មិនគួរអោយជឿសោះអានហើយទើបដឹងថាគម្ពីរបិសាចពិតជាមានលើលោកយើងមែន



នៅក្នុងរឿងភាពយន្ត យើងបានឃើញច្រើនណាស់ដែលគេបានលេងអំពីគម្ពីរបិសាច រឺមន្តអាគមរបស់បិសាចជាដើម។ ប៉ុន្តែតើអ្នកដឹងទេថា គម្ពីរនេះមិនត្រឹមតែមាននៅតែក្នុងរឿងនោះទេ ប៉ុន្តែមានពិតប្រាកដមែន ពោលគឺត្រូវបានគេរក្សាទុកមកដល់សព្វថ្ងៃនេះតែម្តង។




តាមការបកស្រាយរបស់អ្នកដែលថែរក្សាគម្ពីរនេះបានអោយដឹងពីប្រវត្តិរបស់វាថា វាត្រូវបានសរសេរដោយមនុស្សក្រោមការជួយពីបិសាច និងបានដាក់ឈ្មោះថា"Devil's Bible" រឺ ដែលប្រែមកថាជាគម្ពីរបិសាច។ គម្ពីរនេះត្រូវបានគេសរសេរឡើងនៅសម័យកណ្តាល ដោយព្រះសង្ឃម្នាក់។ កាលនោះលោកសង្ឃនោះត្រូវបានគេជឿថាចេះអំពើបិសាច ដូច្នេះហើយគេត្រូវបានផ្តន្ទាដាក់ទោសប្រហារជីវិត។







ប៉ុន្តែដើម្បីចង់រួចខ្លួនពីទោសនេះ គេក៏ជ្រើសយកជំនួយពីផ្លូវងងឹត ដោយលោកត្រូវសន្យាថានឹងធ្វើការសរសេរសៀវភៅទាក់ទងនឹងជំនេះដឹងគ្រប់យ៉ាងក្នុងជីវិតមនុស្ស ដោយត្រូវប្រើពេលត្រឹមតែមួយយប់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែគេមិនអាចសរសេរសៀវភៅនេះចប់ក្នុងពេលត្រឹមតែមួយយប់ គេក៏ត្រូវពលីជីវិតទៅអោយអំនាចបិសាចនោះវិញ។







សៀវភៅនេះមានសរុប ៦៣២ទំព័រ ដែលក្នុងនោះបែរជាមានផ្ទុកទំនាយដ៏គួរអោយភ័យខ្លាចជាច្រើន មន្តអាគម ក្បួនវិញ្ញាណ ថ្ងៃខែប្រតិទិន និងរូបបិសាចជាច្រើនទៀតផង។ វាត្រូវបានគេជឿថា សៀវភៅនេះអាចសរសេរក្រោមជំនួយ និងការបង្ហាញផ្លូវរបស់ពពួកបិសាច។



សៀវភៅនេះមានធ្វើដោយកើតសោគនាដកម្មជាច្រើនកាលពីសម័យនោះ ជាពិសេសចំពោះម្ចាស់ដែលគ្រប់គ្រងសៀវភៅនោះ។ ពេលនេះ សៀវភៅនេះត្រូវបានគេរក្សាទុកយ៉ាងម៉ត់ចត់នៅក្នុងសារះមន្ទីរជាតិមួយរបស់ប្រទេសស៊ុយអែត និងមិនអនុញ្ញាតអោយនរណាម្នាក់ប៉ះពាល់ផ្តេសផ្តាសនោះទេ៕

Comments