(ហុងកុង)៖ ឃាតកដៃដល់ម្នាក់មានឈ្មោះថា «Chan Tung-kai» ត្រូវបានចាប់ឃុំខ្លួននៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី១៣ ខែមីនា នេះបើយោងតាម The Standard ។
ប៉ូលីសហុងកុង បានចាប់ខ្លួនយុវជនអាយុ ១៩ ឆ្នាំ ដែលបានសារភាពសម្លាប់មិត្តស្រីរបស់ខ្លួន និងទុកសាកសពរបស់នាង នៅស្ថានីយ៍រថភ្លើង ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់តៃវ៉ាន់ កាលពីខែមុន។
សាកសពស្រ្តីរងគ្រោះ មានឈ្មោះថា «Poon Hiu-wing» ត្រូវបានប៉ូលីសតៃវ៉ាន់រកឃើញ នៅវេលាម៉ោង ៩ និង ៤០ នាទី យប់ថ្ងៃកើតហេតុខាងលើ។
ប៉ូលីសត្រូវបានដឹងថា គូស្នេហ៍វ័យក្មេងនេះ បានធ្វើដំណើរទៅកាន់តៃវ៉ាន់ សម្រាប់ដំណើរកំសាន្តសាងស្នេហ៍ កាលពីថ្ងៃទី១៣ ខែកុម្ភៈ និងចុះឈ្មោះចូលស្នាក់នៅសណ្ឋាគារ Purple Garden។ ទោះយ៉ាងណា Chan សារភាពថា រូបគេបានសម្លាប់ Poon និងដាក់សាកសពរបស់នាងចូលក្នុងវ៉ាលីស និងវាលស្មៅខាងក្រៅស្ថានីយ៍រថភ្លើង Zhuwei នៅក្នុងទីក្រុង New Taipei។
ឪពុករបស់ Poon បានស្វែងរកជំនួយពីអាជ្ញាធរ បន្ទាប់ពីកើតមានការសង្ស័យកាន់តែខ្លាំងចំពោះ Chan ដែលបានប្រាប់គាត់ថា ពួកគេទាំងពីរបានបែកបាក់គ្នារួចហើយ និងថា រូបគេពុំដឹងថានឹងស្ថិតនៅទីណានោះទេ។
ប៉ូលីសតៃវ៉ាន់ បានរកឃើញ Chan បានចាកចេញពីសណ្ឋាគារ តាមរយៈវីដេអូកាមេរ៉ាឃ្លាំមើល ដោយអូសវ៉ាលីសពណ៌ស៊ីជម្ពូរធំមួយ ក្នុងសកម្មភាពគួរឲ្យសង្ស័យ ។
ទន្ទឹមនោះផងដែរ ប៉ូលីសតៃវ៉ាន់បាននិយាយថា តាមរយៈការធ្វើកោសលវិច្ច័យសាកសពរបស់នាង នោះពួកគេបានសន្មត់ថា នាងត្រូវបានគេច្របាច់.កសម្លាប់តែម្តង៕
Comments
Post a Comment