

ឪពុកម្ដាយគ្រប់រូបតែងតែចង់ឃើញកូនធំឡើងមានអនាគតល្អ មានជីវិតជោគជ័យ ប៉ុន្ដែឪពុកម្ដាយខ្លះបែរជាគ្មានឱកាសសម្រាប់ឃើញកូននៅថ្ងៃនោះឡើយ។
មិនខុសពីឪពុកម្ដាយមួយគូនេះទេ គ្មានប្រាក់សម្រាប់ព្យាបាលជម្ងឺរបស់កូនស្រីដែលបានឈឺធ្ងន់ ពួកគាត់បានសម្រេចចិត្តឲ្យនាងប្រឈមនឹងការស្លាប់ដោយឲ្យទៅលេងនៅផ្នូរសពរបស់នាង។Zhang Xin Lei ក្មេងស្រីទើបនឹងមានអាយុ២ឆ្នាំប៉ុណ្ណោះ ជាជនជាតិចិន ត្រូវបានក្រុមគ្រូពេទ្យវិនិច្ឆ័យថានាងមានជំងឺ Thalassemia ចាប់តាំងពីនាងមានអាយុ២ខែមកម៉្លេះ។

ដោយកន្លងមកឪពុកម្ដាយរបស់នាងបានចំណាយប្រាក់លើការព្យាបាលជម្ងឺរបស់នាងអស់ជាង ១០,០០០ ដុល្លារ ទើបធ្វើឲ្យពេលនេះគាត់គ្មានប្រាប់សម្រាប់ព្យាបាលតទៅទៀត។
ក្រៅពីនេះក្រុមគ្រួសារបានខ្ចីលុយពីមិត្តភក្តិជាច្រើននាក់ ប៉ុន្ដែនៅមិនទាន់បានសងនៅឡើយទេ ព្រោះកូនស្រីរបស់គាត់ត្រូវព្យាបាលពេញមួយជីវិតនិងបញ្ចូលឈាមជាប្រចាំ នៅពេលនេះមិត្តភក្តិក៏គ្មានលុយសម្រាប់ឲ្យគាត់ខ្ចីទៀតដែរ។

ពេលធ្លាក់ក្នុងស្ថានភាពបែបនេះ Zhang Liyong ជាឪពុករបស់ក្មេងស្រីបានសម្រេចចិត្តឲ្យនាងប្រឈមនឹងសេចក្ដីស្លាប់ដោយគាត់និយាយថា "ខ្ញុំគិតអ្វីមិនចេញទេ ហើយមិនដឹងធ្វើយ៉ាងណាក្រៅពីនាំកូនទៅសម្រាកនៅទីឋានស្ងប់ស្ងាត់។
ឪពុកគ្មានជម្រើសអ្វីទៀតទេក្រៅពីជីករណ្ដៅសពហើយនាំកូនទៅគេងលេងជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យស៊ាំក្នុងការសម្រាកនៅក្នុងរណ្ដៅនេះនាថ្ងៃអនាគតដ៏ឆាប់ៗនេះ ប៉ុន្ដែមិនដឹងថាក្មេងបានដឹងខ្លួនឬនៅ នាងបានមកលេងរណ្ដៅរាល់ថ្ងៃផងដែរជាមួយក្រុមគ្រួសារ។

សម្រាប់ជម្ងឺរបស់ក្មេងស្រីត្រូវបានទទួលការថែទាំពីក្រុមគ្រូពេទ្យយ៉ាងកក់ក្ដៅឬទៅមន្ទីពេទ្យជាប្រចាំ ព្រោះបើសិនទុកបណ្ដោយអាចមានផលប៉ះពាល់យ៉ាងធ្ងន់លើរាងកាយ និងអាយុជីវិតទៀតផង។ចំណែកអ្នកម្ដាយបាននិយាយទាំងទឹកភ្នែកថា "យើងបានទុកឲ្យនៅក្នុងស្ថានភាពបែបនេះព្រោះយើងគ្មានផ្លូវសម្រាប់ជ្រើសរើសផ្សេងទៀតឡើយ"។

Comments
Post a Comment