បុរសម្នាកបង្ហាញពីតម្លៃនៃលុយពេលអានរួចមិននឹកស្មានថាលុយ២០$មានតម្លៃយ៉ាងនេះសោះ



សាររបស់បុរសម្នាកត្រូវបានគេចែករំលែកតគ្នាជាច្រើនអ្នកដែលខ្លឹមសាររបស់គាត់ចង់បង្ហាញពីតម្លៃនៃលុយដែលយើងខំរកបានសព្វថ្ងៃ

តោះអានសាររបស់គាត់ទាំងអស់គ្នា




ជិត5ឆ្នាំនៅភ្នំពេញ ខ្ញុំធ្លាប់ចាយលុយ20$ ក្នុងមួយខែ 40$ក្នុងមួយខែ 80$ក្នុងមួយខែ 200$ក្នុងមួយខែ 500$ក្នុងមួយខែ ជាការពិតទៅពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំចាប់ផ្ដើមយល់ពីតម្លៃរបស់លុយ មនុស្សជាច្រើននិយាយថាមានលុយមានអ្វីគ្រប់យ៉ាង ខ្ញុំមិនប្រឆាំងហើយក៏មិនគាំទ្រទាំងស្រុងដែល ការរស់នៅប្រចាំថ្ងៃរបស់មនុស្សចាំបាច់ត្រូវមានលុយ តែអ្វីៗអាចផ្លាស់ប្ដូរតាមពេលវេលា អាយុ និងកាលៈទេសៈ ពេលខ្លះអ្នកអាចចាយលុយ20$ក្នុងមួយខែគឺគ្រប់គ្រាន់ តែពេលខ្លះអ្នកអាចចាយលុយ200$ ឬ2000$ ទើបចាយគ្រាន់ តម្លៃនៃលុយច្រើនឬតិច មិនមែនជាបញ្ហាចំបងនោះទេ តែអ្វីដែលសំខាន់លុយនោះនៅលើដៃរបស់មនុស្សប្រភេទណា មានមនុស្សជាច្រើនចាំផ្ដើមបង្កើតអាជីវកម្ម ឬជំនួញរបស់ខ្លួនក្នុងទំហំទឹកប្រាក់តែ20$ ប៉ុណ្ណោះមុនទទួលបានជោគជ័យមានលុយរាប់លានក្នុងដៃ តែបុគ្គលខ្លះទៀតប្រើដើមទុន20លានដុល្លារក៏នៅតែមិនអាចសម្រេចជោគជ័យជាមួយជំនួញរបស់ខ្លួន ជាការពិតនោះគឺថាតម្លៃរបស់លុយគឺ មនុស្សជាអ្នកកំណត់តម្លៃនៃលុយដែលខ្លួនមាន ខ្ញុំនៅចាំបានថាកាលពីឆ្នាំ2013ខ្ញុំធ្វើជាអ្នកចែកខិតប័ណ្ណឱ្យវិទ្យាស្ថានមួយ ដែលទទួលប្រាប់ឧបត្ថម្ភតែ23$ ប៉ុណ្ណោះក្នុងមួយខែ ហើយខ្ញុំប្រើលុយ23$ចាយបានជិតមួយខែ ថ្ងៃមួយពេលកំពុងចែកខិតប័ណ្ណនៅស្តុបតិចណូ មានអ្នកមានជិះឡានទំនើបម្នាក់បើកញ្ចក់ សុំខិតប័ណ្ណពីខ្ញុំហើយឱ្យលុយខ្ញុំមកខ្ញុំ10000រៀលទាំងទឹកមុខញញឹម ហើយនិយាយថាយកលុយចាយទៅអូន ពូឲ្យចាយកាលមុនពូក៏ធ្វើការដូចក្មួយដែរដោយកំពុងអត់លុយចាយ ហើយឃើញគាត់ឱ្យដោយទឹកចិត្ត ខ្ញុំក៏ទទួល ពេលនោះហើយធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់ពីតម្លៃរបស់លុយនិងការងារ លុយ10000រៀលពេលនោះអាចឲ្យខ្ញុំចាយជិតមួយសប្តាហ៍ ហើយខ្ញុំយល់ថាគ្មានបុគ្គលណាមិនធ្លាប់លំបាកនោះទេ ដូច្នេះការងារអ្វីក៏មានតម្លៃដែល ព្រោះវាបង្រៀនយើងពីការលំបាក មានមនុស្សជាច្រើនហ៊ានលះបង់ជីវិតព្រោះលុយ20$សុទ្ធចិត្តធ្វើការងារធ្ងន់ស្រាល ដោយសារតម្រូវការ និងស្ថានភាពគ្រួសាររបស់ពួកគេ តែយ៉ាងណាក៏ដោយលុយបានបង្រៀនខ្ញុំនូវរឿងមួយគឺថា គ្មានអ្វីដែលទទួលបានទទេ នោះឡើយ ព្រោះទោះជានរណាម្នាក់ផ្តល់អ្វីដល់យើង ដោយទឹកចិត្តដោយមិនទាមទារការតបស្នងក៏ដោយ តែយ៉ាងណាគាត់បានទទួលនូវការគោរព សេចក្តីស្មោះត្រង់ និងបេះដូងរបស់យើងដោយមិនដឹងខ្លួន ជាពិសេសការជួយចំពេលយើងកំពុងលំបាក ការជួយដ៏មានតម្លៃបំផុតគឺ ចំពេលវេលា តម្រូវការ និងស្ថានភាព ទោះបីជាជំនួយនោះតិចឬច្រើនក្ដី។ 《លុយរាប់លានដុល្លារមិនអាចទិញ សេចក្តីគោរព និងបេះដូងរបស់មនុស្សបានឡើយ បើការផ្ដល់ឱ្យមិនចំពេលវេលាដែលមនុស្សលំបាក និងអត់ឃ្លាន》។ រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ ភួង អធិការ











Comments