
អាមេរិក៖
យន្តហោះឈ្មោះ Stratolaunch ដែលមានទំហំធំជាងគេ គឺកំពុងត្រូវបានសាងសង់ឡើងនៅរដ្ឋកាលីហ័រញ៉ា។ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ គេបានសាកល្បងបើកបរវានៅលើដីក្នុងល្បឿន៧៤គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមិនទាន់ត្រូវបានគេសម្រេចរួចរាល់នៅឡើយទេ។ វិស្វករសង្ឃឹមថាយន្តហោះនេះនឹងអាចដំណើរការបានជាស្ថាពរនៅរយៈពេល១០ឆ្នាំខាងមុខទៀត។

គោលបំណងចំបងនៃការសាកល្បងនេះគឺដើម្បីវិភាគទៅលើប្រព័ន្ធចង្កូត និងហ្វ្រាំងរបស់យន្តហោះ។ ហើយទិន្ន័យដែលទទួលបាននេះ គេនឹងប្រើវាដើម្បីរៀបចំប្រព័ន្ធដែលនឹងហ្វឹកហាត់មនុស្សឲ្យចេះបើកបរយន្តហោះនេះជាមុនសិន។

យន្តហោះដ៏ធំសម្បើមនេះនឹងមិនត្រូវបានគេប្រើសម្រាប់ដឹកជញ្ជូនទំនិញធម្មតាៗនោះទេ។ វានឹងដឹកវត្ថុធំៗដូចជា ផ្កាយរណបជាដើម។ ផ្កាយរណបជាធម្មតាត្រូវបានគេបង្ហោះពីផែនដីទៅ ប៉ុន្តែយន្តហោះនេះ នឹងអាចដឹកជញ្ជូនផ្កាយរណបទៅកាន់ទីអវកាសដោយផ្ទាល់តែម្ដង។ មធ្យោបាយដឹកជញ្ជូនថ្មីនេះនឹងមានសុវត្ថិភាព ហើយមានតម្លៃថោកជាងការប្រើកាំជ្រួចបាញ់ដូចក្នុងពេលបច្ចុប្បន្ន៕

វិទ្យាសាស្រ្ត
Comments
Post a Comment