អន្ទិតល្បីវាចាពីរោះប៉ែនវិបុលពេលសឹកភ្លាមការប្រពន្ធយ៉ាងស្អាតអស់រាប់ពាន់ដុល្លារឡើងងារជាឯកឧត្តមទៀត



មនុស្សគ្រប់គ្នាតែងតែនិយាយថា លោកបួសត្រូវតែរៀនសូត្រ ដើម្បីរកផ្លូវរំដោះខ្លួនឲ្យផុតពីទុក្ខ ឬផ្លូវលោក ក៏ប៉ុន្តែ នៅក្នុងសង្គមសព្វថ្ងៃ នៅពេលដែលលោកបួស ចាស់ៗតែងនិយាយជាមួយតេជគុណ ឬសង្ឃថា កាលណាលោកប្អូន លោកក្មួយសឹក? ដែលនេះបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរ មិនដែលស្គាល់ពីតម្លៃមេរៀនរបស់ព្រះសម្មាសម្ពុទ្ធដែលខ្លួន បានកាន់ថាជាសាសនា ព្រះពុទ្ធនោះទេ តែផ្ទុយទៅវិញ ភាពល្ងង់ខ្លៅរបស់អ្នកជឿ កាន់តែធ្វើឲ្យមានបុគ្គលកេងប្រវ័ញ្ចលាភក្នុងសាសនា កាន់តែច្រើនឡើងៗ ។

 

ជាក់ស្ដែងណាស់ នាថ្ងៃទី 27 ខែ 02 ឆ្នាំ 2018 កូនប្រុស ប៉ែន វិបុល និង កូនស្រី ស៊ូ វីឡាលីម ត្រូវបានរៀបការយ៉ាងគគ្រឹគគគ្រេង បន្ទាប់ពីធ្វើការសន្សំលុយរាប់សិបឆ្នាំកន្លងមក ក្នុងភេទជាសង្ឃ ដែលចាស់ៗ តែងតែទទួលស្គាល់ថា លោកពិតជាសង្ឃដែលគួរឲ្យគោរព ។




មានគេរិះគន់ផង​ និងសរសើរផង​ ចំពោះ អន្ទិត ប៉ែន វិបុល ដែលធ្លាប់បួសរៀនអស់កាលជាយូរ ជាបព្វជិតល្បីល្បាញផ្នែកខាងទេសនាសំឡេងផ្អែម អន្ទងបេះដូងយាយតាឱ្យលង់ក្នុងវាចាដ៏ផ្អែមទន់ភ្លន់  ពេលនេះបានរៀបអាពាហ៍ពិពាហ៍ជាមួយនារីស្រស់សោភា​ម្នាក់រួចហើយ​ ក្រោយពីលាចាកសិក្ខាបទមិនទាន់បានប៉ុន្មានផង។
អតីតព្រះសង្ឃរូបនេះ​ កាលនៅបួសរៀនគង់ក្នុងវត្ត​ មានតួនាទីជាប្រធានសមាគម បោះពុម្ភ និង អប់រំផ្សព្វផ្សាយ ឥឡូវនេះ ពេលសឹកហើយ​ មានលុយ​ មានកាក់ច្រើន​ បានបោះជំហានយ៉ាងលឿនឡើងងារជា ឯកឧត្តម​ យ៉ាងហំហាន​ គឺមានតួនាទីជា អនុរដ្ឋលេខាធិការនៃក្រសួងធម្មការ និង សាសនា។
















ជាក់ស្ដែង សង្ឃនេះ បានធ្វើការសឹក ឬលាចាកសិក្ខាបទជាសង្ឃ សឹកទៅការប្រពន្ធដែលជាកូនចៅចិន អស់រាប់ពាន់ដុល្លារទៅវិញដែលនេះ សបញ្ជាក់ឲ្យឃើញថា លោកពុំមែនធ្វើការទាក់ទងជាមួយគ្នា ភ្លាមៗនោះទេ គឺទាក់ទងតាំងពីមិនទាន់នៅជាសង្ឃទៅទៀត ទើបមានពិធីរៀបអាពាហ៍ពិពាហ៍បែបនេះ កើតឡើង យ៉ាងរហ័សបែបនេះ ។















Pre-Wedding របស់ ប៉ែន វិបុល















រូបភាពកាលលោកនៅបួសជាសង្ឃ៖







 



























សូមមើលរូបភាពដែល សឹកការប្រពន្ធថ្មីៗ ៖































































Comments