ធ្លាប់តែឃើញវីដេអូបុរសម្នាក់នេះតើគាត់ជានរណា



ប្រសិនជាអ្នកឧស្សាហ៍ប្រើប្រាស់បណ្តាញសង្គម អ្នកប្រាកដជាធ្លាប់ប្រទះវីដេអូ រឺរូបភាពរបស់បុរសម្នាក់នេះហើយ។ ប៉ុន្តែតើគេគឺជានរណា? ហេតុអ្វីទើបជាគេល្បីម្ល៉េះ?




បុរសដែលស្ថិតនៅក្នុងវីដែអូ និងរូបភាពដែលអ្នកធ្លាប់បានឃើញនោះ មានរហស្សមានថា "Salt Bae" ខណះដែលឈ្មោះពិតរបស់គាត់គឺ Nusret Gökçe ។ លោកគឺជាជនជាតិឃឺត ដែលសព្វថ្ងៃរស់នៅប្រទេសតួគី ដោយគាត់គឺជាម្ចាស់ភោជនីយដ្ឋានដ៏ល្បីមួយដែលមានឈ្មោះថា Nusr-Et ។



មនុស្សជាច្រើនបានឆ្លក់វង្វេងជាមួយបុរសម្នាក់នេះ តាមរយះវិធីនៃលោកធ្វើការចម្អិនសាច់គោ ដែលហាក់ដូចជាបង្កប់គំនិតសិល្បះបន្តិច ភាពកំប្លែងបន្តិច ជាពិសេសនៅពេលចុងក្រោយបន្ទាប់ពីវះសាច់រួច ដោយលោកធ្វើការរោយអំបិលទៅលើនោះ។



ហាងរបស់លោកបានបើកទ្វារដំបូងនៅក្នុងឆ្នាំ ២០១០ នៅទីក្រុងអ៊ីស្តានបុល ប្រទេសតួគី។ ប៉ុន្តែមកទល់ពេលនេះ ហាងរបស់លោកគឺបានពង្រីកទៅដល់ទីក្រុងឌូបៃ អាប៊ូដាប៊ី និងញូយ៉កផងដែរ។ ក្រៅពីនេះ ហាងរបស់លោកក៏មានសុទ្ធតែតារា និងជនល្បីៗស្កាត់ទៅរកទៀតផង៕















Comments