ភ័យបះសក់ស្រីស្អាតម្នាក់បើករថយន្តទៅធ្វើការប្រទះឃើញថង់ខ្មៅលោតចុះឡើងចតរថយន្តបើកថង់នោះមើលស្រាប់តែញ័រខ្លួនរកនិយាយអ្វីក៏មិនត្រូវ







ថ្មីៗនេះមានម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ "Malissa Sergent Lewis" បានបង្ហោះវីដេអូហេតុការណ៍មួយដែលនាងកំពុងបើកបររថយន្តទៅធ្វើការ ស្រាប់តែប្រទះឃើញ "ថង់សំរាមពណ៌ខ្មៅ" កម្រើកលោតចុះឡើង ដែលបោះចោលនៅតាមដងផ្លូវ ឃើញដូចនេះក៏សម្រេចចុះទៅមើល ហើយបានតាំងចិត្ត បើកថង់នោះមើលតើមានអ្វីនៅក្នុងនោះ។




នាងបានតាំងចិត្តយ៉ាងក្លាហានទោះបីនៅខាងក្នុងថង់នោះមានវត្ថុឬសត្វកាចសាហាវយ៉ាងណាក៏ដោយ លុះដល់ពេលនាងបើកថង់នោះចេញមានអារម្មណ៍ថារកនិយាយអ្វីក៏មិនត្រូវ ពេលឃើញរបស់នៅក្នុងថង់នោះគឺជា "កូនឆ្កែ" បើកភ្នែកធំៗមកគួរឲដែលមានមនុស្សមកជួយវា ហើយនាងស្ទើរមិនជឿថាកូនឆ្កែគួរឲស្រលាញ់មួយនេះត្រូវបានគេនាំយកមកចោល ។



នាងមិនរង់ចាំយូរក៏បានបីកូនសុនខតូចនោះឡើងរថយន្តធ្វើដំណើរឆ្ពោះទៅសាលារៀនផងដែរ ដើម្បីនាំវាទៅចិញ្ចឹមនៅឯផ្ទះ ។



បន្ទាប់មកនាងបានយកវាទៅត្រួតពិនិត្យសុខភាពនៅមន្ទីពេទ្យសត្វ ហើយឃើញថាវាមានសុខភាពល្អណាស់ ពិតជាហេបភីមែនទែន វាបានក្លាយជាសមាជិកថ្មីប្រចាំគ្រួសារ ហើយនាងបានដាក់ឈ្មោះថា "ហេបតី " ខ្ញុំមានសំណាងពិតៗដែល ហេបតី បានមកជួបម្ចាស់ថ្មី ចិត្តល្អ សូមឲ្យហេបតីមានសេចក្ដីសុខក្រោយពីបានមករស់នៅជាមួយផ្ទះថ្មី។

Comments