
ពិតណាស់! ពាក្យថាឮម្តងពុំស្មើឃើញម្តងឡើយ ពិសេសគ្រានោះទើបតែមានម៉ាស៊ីនថតរូបធម្មតាប៉ុណ្ណោះ ហេតុនេះ មនុស្ស
ទាំងឡាយពិតជាមានជំនឿលើរូបក្នុងសន្លឹករូបថតនេះ ជាអាទិ៍ៈ តើអាចមានមើមដំឡូងបារាំងប៉ុនរូបខាងលើដែរ ឬទេ ?


ស្ថានភាពពេលនោះគឺថាៈ ក្រោយពេលប្រទេសអាមេរិកបញ្ចប់សង្គ្រាមក្នុងស្រុកនៅឆ្នាំ ១៩៥៦ ។ ក្នុងផ្ទៃប្រទេសជួបគ្រោះអត់ឃ្លានមានសភាពធ្ងន់ធ្ងរ ។ រដ្ឋការអាមេរិកពេលនោះ ព្រោះតែចង់ជំរុញលើកទឹកចិត្តឲ្យពលរដ្ឋទៅកាន់តំបន់ប៉ែកខាងលិច ដែលនៅរហោរស្ថាន គ្មានអ្នករស់នៅ ដើម្បីបង្កបង្កើនផល បានប្រឹងប្រែងច្នៃបង្កើតរូបភាពមួយចំនួន បច្ចុប្បន្ននៅសេសសល់ ១២ សន្លឹក ដើម្បីបង្ហាញឲ្យសាធារណជនឃើញថា នៅតំបន់នោះ ជាទឹកដីមានជីរជាតិផលិតផលល្អ ហើយសម្បូរដោយធនធានធម្មជាតិ… ។ល។ រូបភាពទាំងនោះ បានបំរើដល់ការឃោសនាតៗមកជាងកន្លះសតវត្ស ។
ឥឡូវនេះ យើងនាំគ្នាមើលរូបភាពផលិតឡើងនាគ្រានោះ ដែលបច្ចេកវិទ្យាអេឡិចត្រូនិកនៅ «បុព្វកាល» បំផុត ។ ដំបូងគឺ ផ្លែស្តូបឺរី ។

– ត្រីនៅក្នុងទន្លេត្រូវបានស្ទួចដោយដងសន្ទូចគុណភាពវិសេសវិសាល

– ចិញ្ចឹមមាន់ញី១ក្បាល គឺគ្រប់គ្រាន់សំរាប់បរិភោគ១គ្រួសារ

– អំពិលអំពែកប៉ុន «ឧទ្ធម្ភាគចក្រ»

– រូបភាពបែបនេះ ប្រសិនបើបង្ហាញវត្តមានបច្ចុប្បន្ននេះ ក៏ជាផលិតផល Photoshop កាលីបខ្ពស់ដែរ

– សម្លឹងមើលរូបភាពទាំងនេះដឹងថា «ក្លែងក្លាយ» ប៉ុន្តែ វាត្រូវបានផលិតក្នុងសម័យកាលគ្មានកុំព្យូទ័រ

– ក្នុងលក្ខខណ្ឌគ្រានោះដូចពោលខាងលើរូបភាពនេះអាចចាត់ទុកថាជា «បុព្វកាល» នៃ Photoshop បច្ចុប្បន្ន

– តើធ្វើបែបណា ដើម្បីមានរូបភាពទាំងនេះ ? ពិតណាស់ ដាច់ខាតវាពុំមែនជាគំនូរទេ

– វាគឺជាប្រសិទ្ធភាពនសការរៀបបង្វិល២ ឬ ច្រើនត្រួតគ្នា រួចលាងវា តែត្រូវគណនាសមមាត្រគម្លាតយ៉ាងត្រឹមត្រូវ និងល្អិតល្អន់បំផុតទើបបាន

– គេពុំអាចបដិសេធបានវិធីឃោសនាអូសទាញដោយ «បំប៉ោង» គ្រានោះថាពុំមានប្រសិទ្ធភាពឡើយ

– ភាគខាងលិចអាមេរិក ត្រូវបានត្រួសត្រាយ អភិវឌ្ឍន៍ ទិន្នផលស្បៀងកើនឡើង ផ្ទៃដីក៏ត្រូវបានពង្រីកទូលំទូលាយ ៕

Comments
Post a Comment