រឿងពិ



ប្រទេសជប៉ុនជាទីកន្លែងអស្ចារ្យបំផុតនៅលើផែនដី និងជាប្រទេសដែលមានអាយុប្រពៃណីចំណាស់រាប់សតវត្សរ៍ រួមជាមួយនឹងភាពសន្តិភាព និងកន្លែងបង្កើតថ្មីដែលមានភាពអ៊ូរអ៊រ។ យើងពិតជាកោតសរសើរប្រទេសដ៏កម្រមួយនេះណាស់ ហើយខាងក្រោមនេះជា ហេតុផលទាំង១៦ដែលធ្វើអោយប្រទេសជប៉ុនគួរជាទីស្ញប់ស្ញែងបំផុត។

១. តូក្យូជាទីក្រុងដែលមានសុវត្ថិភាពបំផុតលើពិភពលោក




យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវស៊ើបអង្កេតសេដ្ឋកិច្ច ដែលបានចេញផ្សាយថាទីក្រុងដែលមានសុវត្ថិភាពបំផុតជាប់ចំណាត់ថ្នាក់នៅ លើពិភពលោកគឺទីក្រុងតូក្យូ ដែលរួមមានដូចជាពត៍មាន សន្តិសុខផ្ទាល់ខ្លួន ការថែទាំសុខភាពនិងហេដ្ឋារចនាសម្ព័ន្ធមួយ។ ទីក្រុងតូក្យូជាប់ចំណាត់ថ្នាក់ទី១ ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី២ និងកន្លែងទីបីជាប់ចំណាត់ថ្នាក់ដោយទីក្រុងរបស់ប្រទេសជប៉ុន គឺ ទីក្រុងអូសាកា។
២. សេចក្តីណែនាំលម្អិត




ប្រទេសជប៉ុនជាប្រទេសដែលពោរពេញទៅដោយមគ្គុទេសក៍ និងសៀវភៅណែដៃនាំផ្សេងៗទៀត ដែលសូម្បីតែជនបរទេសក៏អាចងាយស្រួលក្នុងការយល់បានដែរ។ ព្រោះរាល់ពាក្យទាំងអស់ត្រូវបានបកប្រែទៅជាំភាសាអង់គ្លេស និងរូបភាពណែនាំជាដើម។
៣. កូនក្មេងនៅជប៉ុនមានថ្ងៃកំណើតរួមគ្នា




នៅថ្ងៃ១៥ ខែវិច្ឆកា ប្រជាជនជប៉ុនបានប្រារព្ធពិធីខួបកំណើតរួមគ្នាសម្រាប់ក្មេងដែលមានអាយុ ៣ ៥ និង៧ឆ្នាំ ឫពិធីនេះហៅថា​ "Shiti-Go-San" ដែលមានន័យថា "ប្រាំពីរ ប្រាំ និងបី"។ ពីព្រោះប្រជាជនជប៉ុនចាត់ទុកលេខសេសដូចជាលេខវេទមន្ត ហើយអាយុ ទាំងនេះត្រូវបានគេចាត់ទុកថាជាដំណាក់កាលសំខាន់នៃការរីកលូតលាស់។
៤. ការធ្វើលំហាត់ប្រាណពេលព្រឹកទូទៅ




មានទាំងសិស្សសាលា បុគ្គលិកនៃក្រុមហ៊ុនភាគច្រើនចាប់ផ្តើមថ្ងៃរបស់ពួកគេដោយការធ្វើលំហាត់ប្រាណជាទូទៅពេលព្រឹកជាមួយគ្នា។ ប្រពៃណីនេះបានកើតមានចាប់តាំងពីឆ្នាំ 1928 និងត្រូវបានគាំទ្រយ៉ាងទូលំទូលាយ ពីព្រោះមិនត្រឹមតែធ្វើឱ្យវាមានអារម្មណ៍ល្អប្រសើរជាងមុនប៉ុណ្ណោះទេថែមទាំងលើកទឹកចិត្តឱ្យពួកគេដើម្បីអោយមានភាពជិតស្និទ្ធជាងមុន។ ពីព្រោះវាមានសារៈសំខាន់ណាស់ សំរាប់សហគមន៍មួយចំនួនក្នុងប្រទេសជប៉ុន។
៥. ថ្ងៃសុក្រថ្ងៃពិសេស




ដោយសារតែប្រជាជនជប៉ុនពេលការអស់កម្លាំងខ្លាំង រាជរដ្ធាភិបាលបានបង្កើតច្បាប់មួយសម្រាប់បុគ្គលិកក្រុមហ៊ុនគឹ ថ្ងៃសុក្រពិសេស គឺថាពួកគេអាចឈប់សម្រាកបានមុនច្រើនម៉ោងរាល់ថ្ងៃសុក្រក្នុងចុងខែ។ 
៦. ក្រុមហ៊ុនដែលមានប្រវត្តិច្រើនជាងពាន់ឆ្នាំ




