

ក៏ប៉ុន្តែក្នុងករណីខ្លះដូចជា ការរំដោះចំណាប់ខ្មាំងពីរការចាប់ជម្រិតដោយឧក្រិដ្ឋជនសាហាវៗ ការឆ្លើយតបនឹងការវាយប្រហារភេរវកម្ម ឬករណីបន្ទាន់ខ្លាំងដែលមានគ្រោះថ្នាក់ខ្ពស់និងទាមទារវិធានការណ៍ពិសេសនោះគេចាំបាច់ត្រូវការជំនួយពីកងកម្លាំងពិសេស។
ប្រទេសនីមួយៗតែងមានកងកម្លាំងពិសេសផ្ទាល់ខ្លួន ឬគេហៅថាកងកម្ម៉ុងដូ។ តែការហ្វឹកហាត់និងកម្រិតសមត្ថភាពគឺមិនដូចគ្នាទេ ដោយភាគច្រើនប្រទេសអ្នកមានតែងមានការផ្គត់ផ្គង់និងបច្ចេកទេសហ្វឹកហាត់ខ្លាំងក្លាជាង។

ជាក់ស្ដែង Anarchak សូមបង្ហាញកងកម្លាំងពិសេសដ៏គ្រោះថ្នាក់បំផុតទាំង ១០ លើលោកដែលក្រុមឧក្រិដ្ឋជននិងភេវរជនតែងមានការខ្លាចរអារ។ តែនៅភាគ ១ នេះយើងសូមបង្ហាញពីលេខ ១០ ដល់លេខ ៥ សិន៖
១០. កម្ម៉ុងដូ GIGN របស់បារាំង៖
បង្កើតឆ្នាំ ១៩៧២ ឆ្លើយតបនឹងការរីកដុះដាលនៃបញ្ហាចាប់ជម្រិតចំណាប់ខ្មាំង។ ក្រុមនេះមានជំនាញរំដោះចំណាប់ខ្មាំង និងប្រឆាំងភេរវកម្ម និងមានបទពិសោធន៍រំដោះចំណាប់ខ្មាំងជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។


៩. កម្ម៉ុងដូ SSG របស់ប៉ាគីស្ថាន៖
បង្កើតនៅឆ្នាំ ១៩៥៦ កងកម្លាំងពិសេសនេះធ្លាប់ហ្វឹកហាត់ជាមួយកងពិសេសរបស់អាមេរិក។ ជាមធ្យមមានបេក្ខជនតែម្នាក់ប៉ុណ្ណោះក្នុងចំណោម ៤ នាក់ដែលដាក់ពាក្យចូលអាចស៊ូផុតដល់វគ្គជម្រុះចុងក្រោយ។ ការហ្វឹកហាត់មានគ្រប់ស្ថានភាពដូចជានៅលើភ្នំ ព្រៃ វាលខ្សាច់ និងក្រោមទឹក។


៨. កម្ម៉ុងដូ Sayeret Matkal របស់អ៊ីស្រាអ៊ែល៖
បង្កើតឆ្នាំ ១៩៥៧ ហើយរាល់បេក្ខជនជ្រើសរើសត្រូវឆ្លងកាត់វគ្គហ្វឹកហាត់សកម្ម ១៨ ខែ រួមមានការហាត់លោកឆត្រយោងផងដែរ។ ពួកគេមានជំនាញនិងបទពិសោធន៍ក្នងការបង្ក្រាបភេរវជនយ៉ាងចាស់ដៃ។ ភាគច្រើនពួកគេត្រូវបំពេញភារកិច្ចប្រឆាំងនឹងពួកឧទ្ទាមរបស់ប៉ាឡេស្ទ៊ីននៅក្បែរខាងអ៊ីស្រាអ៊ែលផ្ទាល់។


៧. កម្ម៉ុងដូ EKO-Cobra របស់អូទ្រីស៖
អូទ្រីស ថ្វីបើមិនមែនជាប្រទេសដែលមានយោធាខ្លាំងតែពួកគេមានកងកម្លាំងពិសេសដ៏អស្ចារ្យមួយ។ ជំនាញពួកគេមានច្រើនដូចជា បាញ់ស៊ីប ប្រយុទ្ធដោយដៃទទេនៅពេលកៀកមួយស្មើនឹងសត្រូវ និងឡោមព័ទ្ធវាយប្រហារសត្រូវដោយអាវុធទំនើបៗ។ មានពេលមួយនៅឆ្នាំ ១៩៩៦ មានសមាជិក Cobra ៤រូបជិះលើយន្ដហោះមួយដែលត្រូវបានភេរវជនចាប់ជម្រិត តែពួកកងពិសេសនេះបានបង្ក្រាបភេរវជនបានយ៉ាងជោគជ័យ។


៦. កម្ម៉ុងដូ Delta Force របស់សហរដ្ឋអាមេរិក៖
បង្កើតឆ្នាំ ១៩៧៧ សមាជិករបស់ក្រុមពិសេសនេះភាគច្រើនជាទាហានដែលមានបទពិសោធន៍ខ្ពស់។ សមាជិកត្រូវមានអាយុយ៉ាងតិច ២១ ឆ្នាំ។ តែទម្រាំបញ្ចប់ការហ្វឹកហាត់រយៈពេល ៦ ខែ មានតែម្នាក់ក្នុងចំណោម១០នាក់ប៉ុណ្ណោះដែលអាចទ្រាំបានដល់ចប់ចុងចប់ដើមដោយសារតែការហ្វឹកហាត់មានលក្ខណៈតឹងតែងខ្លាំង។ ជំនាញពួកគេគឺរំដោះចំណាប់ខ្មាំង និងប្រឆាំងភេរវកម្ម។


ប្រិយមិត្តបានជ្រាបហើយថាកុម៉្មុងដូទាំង ៥ ខាងលើពិតជាគួរឱ្យខ្លាចយ៉ាងណាបើមើលតាមការរៀបរាប់ត្រួសៗនិងរូបភាពខាងលើ។ ចុះទម្រាំកងពិសេសពីលេខ ៥ ដល់ លេខ ១ ទៀតពួកគេខ្លាំងយ៉ាងណាទៅ? ចង់ជ្រាបបន្តសូមរងចាំតាមដាននៅវគ្គ ២ទាំងអស់គ្នា៕
Comments
Post a Comment