តើច្បាប់អាជ្ញាសឹកត្រូវបានគេប្រើប្រាស់នៅពេលណា



ថ្មីៗនេះ លោកប្រធានាធិបតី ដូតឺតេ ដែលជាបុរសខ្លាំងមិនខ្លាចអ្នកណារបស់ប្រទេសហ្វីលីពីន ទើបតែបានប្រកាសជាពត៌មានទៅដល់ប្រជាជននៅក្នុងហ្វីលីពីន និងពិភពលោកខណះដែលលោកបានធ្វើដំណើរទស្សនៈកិច្ចទៅកាន់ទីក្រុងមូស្គូ ថាប្រទេសហ្វីលីពីនពេលនេះកំពុងដែលស្ថិតនៅក្នុងការដឹកនាំដោយប្រើប្រាស់ច្បាប់អាជ្ញាសឹក។ ប៉ុន្តែអ្វីទៅជាច្បាប់អាជ្ញាសឹក? ហើយវាត្រូវបានគេប្រើប្រាស់ក្នុងពេលណា?

ច្បាប់អាជ្ញាសឹក គឺជាវិធីសាស្រ្តកម្រ និងត្រូវបានគេប្រើប្រាស់ជាជម្រើសចុងក្រោយដើម្បីគ្រប់គ្រងប្រទេស នៅពេលដែលប្រទេសកំពុងតែស្ថិតនៅក្នុងសង្គ្រាម ការឈ្លានពាន ភាពវឹកវរ គ្រោះធម្មជាតិធ្ងន់ធ្ងរ រឺការបះបោរពីប្រជាជនដោយករណីណាមួយ។ យោងតាមការបកស្រាយពីតុលាការកំពូល ពាក្យ "ច្បាប់អាជ្ញាសឹក" ពុំមានបង្កប់ន័យអ្វីមួយច្បាស់លាស់ទេ ប៉ុន្តែជាទូទៅច្បាប់នេះត្រូវបានគេប្រកាសក្នុងគោលបំនងដើម្បីប្រើប្រាស់កងទ័ពដែលមាននៅក្នុងប្រទេសមួយ។

នៅពេលដែលប្រទេសមួយប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹក វាមានន័យថាមេដឹកនាំ រឺមេទ័ពរបស់ប្រទេសនោះមានសមត្ថកិច្ច និងសិទ្ធិដើម្បីចាត់ចែងទៅលើច្បាប់រដ្ឋប្បវេណី និងច្បាប់ព្រហ្មទណ្ឌ។ ទន្ទឹមនឹងនេះ សិទ្ធិរបស់ប្រជាពលរដ្ធ ដែលរួមមានសិទ្ធិក្នុងការការពារពីការសួរចម្លើយ រឺចាប់ខ្លួនដោយគ្មានភស្តុតាងច្បាស់លាស់ រឺសេរីភាពក្នុងការប្រមូលផ្តុំជាដើម ត្រូវបានទុកនៅមួយឡែកសិន។ ក្នុងនោះផងដែរ ការសាកសួររបស់តុលាការទៅកាន់អ្នកទោសដែលរងការចោទប្រកាន់មិនស្របទៅតាមច្បាប់ ក៏ត្រូវបានគេផ្អាកសិនដែរ។




នៅសហរដ្ឋអាមេរិច ច្បាប់អាជ្ញាសឹកត្រូវបានគេប្រើប្រាស់ក្នុងប្រទេសម្តង នៅក្នុងសម័យសង្គ្រាមស៊ីវិល និងនៅក្នុងតំបន់ម្តងទៀតកាលពីសម័យសង្គ្រាមលោកលើកទីពីរ។ រីឯនៅប្រទេសថៃ ច្បាប់នេះក៏ត្រូបានគេប្រើប្រាស់ដែរ ពោលគឺនៅក្នុងពេលដែលមានការធ្វើរដ្ឋប្រហារទៅលើរដ្ឋាភិបាលថៃក្នុងឆ្នាំ ២០០៤ និងឆ្នាំ២០១៦។



ប៉ុន្តែទើបតែប៉ុន្មានថ្ងៃកន្លងមកនេះ ប្រទេសហ្វីលីពីនក៏បានប្រកាសប្រើប្រាស់ច្បាប់មួយនេះដែរ ពោលគឺបន្ទាប់ពីមានការផ្ទុះអាវុធរវាងកងទ័ពហ្វីលីពីនជាមួយនឹងក្រុមឧទ្ទាមសាសនាអ៊ីស្លាម នៅឯទីក្រុង Mindanao ដែលបានធ្វើអោយកងទ័ពខាងរដ្ឋាភិបាល ៣នាក់បានស្លាប់ និង១២នាក់ទៀតរងរបួស។
ច្បាប់នេះត្រូវបានដាក់អោយមានការអនុម័ត្តនៅក្នុងរយះពេល ៦០ថ្ងៃ ដើម្បីធ្វើយ៉ាងណាដោះសា្រយអោយមានបញ្ហានេះ ព្រោះវាអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រជាជន ក៏ដូចជាសន្តិសុខ សុវត្ថិភាពរបស់ហ្វីលីពីនមួយទាំងមូល។ គួរបញ្ជាក់ផងដែរថា ត្បិតតែលោកប្រធានាធិបតីបានដាក់កំនត់រយះពេលយ៉ាងច្បាស់លាស់មែន ប៉ុន្តែប្រសិនជាបញ្ហានេះមិនអាចដោះស្រាយបានក្នុងពេលដែលបានកំនត់ ច្បាប់នេះនឹងត្រូវបានគេអនុវត្តបន្តទៀត៕

Comments