ស្រីស្អាតអាយុ១៩ឆ្នាំត្រូវដេកគុកព្រោះលេងសើចរឿងនាំមនុស្ស៣ពាន់នាក់មករួមភេទឥតគិតថ្លៃ



យុវតីជនជាតិ​ចិន​ស្រស់ស្អាត​ម្នាក់​អាយុ ១៩​ ឆ្នាំ ត្រូវ​ប៉ូលិស​ចាប់ខ្លួន ព្រោះ​នាង​បាន​បង្ហោះ​សាលេង​សើច​លើ​បណ្តាញ​សង្គម​ដោយ​ប្រកាស​ថា​នឹង​ផ្តល់​សេវាកម្ម​ផ្លូវភេទ​ឥតគិត​ថ្លៃ​ដល់បន្ទប់​សណ្ឋាគារ​របស់​នាង រហូត​ធ្វើ​ឲ្យ​មនុស្សប្រមាណ ៣ ពាន់​នាក់​សម្រុក​មក។




បើ​តាម​សារព័ត៌មាន News.com.au បាន​ចុះផ្សាយ​ថា កញ្ញា Ye Mouyi ដែល​ជា​ជា​អ្នក​សរសេរ​ប្លុក​ចិន​លើ​បណ្ដាញ​សង្គម Weibo បាន​បង្ហោះ​សាថា​ «នរណា​ក៏​បាន​មក​ជួប​ខ្ញុំ​ដល់​បន្ទប់ អាច​ឡើងគ្រែជាមួយ​ខ្ញុំ​ឥត​គិត​ថ្លៃ​ បន្ទប់ ៦៣១៦»។ ការ​បង្ហោះ​សា​ដូច្នេះ ខណៈ​ពេល​នាង​កំពុង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ Hilton នៅ​ឆ្នេរហៃតាងក្នុងក្រុងសាន់យ៉ា​ខេត្ត​ហៃណា ភាគខាង​ត្បូង​ប្រទេសចិន។



គ្រាន់តែ​​បង្ហោះ​សា​ដូច្នេះ​ភ្លាម​ នៅ​ម៉ោង​ ៨ យប់​ថ្ងៃទី​ ១ ខែ​មីនា ​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណិត ​ប្រមាណ ៣ ពាន់​នាក់​ តម្រង់​គោល​ដៅ​មក​សណ្ឋាគារ​ ហើយ​ខល​មក​សណ្ឋាគារ​​ឥត​ដាច់​ដើម្បី​សួរ​នាំ​រឿង​បន្ទប់ ព្រោះ​គិត​ស្រី​ស្អាត​រូប​នេះ​និយាយ​មែនទែន។



ព្រោះ​តែ​រឿង​កាន់តែ​ធំ ស្រី​ស្អាត​សាច់​ខ្ចី​អាយុ ១៩ ឆ្នាំ បាន​សុំ​គ្រប់គ្នា​ឈប់​ចែកចាយ​សា​នោះ តែ​អង្ករបានក្លាយជា​បាយ ព្រោះ​មនុស្ស​ជា​ច្រើន​ផ្អើល​ភ្លូកទឹកភ្លូក​ដី​ជឿ​នាង​បាត់​ទៅ​ហើយ​ តែ​ទីបំផុត​នាង​បានសុំ​ខាង​សណ្ឋាគារ​ចាក​ចេញ​ឲ្យ​លឿន​បំផុត​នៅ​ម៉ោង ១០ យប់​។ ក្រោយ​មក​ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ព្រោះ​តែ​ខាង​សណ្ឋាគារ​បាន​ប្តឹង ពី​បទអំពើពេស្យាចារ​សាធារណៈ​នាំ​ឲ្យ​មនុស្ស​ម្នា ចង់​ប្រព្រឹត្ត​រឿង​ផ្លូវភេទ​ដូច្នេះ។



ទីបំផុត Mouyi ត្រូវបាន​ឃុំ​ខ្លួន​រយៈ​ពេល ១៥ ថ្ងៃ និង​ពិន័យ​ប្រាក់ ៥០០ យន់​ ទុក​ជា​ការ​ព្រមាន​កុំ​ឲ្យ​ថ្ងៃ​ក្រោយ​ព្រោះ​តែ​ចង់​បាន​ការ​គាំទ្រ​លើ​បណ្តាញ​សង្គម បែរ​ជា​ធ្វើ​រឿង​លេចសើច​ដូច្នេះ៕



 



Comments