ប្រពន្ធឈឺធ្ងន់ទៅសុំខ្ចីលុយបងប្រុសប៉ុន្ដែបងថ្លៃមិនឱ្យ១០ឆ្នាំកន្លងផុតទៅមានរឿងឲ្យខ្ញុំជួយដល់ថ្នាក់ហ្នឹងផង







ពេលថ្នាក់ទី១២ ខ្ញុំយប់រៀនបានពាក់កណ្ដាលទីដើម្បីចេញទៅធ្វើការងារ ដោយធ្វើការងាររហូតមកដល់ពេលនេះបាន១៣ឆ្នាំហើយ ពេលគិតត្រឡប់ថយក្រោយមានអារម្មណ៍ថាតូចចិត្តខ្លាំងណាស់ ព្រោះរកប្រាក់ចំណូលបានតិចប៉ុណ្ណោះ ណាមួយគ្មានគំនិតរកលុយដើម្បីជួយជីវភាពគ្រួសារឲ្យបានល្អដូចគេ។

ប៉ុន្ដែថ្ងៃមួយខ្ញុំក៏បានជួបនិងភរិយា យើងទាំងពីរនាក់មកពីស្រុកភូមិជាមួយគ្នា ប្រាក់ខែតិចតួចរបស់ខ្ញុំក៏អាចចិញ្ចឹមជីវិតយើងទាំងពីរនាក់បានផងដែរ។




មានថ្ងៃមួយមិត្តភក្តិរបស់ខ្ញុំបានសុំឲ្យខ្ញុំចូលហ៊ុនមុខជំនួញលក់ផ្លែឈើ ខ្ញុំនិងភរិយាបានយកលុយទាំងអស់ទៅវិនិយោគ ប៉ុន្ដែមុខជំនួញបែរជាត្រូវបរាជ័យធ្វើឲ្យគ្រួសាររបស់ខ្ញុំកាន់តែដុនដាបទៅៗ ភរិយារបស់ខ្ញុំខូចចិត្តខ្លាំងណាស់ហើយបានធ្លាក់ខ្លួនឈឺ ចំណែកខ្ញុំគ្មានលុយសម្រាប់ព្យាបាលជម្ងឺនាងឡើយ។
ខ្ញុំគ្មានឪពុកម្ដាយទេ ខ្ញុំមានតែបងប្រុសប៉ុណ្ណោះ ខ្ញុំចង់ខ្ចីលុយបងប្រុសប៉ុន្ដែខ្ញុំដឹងថាបងថ្លៃខ្ញុំមិនសូវពេញចិត្តនឹងឲ្យខ្ចីនោះទេ។

នៅថ្ងៃនោះបងថ្លៃរបស់ខ្ញុំបានតេទូរស័ព្ទមកប្រាប់ខ្ញុំថា បងប្រុសកំពុងតែលំបាក ហើយពេលនេះនៅសល់តែប្រាក់តិចតួចប៉ុណ្ណោះ ខ្ញុំបាននិយាយទៅវិញថាភរិយារបស់ខ្ញុំកាន់តែឈឺឆ្ងន់ធ្ងរហើយ។

ពេលដែលខ្ញុំខ្ចីលុយបងប្រុសខ្ញុំមិនបាន ខ្ញុំក៏ទៅខ្ចីពីមិត្តភក្តិនៅកន្លែងធ្វើការជាច្រើននាក់ ទីបំផុតខ្ញុំបានលុយសម្រាប់យកទៅព្យាបាលភរិយារបស់ខ្ញុំ។

ចាប់ពីថ្ងៃនោះមកខ្ញុំបានសន្យានឹងខ្លួនឯងថាខ្ញុំនឹងមិនធ្វើឲ្យភរិយារបស់ខ្ញុំត្រូវមកលំបាកទៀតឡើយ ខ្ញុំបានសម្រេចចិត្តទៅលក់ផ្លែឈើនៅផ្សារដោយខ្លួនឯង ពេលខ្លះខាតដើមទុនរកតែលុយហូបបាយសឹងមិនបានផង ប៉ុន្ដែជីវិតខ្ញុំនៅតែព្យាយាមតស៊ូ។




