
ភ្នំពេញ៖
ដូចជា ប្រិយមិត្តបានដឹងរួចមកហើយ ពីតារាកំប្លែងប្រុស នាយ ចយ ដែលបានចូលរោងការ ជាមួយនឹង ភរិយាដ៏ស្រស់ស្អាត កាលពីប៉ុន្មានថ្ងៃមុន។
ជាពិសេស ពិធីរៀបការរបស់ តារាកំប្លែងរូបនេះ ក៏មានវត្តមាន អ្នកមានមុខមាត់ នៅក្នុងសង្គមបានចូលរួម យ៉ាងច្រើន ដែលធ្វើឲ្យ អ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមិននឹកស្មានថា មង្គលការ លោក មានសុទ្ធតែ ភ្ញៀវលំដាប់យ៉ាងដូច្នេះ។
ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ជាងនេះ ក្រោយនាយចយ បានរៀបការ មិនទាន់បានប៉ុន្មាន ហាងឆេង របស់លោក កាន់តែខ្លាំងជាងមុន ដែលធ្វើឲ្យ ផលិតកម្មហៅលោក ទៅថតសម្តែង ដែលខុសពីកាលមុនដាច់ ដោយលោក ថតតែរឿងកំប្លែង នៅក្នុងទូរទស្សន៍តែប៉ុណ្ណោះ។
ជាក់ស្តែង នៅក្នុងថ្ងៃនេះ នាយ ចយ ត្រូវផលិតកម្ម សាន់ដេ ហៅទៅថត វីដេអូចម្រៀង ជាមួយនឹង កញ្ញា និច ជាមួយនឹងការតែងខ្លួន ជាសិស្សសាលា។
ទាំងនេះ អាចបញ្ជាក់បានថា ចាប់តាំងពីលោក រៀបការរួច ការងារសិល្បៈ កាន់តែខ្លាំង ជាងមុន ដែលធ្វើឲ្យចំណូលរបស់លោក រឹតតែច្រើន៕





Comments
Post a Comment