មនុស្សអច្ឆរិយៈទាំង១០ដែលបានធ្វើរឿងដែលមិនគួរឱ្យជឿ





មនុស្សអច្ឆរិយៈទាំង១០ ដែលបានធ្វើរឿងដែលមិនគួរឱ្យជឿ!







សមត្ថភាពរាងកាយ និងការយល់ដឹងអំពីរាងកាយរបស់មនុស្សនៅមានកម្រិតណាស់សម្រាប់មនុស្សទូទៅ។ ប៉ុន្តែអ្នកចិត្តវិទ្យាបានជឿថា ខួរក្បាលរបស់យើងគឺជាអ្នកកំណត់នូវភាពមានកម្រិតនេះដោយវាអាចបញ្ជាឱ្យរីក ឬក៏រួមបាន។ មនុស្សដែលអាចជំនះលើការកម្រិតនោះបានពិតជាពិសេសដែលអ្នកដទៃមិនអាចធ្វើដូចនោះទេ។ ថ្ងៃនេះយើងនឹងក្រលេកមកមើលមនុស្សចំនួន១០នាក់ដែលអាចជំនះលើភាពមានកម្រិតរបស់រាងកាយបាន ដែលធ្វើឱ្យពួកគេក្លាយជាមនុស្សមានសមត្ថភាពមិនគួរឱ្យជឿ។

១. លោក Josh Sundquist បានក្លាយជាកីឡាករជិះស្គីជាមួយជើងតែម្ខាង




Josh បានបាត់បង់ជើងរបស់គាត់នៅអាយុ១០ឆ្នាំ ដោយសារជំងឺមហារីកឆ្អឹងដ៏កម្រ។ ជំងឺមហារីកនោះត្រូវបានព្យាបាលជានៅពេលដែលគាត់មានអាយុ១៣ឆ្នាំ ហើយគាត់បានចាប់ផ្តើមក្នុងក្រុមជិះស្គីនៅ៣ឆ្នាំបន្ទាប់។ ក្រោយពីការហ្វឹកហាត់អស់រយៈពេល៦ឆ្នាំ គាត់បានក្លាយជាសមាជិកនៃក្រុមជីះស្គី Paralympic របស់សហរដ្ឋអាមេរិក។ ហើយសព្វថ្ងៃនេះគាត់ត្រូវបានគេស្គាល់ថាជាអ្នកនិយាយលើកទឹកចិត្ត អ្នកនិពន្ធ ក៏ដូចជាអ្នកកីឡាដ៏អស្ចារ្យម្នាក់ផងដែរ។
២. លោក George Dantzig ដោះស្រាយបញ្ហាគណិតវិទ្យាដោយចៃដន្យ




នៅពេលដែលលោក George Dantzig គឺជាបេក្ខភាពប្រលងដុកទ័រនៅក្នុងសាកលវិទ្យាល័យកាលីហ្វ័ញ៉ា គាត់បានមកដល់ថ្នាក់ម៉ោងគណិតវិទ្យាយឺត។ គាត់បានឃើញទ្រឹស្តិគណិតវិទ្យាចំនួន២ ដែលត្រូវបានសរសេរនៅលើក្តាខៀន ហើយគាត់ក៏បានយកទ្រឹស្តីទាំង២នោះមកធ្វើជាកិច្ចការស្រាវជ្រាវរបស់គាត់។ គាត់បានខិតខំក្នុងការបកស្រាយនូវទ្រឹស្តីទាំងពីរនោះ ទាំងមិនដឹងថាទ្រឹស្តីទាំង២នោះត្រូវបានគេចាត់ទុកថាជាទ្រឹស្តីដែលមិនអាចបកស្រាយបាន។ ក្រោយមកទ្រឹស្តីទាំង២នោះក៏បានក្លាយជាផ្នែកមួយនៃការសរសេររបស់គាត់។
៣. លោក Jason Padgett បានក្លាយជាអ្នកប្រាជ្ញគណិតវិទ្យា បន្ទាប់ពីមានរបួសខួរក្បាល




