
ភ្នំពេញ៖
កាលពី៣ថ្ងៃមុននេះ នៅក្នុងបណ្តាញសង្គម អ៊ីនស្តារក្រាមរបស់ តារាសម្តែងស្រីដ៏ស្រស់ស្អាត កញ្ញា ម៉ារី ដែលប្រិយមិត្តចាប់ផ្តើមស្គាល់រូបនាង តាមរយៈបទ «
បុណ្យភូមិ
» បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅសុខៗស្រាប់តែមិត្តភក្តិរបស់នាងជាច្រើន បានបង្ហោះសារបែបក្រៀមក្រំ និងជូនពរនាង សម្រាប់ការចាកចេញពីស្រុកខ្មែរ ទៅរស់នៅបរទេស។
ក្នុងនោះដែរ ការចាកចេញរបស់កញ្ញា ម៉ារី គឺពិតជាស្ងប់ស្ងាត់មែនទែន ព្រោះថានៅក្នុងគណនីអ៊ីនស្តារក្រាមរបស់នាង មិនបានបង្ហោះសារប្រាប់ពីដំណឹងនៃការចាកចេញមួយនេះ ទាល់តែសោះ។
តួយ៉ាង ដោយផ្អែកលើការ Comment មិត្តរបស់ម៉ារី ឆ្លើយតបទៅអ្នកដែលមានចម្ងល់អំពីកន្លែងដែលនាងទៅរស់នៅ បានឲ្យដឹងថា «
ម៉ារីនាងនឹងចាកចេញពីស្រុកខ្មែរ ទៅរស់នៅប្រទេសអង់គ្លេស
»។
យ៉ាងណាមិញ ការចាកចេញមួយរបស់ ម៉ារី ទៅរស់នៅប្រទេសអង់គ្លេសម្តងនេះ មិនដឹងថាពេលណា នាងវិលមកវិញនោះទេ ដូច្នេះហើយទើបធ្វើឲ្យមិត្តភក្តិ របស់នាងបង្ហោះសារពិបាកចិត្ត និងជូនពរនាងយ៉ាងច្រើនបែបនេះ៕





Comments
Post a Comment