វីដេអូនៃតារាម៉ូដែលតៃវ៉ាន់ម្នាក់ ដែលឲ្យគេស្ទាបច្របាច់សុដន់ នៅតាមបណ្តាទីសាធារណៈផ្សេងៗ នៅជុំវិញទីក្រុង
Hong Kong បានកំពុងទទួលការចាប់អារម្មណ៍ ព្រមជាការ Comment ពោរពេញដោយពាក្យពេចន៍បញ្ចេញកំហឹងដ៏អាក្រក់ៗ ពីសំណាក់អ្នកលេងអ៊ីនធើរណេត ។
នៅក្នុងវីដេអូ ស្រីស្រស់រូបនេះ ដែលស្លៀកពាក់សិចស៊ី បញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលន់ បានបង្ហាញវត្តមាននៅតាមទីសាធារណៈក្នុងនោះដូចជានៅលើរថយន្តក្រុង, ផ្លូវដើរក្រោមដី និងសូម្បីក្នុងស្ថានីយ៍រថភ្លើង ។ ស្ថិតនៅទីនោះ នាងបានផ្តល់នូវការស្ទាបច្របាច់សុដន់ដដែលៗដោយសេរី ពីសំណាក់មនុស្សចម្លែកៗ ។
យោងតាម Apple Daily ស្ត្រីនៅក្នុងវីដេអូនេះ គឺជាតារាម៉ូឌែលជនជាតិតៃវ៉ាន់ ដែលត្រូវបានស្គាល់មានឈ្មោះថា Yui Yui ដែលបានទាក់ទាញការ follow តាមរយៈរូបថតផុស និងវីដេអូរបស់នាងដែលបានបញ្ចេញឲ្យឃើញនូវ «ទ្រព្យសម្បត្តិ» ទាំងគូដ៏ទ្រលុកទ្រលន់នេះ ទៅកាន់អ្នកតាមដានហ្វេសប៊ុក ៣០,០០០ នាក់របស់នាង និងនៅលើ Instagram ១៩,២០០ នាក់ ។
វីដេអូបង្កឲ្យមានការផ្ទុះកំហឹងនេះ ត្រូវបានផុសនៅលើអនឡាញ កាលពីថ្ងៃពុធ ហើយត្រូវបានចែករំលែកជាង ៥,៦០០ ដង ។
យោងតាមអ្នកច្បាប់ម្នាក់ដែលនិយាយទៅកាន់ Apple Daily, តារាម៉ូឌែលរូបនេះ ប្រសិនបើវីដេអូទាំងនោះត្រូវបានប៉ូលីសតាមរក នោះនឹងអាចរងការចោទប្រកាន់ពីបញ្ចេញឥរិយាបទបង្កកំហឹងពីសាធារណជន ដែលមានទោសជាប់ពន្ធនាគារ ៧ ឆ្នាំ ៕
Comments
Post a Comment