១០ឆ្នាំកន្លងផុតទៅ ហាងរបស់ខ្ញុំបានពង្រីកសាខាបោះដុំជាច្រើន មានប្រាក់ចំណូលនិងកម្រៃកាន់តែប្រសើរឡើង ជីវិតមានការរីកចំរើនលូតលាស់ទៅមុខ ភរិយារបស់ខ្ញុំមើលទៅដូចជាមានសុខភាពល្អណាស់។នៅថ្ងៃមួយភរិយារបស់ខ្ញុំបានបើកឡានទៅស្រុកកំណើត ពេលបងថ្លៃបានឃើញពួកយើងមានជីវភាពកាន់តែប្រសើរឡើង ទើបគាត់បបួលឲ្យទៅហូបបាយនៅផ្ទះគាត់មួយពេល ប៉ុន្ដែខ្ញុំបដិសេធមិនទៅ រហូតដល់គាត់នាំកូនប្រុសមកសុំអង្វរឲ្យខ្ញុំទៅហូបបាយជាមួយ ហើយខ្ញុំបានសួរគាត់ថាមានអ្វីសូមនិយាយត្រង់ៗមកល្អជាងកុំលាក់លៀមអី បងថ្លៃខ្ញុំញញឹមហើយបាននិយាយថាកូនប្រុសរបស់គាត់រៀនមិនពូកែ ចង់ឲ្យខ្ញុំនាំទៅធ្វើការនៅឯស្រុកជាមួយផង ប៉ុន្ដែខ្ញុំប្រាប់គាត់ថា បើចង់ឲ្យក្មួយទៅនៅជាមួយខ្ញុំមែនសូមឲ្យបងប្រុសមកនិយាយជាមួយខ្ញុំ ព្រោះជាច្រើនឆ្នាំមកហើយបងប្រុសមិនដែលទាក់ទងមកខ្ញុំឡើយតាំងពីភរិយារបស់ខ្ញុំឈឺនៅគ្រានោះ។
នៅថ្ងៃជាមួយគ្នានោះដែរ បងប្រុសបានតេទូរស័ព្ទហៅខ្ញុំឲ្យទៅផ្ទះរបស់គាត់ នៅយប់នោះបងប្រុសបានបបួលខ្ញុំផឹកស្រា ហើយបានសុំទោសខ្ញុំពីរឿងលុយនៅថ្ងៃនោះ ខ្ញុំបាននិយាយទៅវិញថា

"បង យើងជាបងប្អូននិងគ្នា រឿងប៉ុណ្ណឹងមិនអីនោះទេ អាចទុកចិត្តខ្ញុំបាន ចាំខ្ញុំជួយមើលថែកូនប្រុសបងឲ្យបានល្អ"

បងប្រុសផឹកស្រាជាមួយខ្ញុំអស់ជាច្រើនដប នៅយប់នោះយើងទាំងពីរនាក់ស្រវឹងខ្លាំងណាស់ ហើយបងប្រុសរបស់ខ្ញុំបានសុំទោសខ្ញុំជាច្រើនដង ទោះបីខ្ញុំមិនចូលចិត្តបងថ្លៃ ប៉ុន្ដែខ្ញុំនៅតែគោរពបងប្រុសខ្ញុំជានិច្ច ក្រោយមកខ្ញុំបានផ្ញើក្មួយទុកនៅក្រុមហ៊ុនរបស់មិត្តភក្តិ។

មនុស្សយើងនៅគ្រាក្រលំបាកយើងនឹងដឹងថាអ្នកណាមានចិត្តស្មោះជាមួយយើងខ្លាំងបំផុត តើមិត្តៗទាំងអស់គ្នាគិតដូចខ្ញុំអញ្ចឹងដែរទេ?






Comments