តើមានអ្វីខ្លះស្ថិតនៅក្រោមបាតសមុទ្រដ៏សែនជ្រៅជាងគេលើផែនដី



គេថាជម្រៅទឹកចិត្តមនុស្សពិបាកវាស់ស្មាន ប៉ុន្តែជម្រៅទឹកសមុទ្រក៏មិនងាយដែរ។ ជាទូទៅសមុទ្រដែលមានជម្រៅលើសពី ២០០ម៉ែត្រ ត្រូវបានចាត់ទុកថាជាសមុទ្រជ្រៅ ប៉ុន្តែចំណុចដែលជ្រៅជាងគេស្ថិតនៅក្នុងអន្លង់ Mariana Trench ក្នុងភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីភិច ដែលត្រូវបានគេស្គាល់ថាមានជម្រៅ ១១គីឡូម៉ែត្រ។  នេះគឺជារូបភាពខ្លះៗរបស់ពិភពដែលមិនគួរឱ្យជឿរបស់ពួកវា៖

១. អាណាចក្រ Hades




ពាក្យថា Hadal គឺក្លាយមកពីពាក្យ Hades ដែលជាឈ្មោះរបស់អាណាចក្រឋានក្រោមរបស់ក្រិច។ នៅក្នុងសម័យទំនើប Hades ត្រូវបានគេសំដៅទៅលើពពួកបិសាច។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Hades តែងតែហាមឃាត់មិនឱ្យសត្វទាំងឡាយចេញពីតំបន់របស់ខ្លួនឡើយ ជាហេតុធ្វើឱ្យគេឃើញថាពពួកសត្វដែលរស់នៅក្នុងតំបន់នោះគឺមិនមានសមត្ថភាពចេញទៅណាឆ្ងាយបាននោះទេ។
២.តើសមុទ្រមានជម្រៅប៉ុន្មានឲ្យប្រាកដ?




តំបន់ជ្រៅៗនៅក្នុង Hadal Zone គឺត្រូវបានរកឃើញដោយប្រើប្រាស់នូវបច្ចេកទេស Bomb Sounding ដែលគេត្រូវយក TNT យកទៅទំលាក់ ហើយស្តាប់នូវសម្លេងឡងនៅលើទូក ដែលជាហេតុធ្វើឱ្យគេស្គាល់ពីតំបន់ជ្រៅៗជាច្រើន ហើយបច្ចុប្បន្នតំបន់ដែលជ្រៅជាងគេគឺនៅក្នុងអន្លង់ Mariana Trench ដែលមានជម្រៅជិត ១១គមពីផ្ទៃទឹក។
៣.តើអ្នកណាជាអ្នកស្វែងរកវា?




បេសកកម្ម HMS Challenger (ឆ្នាំ ១៨៧៣-១៨៧៦) គឺជាបេសកកម្មដំបូងគេដែលចុះទៅរុករកក្នុងតំបន់ Hadal ថែមទាំងបានប្រមូលយកនូវដីល្បាប់មួយចំនួនពីតំបន់ដែលមានជម្រៅ ៨គីឡូម៉ែត្រ តែក៏នៅតែមិនទាន់អាចបញ្ជាក់បានថាជាដីល្បាប់ ឬគ្រាន់តែជាកាកសំណល់របស់សត្វនោះទេ។ នៅក្នុងឆ្នាំ ១៩៤៨ ដែលបេសកកម្ម Swedish បាននាំយកសត្វដែលរស់នៅក្នុងជម្រៅ ៧ ទៅ៨គីឡូម៉ែត្រ ពីតំបន់នៅ Puerto Rico ហើយក៏ត្រូវបានបញ្ជាក់ជាផ្លូវការថាពិតជាមានជីវិតរស់នៅក្នុងសមុទ្រដែលមានជម្រៅច្រើនជាង៦គីឡូម៉ែត្រ។
៤. ទំហំរបស់តំបន់ Hadal Zone




តំបន់ Hadal គឺជាបណ្តុំនៃជ្រលងដែលមានទាំងអស់ប្រមាណ ៣៣ និង១៣អន្លង់នៅជំវិញពិភពលោក។ ក្រលាផ្ទៃសរុបនៃតំបន់ Hadal Zone គឺមានត្រឹមតែ ០.២% នៃផ្ទៃបាតសមុទ្រទាំងមូល តែស្មើនឹង៤៥%នៃតំបន់សមុទ្រដែលជ្រៅៗមានន័យថា ៤៥%នៃតំបន់សុទ្ធគឺមិនទាន់មានការសិក្សានៅឡើយទេ។
៥. សភាពនៅខាងក្រោមនោះយ៉ាងណាដែរ?