ក្រោយពី Jasson Padgett ត្រូវបានគេវាយឱ្យមានរបួសធ្ងន់ធ្ងរនៅខាងក្រៅបាមួយកន្លែង គាត់ក៏បានចាប់ផ្តើមប្រែក្លាយជីវិតរបស់គាត់ពីបុរសដែលលក់គ្រឿងសង្ហារឹមធម្មតាម្នាក់មកជាអ្នកដែលមានសមត្ថភាពក្នុងការដោះស្រាយនូវបញ្ហាគណិតវិទ្យា ក៏ដូចជារូបវិទ្យាជាដើម។ ករណីរបស់លោក Jasson នេះគឺជាករណីកម្រ ដែលមនុស្សធម្មតាម្នាក់អាចទទួលបានសមត្ថភាពពិសេសក្រោយពីការប៉ះទង្គិចធ្ងន់ធ្ងរ។
៤. លោក Reinhold Messner គឺជាបុរសទី១ដែលបានឡើងលើភ្នំអេវឺរេសដោយមិនមានឧបករណ៍ជំនួយអុកស៊ីសែន




លោក Reinhold Messner បានកាន់កាប់នូវឯកត្តកម្មជាច្រើន។ គាត់គឺជាបុរសទីមួយដែលបានឡើងទៅលើភ្នំដែលមានកំពស់ជាង៨០០០ម៉ែត្រដោយមិនមានឧបករណ៍អុកស៊ីសែនកាលពីឆ្នាំ១៩៧៨ ដែលនេះគឺជារឿងដែលគ្រូពេទ្យ និងអ្នកជំនាញមិនអាចបកស្រាយបានថាហេតុអ្វីបានជាគាត់ធ្វើបាន។ វាពិតជាមានគ្រោះថ្នាក់នៅពេលដែលយើងឡើងទៅកាន់ទីដែលមានសំពាធខ្ពស់បែបនេះដោយមិនមានឧបករណ៍ជំនួយអុកស៊ីសែន ដែលអាចបណ្តាលឱ្យរាងកាយរបស់យើងធ្វើការហួសកំលាំង។ ជាលទ្ធផលកោសិការឈាមក្រហមនឹងត្រូវបានផលិតបន្ថែម ហើយដំណើរហូររបស់ឈាមនឹងត្រូវយឺត ដោយសារតែសរសៃឈាមបានចាប់ផ្តើមឡើងតឹង។
៥. លោក Jure Robic ទទួលបានជ័យជំនះការជិះកង់ចម្ងាយ ៣០០០mile ៥ដង




កីឡាករជិះកង់ជនជាតិ Slovenia ម្នាក់បានកាន់កាប់ឯកត្តកម្មជិះកង់ចម្ងាយ ៨៣៤.៧៧គីឡូម៉ែត្រដោយមិនឈប់ ហើយវាគឺជាភាពអំណត់ស៊ូទ្រាំងដែលមនុស្សធម្មតាមិនអាចធ្វើបាននោះទេ។ ជារៀងរាល់ថ្ងៃនៅក្នុងការប្រកួតដែលមានរយៈពេលជាច្រើនថ្ងៃនោះគឺគាត់ចំណាយពេលតែ១ម៉ោងនោះទេសម្រាប់គេង។ យោងទៅតាមអ្នកវិទ្យាសាស្ត្របានប្រាប់ឱ្យដឹងថា គន្លឹះសំងាត់ក្នុងការស៊ូទ្រាំរបស់គាត់គឺគាត់បានលះបង់មិនស្តាប់ខួរក្បាលរបស់គាត់នោះទេ តែគាត់ស្តាប់តែយោបល់របស់ក្រុមរបស់គាត់តែប៉ុណ្ណោះដែលពួកគេនឹងប្រាប់ថាគាត់ត្រូវសម្រាកនៅពេលណា ពេលណាគាត់ត្រូវញ៉ាំ និងល្បឿនប៉ុណ្ណាដែលគាត់ត្រូវជិះ។
៦. លោក Herbert Nitsch ដែលជ្រមុជទឹកបានជម្រៅ២៥៣ម៉ែត្រ




អ្នកមុជទឹកជនជាតិអូស្ត្រាលី លោក Herbert Nitsch បានបំបែកកំណត់ត្រាពិភពលោកចំនួន៣៣ដងនៅក្នុងការជ្រមុជទឹកដោយសេរី។ អ្វីដែលធ្វើឱ្យគេមិនអាចជឿបាននោះគឺគាត់អាចជ្រមុជទឹកបានជម្រៅដល់ទៅ ២៥៣.២ ម៉ែត្រ។ នៅក្នុងពេលដែលគាត់ជ្រមុជនោះ គឺគាត់បានគេងលក់ ដោយសារតែមិនអាចទ្រាំទ្រជាមួយនឹងសម្ពាធនៃទឹកបាន ហើយជាលទ្ធផលគាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ជារឿងដែលមិនគួរឱ្យជឿ គាត់ក៏បានហ្វឹកហាត់ដើម្បីមកធ្វើការជ្រមុជទឹកដោយសេរីម្តងទៀត។
៧. លោក Chul Soon ដែលត្រូវបានគេស្គាលថាជា Asian Arnold




