បវរកញ្ញាកម្ពុជា១៥រូបជាប់ឈ្មោះទៅប្រឡងវគ្គផ្តាច់ព្រាត់នៅកូរ៉េក្នុងនោះមានឈ្មោះកញ្ញាធីសុវណ្ណថាម្នាក់ដែរ



កញ្ញា ធី សុវណ្ណថា ដែលជាអ្នកនយោបាយវ័យក្មេងបានឈានជើងចូលដល់វគ្គផ្តាច់ព្រាត់ នៅក្នុងកម្មវិធីប្រឡងបវរកញ្ញា Queen Of The Spa របស់ប្រទេសកូរ៉េ ហើយត្រៀមខ្លួនទៅប្រឡងនៅថ្ងៃទី ៩ ដល់ ថ្ងៃទី ១២ ខែមេសា ខាងមុខនេះ។ ថ្វីត្បិតថាកញ្ញា ធី សុវណ្ណថា បានជាប់ជាបេក្ខនារីមួយរូបដែលបានទៅប្រឡងវគ្គផ្តាច់ព្រាត់ក៏ពិតមែនប៉ុន្តែនៅមានបវរកញ្ញាកម្ពុជា ដែលមានរូបសម្រស់ស្រស់ស្អាត ១៤នាក់ទៀត ទៅប្រកួតវគ្គផ្តាច់ព្រាត់ជាមួយនាងដូចគ្នា។




កម្មវិធីប្រកួតសម្រស់បវរកញ្ញា Queen Of The Spa របស់ប្រទេសកូរ៉េ នឹងធ្វើការប្រកួតផ្តាច់ព្រាត់ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ហើយបវរកញ្ញាកម្ពុជា ទាំង ១៥រូប ដែលត្រូវទៅប្រកួតជែងយកតំណែងម្កុដឯកទាំងនោះមានដូចតទៅ៖



Group #1
1 សម សុជាត្តា

2 ញ៉ែម វណ្ណសុី

3 វ៉ាន់ ស្រីពៅ

4 សំ លីណា

5 ឆិ ដារី




Group #2
6 ហេង​ កូសិន

7 ផល​ ពិសី​

8 ឆឹង​ មុន្នីរស្មី​

9 តូច​ រចនី

10 សាន​ ​ឆាយស៊ាងលី




Group #3
11 ដន​ កែវរចនា

12 កង​ ច័ន្ទវល័ក្ខ

13 សំ​ ស្រីនិច​

14 ឃាង​ រចនា

15 ធី​ សុវណ្ណថា










































Comments