មិននឹកស្មានសោះអណ្តើកមាសបីឆ្នូតតម្លៃជិត៥ម៉ឺនដុល្លារតែអស្ចារ្យណាស់ម្ចាស់ពុំលក់សុខចិត្តយកទៅព្រលែងក្នុងទន្លេវិញដោយសារ

ថ្មីៗនេះ ប្រជានេសាទសញ្ជាតិវៀតណាម អាយុ ៣៧ ឆ្នាំ រស់នៅខេត្តហានឃឿង ពេលកំពុងប្រកបរបរនៅទន្លេ ឡាយវូ ចៃដន្យចាប់បានអណ្តើកចម្លែក១ក្បាល ។ ខ្លួនរបស់ណ្តើកនេះពណ៌មាសឆ្អិនឆ្អៅ ក្បាលរលោង ហើយឆ្នូតរបស់វាចែកជាក្រឡាមាន ៣ ឆ្នូត ។

អណ្តើកមាសនេះមានរូបរាងចម្លែក មានទម្ងន់ជាង ៣ គីឡូ នេះមានតម្លៃលើទីផ្សារប្រហែល ១៥.០០០ ដុល្លារ ក្នុង១គីឡូ ។ ទន្ទឹមនឹងនេះផងដែរ សាស្ត្រាចារ្យ ឌឹក បានប្រាប់ថា វាមានឈ្មោះវិទ្យាសាស្ត្រថា Cuora Trifasciata ហើយដោយសារវាមានលក្ខណៈស្អាតប្រណីត ទើបមានតម្លៃសេដ្ឋកិច្ចខ្ពស់ ។ ឈ្មួញមកពីចិនហ៊ានទិញ១គីឡូ ប្រមាណ ១៥.០០០ ដុល្លារ ឯណោះ ។
ទោះយ៉ាងណា គេពុំទទួលបានចម្លើយថា ហេតុអ្វីបានជាវត្ថុមានតម្លៃបែបនេះ ម្ចាស់របស់វា បែរជាសុខចិត្តព្រលែងចូលទន្លេវិញ ។
នេះប្រហែលជាការប្រោះសត្វយកបុណ្យហើយមើលទៅ ៕

អានព័ត៌មានថ្មីៗ អស្ចារ្យមែន! វិចិត្រករម្នាក់អាចគូរគំនូរដ៏ស្រស់ៗស្អាត ជាមួយកំណកធូលីរថយន្ត
បុរសចម្លែកឈ្មោះ Scott Wade បានចេតនាទុកឲ្យរថយន្តជាទីស្រឡាញ់របស់ខ្លួន ត្រូវធូលីច្បាមជាប់ឡើងកក ។ ភរិយា និងមិត្តភក្តិរបស់គាត់ ពិតជាងឿងឆ្ងល់ណាស់ ។ ប៉ុន្មានថ្ងៃក្រោយ គាត់ចាប់ផ្តើមបង្ហាញចេញពីគោលគំនិតរបស់ខ្លួន ។

គាត់ចាប់ផ្តើមពីទ្វារថយន្ត ដែលពោរពេញដោយកំណកធូលី ។

គាត់ប្រើតែខ្មៅដៃ និងចាស់ ។
កិច្ចការរបស់គាត់លេចឡើងនូវរូបភាពបន្តិចម្តងៗ ។ ពីតូចមក គាត់មានចំណូលចិត្តគូររូបលើកញ្ចក់ដែលពោរពេញដោយកំណក….ធូលី ។

ស្មានពុំដល់ថា ចំណូលចិត្តពិសេសរបស់គាត់ ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយដណ្តើមគ្នាធ្វើបទសម្ភាសន៍ ។ ហើយស្នាដៃជាច្រើនរបស់លោកត្រូវបានចុះផ្សាយលើទ័ព័រសារព័ត៌មាន ។
ទេពកោសល្យដ៏ប៉ិនប្រសប់របស់លោក ធ្វើឲ្យក្រុមហ៊ុន Volvo ទ្រាំមិនបាន ក៏អញ្ជើញលោកឲ្យធ្វើការងារផ្សាយពាណិជ្ជកម្មសំរាប់រថយន្តខ្លួន ជាមួយនឹងប្រាក់កម្រៃដ៏សន្ធឹកសន្ធាប់ ។
ប្រិយមិត្ត! គប្បីជ្រើសយកការងារដែលយើងស្រឡាញ់ពេញចិត្ត ហើយព្យាយាមលក់ដុំដោយអំណត់ព្យាយាម នោះវេលាណាមួយវានឹងនាំចំណូលដល់អ្នក ហើយអ្នកក៏រីករាយនឹងធ្វើ…. បណ្តាលឲ្យជីវិតរបស់អ្នកនឹងមានន័យយ៉ាងពិតប្រាកដ ៕
ខាងក្រោមជារូបភាពផ្សេងៗទៀតរបស់លោក Scott Wade




















Comments
Post a Comment