នៅបាតសមុទ្រគឺត្រជាក់ខ្លាំង ជាទូទៅគឺចន្លោះពី ១ ទៅ៤អង្សារ រីឯកម្រិតសម្ពាធទឹកវិញគឺការឡើង ១ atm រៀងរាល់១០ម៉ែត្រ ដូចនេះក្នុងតំបន់ Hadal អាចមានសម្ពាធទឹករហូតដល់ចន្លោះពី ៦០០ ទៅ ១,១០០ atm ដែលប្រៀបដូចជាយករបស់ទំងន់មួយតោនមកដាក់ពីលើម្រាមដៃអ្នកអញ្ចឹង។
៦. មានអ្វីខ្លះរស់នៅទីនោះ?




មានសារពាង្គកាយជាច្រើនរស់នៅទីនោះ ហើយក្រុមដែលមានច្រើនជាងគេគឺ ពពួក Polychaetes, Bivalves, Gastropods, amphipods, និង holothurians។ ក្រុមទាំងនេះច្រើនតែនៅក្នុងសមុទ្រជ្រៅៗ ហើយហែលជាក្រុមធំៗ។ ផ្ទុយពីអ្វីដែលតែងតែលឺតៗគ្នាពីជម្រៅដ៏ជ្រៅក្នុងបាតសមុទ្រ តំបន់ Hadal គឺមិនមែនអាថ៍កំបាំង គ្រប់គ្រងដោយពពួកមនុស្សភពផ្សេង ឬក៏ពោពេញដោយបិសាចសមុទ្រអ្វីនោះទេ។
៧. តែក៏មានអ្វីដែលគួរឱ្យរន្ធត់ផងដែរ




នៅក្នុងទស្សវត្ត៧០ នៅជ្រលង Puerto Rico បានក្លាយជាទីលាននៃកាកសំណល់ ដោយក្នុងរយៈពេល៥ឆ្នាំ មានកាលសំណល់ច្រើនជាង ៣៨៧,០០០តោន ត្រូវបានបញ្ចេញទៅក្នុងជ្រលងនេះដែលស្មើនឹងទំហំនៃយន្តហោះ Boeing 747 ចំនួន ៨៨០គ្រឿង។ ជាងនេះទៅទៀតនៅក្នុងបេសកកម្ម Apollo13 ឧបករណ៍សម្រាប់ផ្ទុកប្រេងដែលមានផ្ទុកជាតិ RTG ត្រូវបានទំលាក់ចោលទៅក្នុងតំបន់ប៉ាស៊ីភិចខាងលិច ដែលត្រូវបានរកឃើញនៅក្នុងជ្រលង Tonga ដែលមានជម្រៅប្រមាណ ៦ ទៅ៩ គីឡូម៉ែត្រ ដែលវាអាចបញ្ចេញជាតិវិទ្យុសកម្មបានរាប់ពាន់ឆ្នាំទៅមុខទៀត។
៨. ពេលវេលានៃការរញ្ជួយដី




កាលពីឆ្នាំ២០១១ ការរញ្ជួយផែនដីកម្រិត៩ ដែលបង្កឱ្យមានការបាក់ដីនៅជ្រលងសមុទ្រជប៉ុន ដែលបង្កឱ្យមានស៊ូណាមី ធ្វើឱ្យមនុស្សស្លាប់ និងបាត់ខ្លួនប្រមាណ ២០,០០០នាក់ និងប៉ះពាល់ដល់ទីក្រុងប្រមាណ៣៥។ កាលពីឆ្នាំ២០០៤ ការរញ្ជួយផែនដីនៅជ្រលងជ្វាបានបង្កឱ្យមានកម្លាំងដ៏សម្បើមគ្រប់គ្រាន់ដើម្បីកែប្រែការរង្វិលជុំរបស់ផែនដី ដែលអាចធ្វើឱ្យពេលវេលារយៈពេលមួយថ្ងៃខ្លីជាងមុនចំនួន ២.៦៨មីលីវិនាទី។
៩. តើជម្រៅប៉ុណ្ណា?




ទ្រឹស្តីមួយដែលគេតែងតែយកមកវិភាគលើជ្រលងគឺ តើភ្នំ Everest អាចនឹងបំពេញជ្រលង Mariana បានទេប្រសិនបើយើងក្រឡាប់វា។ ការដែលសិក្សាអំពីជម្រៅដ៏ជ្រៅបែបនេះគឺពិតជាបញ្ហា។ តើ១១គីឡូម៉ែត្រឆ្ងាយប៉ុណ្ណា? ទន្លេ Mississippi មានប្រវែង១១គីឡូម៉ែត្រ ប្រវែងរបស់កោះ Manhattan ២ដងទើបស្មើនឹងជម្រៅរបស់ជ្រលង Mariana៕

Comments