សិទ្ធិអចលនទ្រព្យគឺតឹងរ៉ឹងណាស់នៅប្រទេសជប៉ុន ហើយនោះជាមូលហេតុដែលមានក្រុមហ៊ុនបុរាណដូច Hoshi Ryokan (ជាសណ្ឋាគារបែបប្រពៃណីជប៉ុន) ដែលបានកើតមានតាំងពីឆ្នាំ ៧១៨ និងត្រូវបានគ្រប់គ្រងដោយក្រុមគ្រួសាររបស់គេចំនួន ៤៦ជំនាន់មកហើយ។
៧. ដែនជម្រកសត្វព្រៃអស្ចារ្យ




ក្នុងចំណោមកន្លែងទាំងអស់មានភូមិ Zao Fox ដែលមានទីតាំងស្ថិតនៅ Miyagi Prefecture នៅលើកោះ Honshu។ ជាគឺជាភូមិមួយដែលពោរពេញទៅដោយកញ្ជ្រោងព្រៃ។ មនុស្សគ្រប់គ្នាអាចចូលទស្សនាបាន លើកលែងតែកូនក្មេងតែប៉ុណ្ណោះ។
៨. ជុសជុលផ្លូវលឿនដូចរន្ទះ




នៅក្នុងឆ្នាំ ២០១៤ បានមានការបាក់ស្រុតផ្លូវមួយនៅ Fukuoka ដែលមានជម្រៅ៤៥ហ្វីត ហើយគេសន្មត់ថាអាចមកពីការធ្វើផ្លូវក្រោមដី។ ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ផ្លូវនោះត្រូវបានជួសជុលរួចក្នុងរយៈពេល ៤៨ម៉ោង។ 
៩. ការយកចិត្តទុកដាក់របស់កម្មករ




មានរថយន្តមួយចតនៅក្បែរការដ្ធានគេកំពុងធ្វើការ កម្មករនៅទីនោះបានយកផ្ទាំងកៅស៊ូមកគ្របដណ្តប់លើ រថយន្តនោះ ជៀសវាងការប្រលាក់ធូលីពេលកំពុងធ្វើការ។ នេះបង្ហាញច្បាស់ពីការយកចិត្តទុកដាក់ និងការថែទាំបានយ៉ាងល្អ។
១០. ការរៀបចំកន្លែងអោយសមទៅនឹងទីតាំងអតិបរមា




ប្រជាជនជប៉ុនភាគច្រើនរស់នៅក្នុងអគារតូចៗតែប៉ុណ្ណោះ តែគេបានរៀបចំកន្លែងពួកគេបានយ៉ាងល្អ។ ហើយនៅមុខយ៉អគារនីមួួយៗ មានទុយោរទឹកសម្រាប់ប្រើប្រាស់និងថែទាំផ្កាជាដើម។
១១. ការយកចិត្តទុកដាក់និងគំនិតកែឆ្នៃ




សូម្បីតែនៅលើគម្របលូមួយ ក៏ពួកគេអាចដាក់តាំងអ្វីមួយដូចសារៈមន្ទីរបានដែរ។
១២. រថភ្លើងល្បឿនលឿន




រថភ្លើងល្បឿនលឿន Shinkansen ឫហៅថា រថភ្លើងគ្រាប់កាំភ្លើងនោះ អាចធ្វើដំណើរបាន ២០០គីឡូម៉ែតក្នុងមួយម៉ោង។ 
១៣. ប្រព័ន្ធផ្តល់សញ្ញាប្រុងប្រយ័ត្នក្នុងទូរស័ព្ទ




ប្រព័ន្ធរោទ៍នេះមាននៅគ្រប់ទូរស័ព្ទទំនើបទាំងអស់ ដែលរដ្ធាភិបាលបានប្រើប្រាស់សម្រាប់ព្រមានឫដាស់តឿន នៅពេលដែលមានបញ្ហាអាសន្នកើតឡើងក្នុងរយៈពេល ៤ទៅ២០វិនាទីតែប៉ុណ្ណោះ។
១៤. អាហារដែលមិនគួរអោយជឿ




នៅក្នុងប្រទេសជប៉ុនមានអាហារជាច្រើនប្រភេទដែលប្លែកៗ រូបរាងចំលែក ប៉ុន្តែកុំបារម្ភ រសជាតិវិញគឺឆ្ងាញ់ណាស់។
១៥. បន្លែដែលមានចំណែកសិល្បៈ




នៅទីនេះមានសិល្បៈមួយគឺការឆ្លាក់ដែលគេបានប្រើទៅលើការឆ្លាក់បន្លែ ឫផ្លែឈើជាដើម ដែលវាបានរីកសាយភាយពេញប្រទេសជប៉ុន។ 
១៦. ថ្នាំដុសធ្មេញព្យាបាលធ្មេញប្រហោង




អ្នកវិទ្យាសាស្ត្ររបស់ប្រទេសជប៉ុន Kazue Yamagashi បានរកឃើញនិងបង្កើតថ្នាំដុសធ្មេញមួយប្រភេទ ដែលព្យាបាលធ្មេញប្រហោងបានយ៉ាងឆាប់រហ័យ និងគ្មានការឈឺចាប់៕

Comments