អាថ៌កំបាំងនៃស្នាដៃសិល្បៈនិងស្ថាបត្យកម្មល្បីៗដែលអ្នកប្រហែលជាមិនធ្លាប់ដឹងពីមុនទេ



មានស្នាដៃសិល្បៈ និងស្ថាបត្យកម្មល្បីៗជាច្រើននៅលើពិភពលោក ប៉ុន្តែប្រសិនបើសិក្សាពីប្រវត្តិនៃស្នាដៃទាំងអស់នោះ ឃើញថាមួយចំនួនមានអាថ៌កំបាំងដែលមនុស្សជាង៩០%មិនបានដឹង។ តើអាថ៌កំបាំងទាំងអស់នោះមានអ្វីខ្លះទៅ?




អាផាតមិននៅជាន់លើបង្អស់នៃ Eiffel Tower
លោក Gustave Eiffel ស្ថាបនិកអគារ Eiffel Tower ដ៏ល្បីល្បាញរបស់ប្រទេសបារំាង បានសាងសង់បន្ទប់អាផាតមិនមួយនៅជាន់លើបង្អស់សម្រាប់ខ្លួនលោកផ្ទាល់សម្រាក និងទទួលភ្ញៀវ។ បច្ចុប្បន្នវាត្រូវបានទុកជាសារមន្ទីរ។




ច្រវ៉ាក់ដាច់នៅក្រោមជើងបដិមាសេរីភាពនៅអាមេរិក
បដិមាសេរីភាពនេះត្រូវបានជនជាតិបារំាងប្រគល់ជូនសហរដ្ឋអាមេរិកជាកាដូអបអរខួប១០០ឆ្នាំនៃបដិវត្តន៍អាមេរិក។ បដិមានេះតំណាងឲ្យសេរីភាព ប្រជាធិបតេយ្យ និងការលុបចោលរបបទាសភាព។ ដូចនេះហើយ នៅក្រោមបដិមានេះមានច្រវ៉ាក់ដាច់មួយ ដែលទេសចរភាគច្រើនមិនបានចាប់អារម្មណ៍ ឬមើលរំលង។




រូបគំនូរ Mona Lisa
មានការដឹងលឺជាទូទៅថាមានវិចិត្រករជាច្រើនបានផលិតគំនូរ Mona Lisa ប៉ុន្តែមានការជឿថា មានគំនូរមួយផ្ទាំងដែលគូរដោយ De Vinci ខ្លួនឯង ហើយគ្មានការចម្លងនោះទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គំនូរក្នុងVersionទីពីរ ត្រូវបានគូរដោយគំនិតផ្សេង ឬដោយវិចិត្រករផ្សេង។ យ៉ាងណាក៏ដោយ តាមអ្នកជំនាញវាគ្រាន់តែជា version ដើមនៃស្នាដៃគំនូរដ៏ល្អឯករបស់វិចិត្រករ De Vinci ប៉ុណ្ណោះ។




Time capsule នៅ Mount Rushmore
អំឡុងពេលសាងសង់វិមានដ៏ល្បីល្បាញនេះ ស្ថាបនិក Gutzon Borglum ចង់បង្កើតនូវសាលពង្សាវតាមួយនៅមុខច្រាំងភ្នំ ដែលជាបន្ទប់សំងាត់មួយសម្រាប់មនុស្សជំនាន់ក្រោយស្វែងរកឯកសារ និងព័ត៌មានមូលដ្ឋាននៃប្រវត្តិសាស្រ្តអាមេរិក។ សម្រាប់គោលបំណងនេះ លោកបានជីករូងនៅខាងក្រោយរូបសំណាកក្បាលលោក Abraham Lincoln ប៉ុន្តែលោកបានស្លាប់ទាំងដែលផែនការរបស់លោកមិនទាន់បានបញ្ចប់។ យ៉ាងណាក៏ដោយ ៥០ឆ្នាំក្រោយមក គឺនៅឆ្នាំ​១៩៩៨ ឯកសារថតចម្លងសំខាន់ៗជាច្រើនពាក់ព័ន្ធប្រធានាធិបតីត្រូវបានយកទៅតំកល់ក្នុងសាលដែលសាងសង់មិនទាន់រួចនោះ ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថាជា Time Capsule។




Matterhorn នៅDisneyland
Matterhorn នៅ​Disneyland ត្រូវបានកសាង និងដាក់ឈ្មោះតាមភ្នំមួយស្ថិតនៅក្នងជួរភ្នំ Alps ព្រំដែនប្រទេសស្វីស និងអ៊ីតាលី ដែលនៅផ្នែកខាងលើបង្អស់មានការសាងសង់ដូចជាបន្ទប់តូចក្រោមដំបូង សម្រាប់ជាកន្លែងដំណាក់ ឬសម្រាកដល់អ្នកដែលឡើងទៅ។ នៅបន្ទប់នោះមានកន្លែងមួយដូចជាកន្លែងលេងបាល់បោះ ដែលអ្នកឡើងទៅដល់ប្រើជាកន្លែងសម្រាប់ត្រៀមឡើង និងសម្រាកពេលអាកាសធាតុមិនល្អ។