លោក Chul Soon បានចាំថាកាលបីគាត់អាយុ២០ឆ្នាំគាត់មានទំងន់តែប្រមាណ៥៦គីឡូតែបុណ្ណោះ ហើយគាត់តែងតែត្រូវបានគេមើលងាយថាជាក្មេងសុទ្ធតែឆ្អឹង។ គាត់បានសម្រេចចិត្តដើម្បីធ្វើការផ្លាស់ប្តូរ ហើយ១២ឆ្នាំក្រោយមក គាត់បានចាប់ផ្តើមធ្វើការហាត់ប្រាណដោយក្នុងមួយថ្ងៃគាត់បានធ្វើ Sit-ups ចំនួន៣០០០ដង។ ដោយសារតែការហ្វឹកហាត់ដ៏តឹងតែង និងរបបអាហារដែលត្រឹមត្រូវបានធ្វើឱ្យគាត់ក្លាយជាកីឡាករសាច់ដុំដ៏ល្បីរបស់កូរ៉េ។
៨.លោក Randy Gardner មិនគេរយៈពេល១១ថ្ងៃ




កាលពីឆ្នាំ១៩៦៤ លោក Randy Gardner ដែលមានអាយុ១៧ឆ្នាំបានធ្វើការបន្តគ្នាដោយមិនគេងអស់រយៈពេល១១ថ្ងៃ និង២៥នាទីដើម្បីធ្វើកិច្ចការសម្រាប់ពិពណ៌វិទ្យាសាស្ត្ររបស់គាត់។ ក្រោយពីអត់បានសម្រាកអស់រយៈពេល១០ថ្ងៃមកហើយ លោក Gardner នៅតែអាចចូលរួមនៅក្នុងសន្និសិទកាសែត ឡើងធ្វើបទបង្ហាញដោយមិនទាក់ ហើយគាត់ហាក់ដូចជាគ្មានជំងឺអ្វីបន្តិចនោះទេ បើទោះជាគាត់មិនគេអស់រយៈពេល១១ថ្ងៃហើយក៏ដោយ។
៩. លោកបណ្ឌិត Katsioulis ដែលមាន IQ ខ្ពស់ជាងគេរហូតដល់ ១៩៨




លោក Evangelos Katsioulis គឺជាអ្នកជំនាញផ្នែកវិកលចរិក និងចិត្តសាស្ត្រជនជាតិក្រិច ហើយគាត់ក៏ជាស្ថាបនិកនៃប្រព័ន្ធវៃឆ្លាតទូទាំងពិភពលោកផងដែរ។ ជាមធ្យមពិន្ទុនៃការធ្វើតេស្ត IQ របស់មនុស្សធម្មតាគឺ១០០តែប៉ុណ្ណោះ ដែលមានន័យថាមនុស្សទូទៅអាចទទួលបានលទ្ធផលតែក្នុងចន្លោះ ៨៥ ទៅ ១១៤ តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់បុរសជនជាតិក្រិចម្នាក់នេះវិញអាចធ្វើបានរហូតដល់១៩៨ពិន្ទុ ដែលជាពិន្ទុដែលខ្ពស់ជាងគេបំផុតក្នុងប្រវត្តសាស្ត្រ។
១០. កញ្ញា Concetta Antico ដែលអាចមើលឃើញពណ៌ច្រើនជាងមនុស្សធម្មតារហូតដល់១០០ដង




កញ្ញា Tetrachromacy គឺមានបាតុភាពដ៏កម្រមួយដែលបានកើតឡើងចំពោះភ្នែករបស់នាងដែលធ្វើឱ្យនាងអាចមើលឃើញដល់ទៅជាង១០០លានពណ៌ ខណៈដែលមនុស្សធម្មតាអាចមើលឃើញត្រឹមតែជាង១លានពណ៌តែប៉ុណ្ណោះ។ វាពិតជារឿងដ៏កម្រ ហើយមនុស្សបែបនេះគឺមានតែ១%ប៉ុណ្ណោះក្នុងចំណោមមនុស្សទូទាំងពិភពលោកទាំងមូល។

Comments