ទើបតែរៀបការសោះភរិយានាយចយក៏និយាយថាប្តីខ្លួនបែបនេះបាត់



ភ្នំពេញ៖

មង្គលការតារាកំប្លែងនាយចយ ដែលធ្វើឡើងទៅប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្ញៀវជាច្រើនបានចូលរួម ជាមួយនឹងមិត្តសិល្បៈរួមក្រុមជាច្រើន មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែអ្នកធំ មានមុខមានមាត់ ក្នុងសង្គម បានចូលរួមយ៉ាងច្រើនកុះករ។

តែអ្វីដែលកាន់តែពិសេសនោះគឺ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច​តេជោ ហ៊ុន សែន ក៏បានចងដៃដល់តារារូបនេះ ១ម៉ឺនដុល្លារផងដែរ ស្របពេលជាមួយគ្នានេះដែរ នាយចយ ក៏មានសេចក្តីរំភើបចិត្តយ៉ាងខ្លាំង រហូតដល់ហូរទឹកភ្នែកនៅលើឆាកចំពោះភ្ញៀវជាច្រើន។

ដោយឡែក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ភរិយា របស់តារារូបនេះបានបង្ហោះសារមួយភ្ជាប់ជាមួយនឹងរូបភាពមង្គលការដ៏ផ្អែមល្ហែមថា ៖

ប្តីធ្វើបានហើយ អូនអរគុណបងណាស់ ប្តីល្អ»។

តាមរយៈសារដ៏ខ្លីនេះតែពិតជាមានន័យខ្លាំង ដែលនាយចយ និងភរិយាបានឆ្លងកាត់រឿងជាច្រើន ជាមួយនឹងពាក្យសម្តី មើលងាយ និងពាក្យរិះគន់ គ្រប់បែបយ៉ាង រហូតធ្វើឲ្យលោកបានឈានដល់ថ្ងៃនេះ ពិតជាមិនធម្មតា មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនពិតជាសរសើរដល់រូបលោក ដែលទ្រាំទម្រាំតែបានដល់ពេលនេះជាមួយនឹងភរិយាដ៏ស្រស់ស្អាតរូបនេះ៕







តារាកំប្លែងនាយចយ និងភរិយា






តារាកំប្លែងនាយចយ និងភរិយា






តារាកំប្លែងនាយចយ និងភរិយា






តារាកំប្លែងនាយចយ និងភរិយា






តារាកំប្លែងនាយចយ និងភរិយា

Comments