រូបរាងពិតប្រាកដរបស់ Sphinx
The Great Sphinx of Giza គឺជាបដិមាចាស់ជាងគេក្នុងពិភពលោក។ លក្ខណៈដើមរបស់វាត្រូវបានគេលាបពណ៌ភ្លឺៗ មានច្រមុះ និងពុកចង្ការ។ អ្នកជំនាញខ្លះជឿថា រូបបដិមាដើមអាចជាក្បាលតោ ហើយរូបក្បាលមនុស្សបច្ចុប្បន្នអាចជាការឆ្លាក់តាមក្រោយទេ បើមើលពីភាពមិនសមាមាត្រគ្នារវាងដងខ្លួនដ៏ធំ និងក្បាលដ៏តូច។




ការបង្កើតសំណង់ Tower of Pisa ប្រទេសអ៊ីតាលី
មនុស្សគ្រប់គ្នាគ្រាន់​តែ​ដឹង​ថា​វា​ទ្រេត ប៉ុន្តែមិនដឹងថានរណា​ជា​អ្នក​បង្កើតវា​នោះ​ទេឲ្យ​ប្រាកដ​នោះ​ទេ។ ហើយ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ឈ្មោះ​អ្នកសាងសង​នេះ​ក្លាយ​ជា​អាថ៌កំបាំង​មិន​មាន​អ្នក​ដឹង​ច្បាស់​លាស់​នោះ ប្រហែលមកពីរយៈពេលសាងសង់ដ៏យូរ​ខ្លាំង​ដល់ទៅ ២០០ឆ្នាំ ដែល​ពិបាក​នឹង​រក​អ្នក​ដែល​ចេញផែនការពិតប្រាកដ។ អ្នកប្រវត្តិសាស្រ្តធ្លាប់សន្និដ្ឋានថា វាជាផែនការសាងសង់របស់ Bonanno Pizano ប៉ុន្តែមានការគិតថាជាស្នាដៃរបស់ Diotisalvi ដែលជាអ្នកសាងសង់អគារមួយទៀត​ដែល​មាន​រចនាបទ​ដូចគ្នានៅក្បែរគ្នាវិញទេ។




ឈ្មោះនៃកន្លែងទាក់ទាញទេសចរដ៏ល្បីនៅប្រទេសអង់គ្លេស
ឈ្មោះថា Big Ben មិនមែនសំដៅលើអគារទាំងមូលក្នុងសភាអង់គ្លេសនោះទេ ប៉ុន្តែសំដៅលើជួងដ៏ធំនៅក្នុងនោះទេ។ រហូតដល់ឆ្នាំ២០១២ សំណង់នេះត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា The Bell Tower of the Palace of Westminster ហើយបច្ចុប្បន្នឈ្មោះផ្លូវការគឺ The Elizabeth Tower ប៉ុន្តែមិនមានអ្នកណាដឹងថា ឈ្មោះ Big Ben នោះសម្រាប់ផ្តល់ជាកិត្តិយសឲ្យអ្នកណានោះទេ។ ទ្រឹស្តីខ្លះថា ជាឈ្មោះរបស់បុរសដ៏មានឥទ្ធិពលម្នាក់ដែលជាអ្នកគ្រប់គ្រងរោងស្មិតដែកដែលផលិតជួងនោះ ហើយអ្នកខ្លះថាឈ្មោះនេះដាក់តាម Benjamin Count ដែលជាជើងឯកប្រដាល់ទម្ងន់ធ្ងន់។




ពណ៌របស់ស្ពាន Golden Gate Bridge នៅអាមេរិក
វាត្រូវចំណាយពេលយ៉ាងយូរដើម្បីសាងសង់ស្ពាននេះ និងសម្រេចពីពណ៌របស់ស្ពាន ដោយក្នុងនោះខាងកងទ័ពជើងទឹកចង់ឲ្យលាបពណ៌ខ្មៅឆ្នូតលឿង ដើម្បីឲ្យអាចមើលឃើញនៅពេលចុះអ័ព្ទ ប៉ុន្តែចុងក្រោយស្ថាបត្យកររបស់ស្ពាននេះលោក Irving Morrow បានបញ្ចុះបញ្ចូលខាងកងទ័ពដើម្បីលាបពណ៌ទឹកក្រូចចាស់ ដែលមិនត្រឹមតែអាចមើលឃើញពេលចុះអ័ព្ទប៉ុណ្ណោះទេ ថែមទាំងបន្ថែមសោភណភាពទាក់ទាញដល់ស្ពានផងដែរ។




សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ! ដោយ៖ oscar ប្រភព៖ kidork

Comments