
ពន្ធនាគារត្រូវបានបង្កើតឡើងដើម្បីឃុំឃាំងអ្នកប្រព្រឹទ្ធបទល្មើស និងឧក្រិដ្ឋកម្មផ្សេងៗដើម្បីឱ្យរាងចាល និងអប់រំប្រៀនប្រដៅឱ្យដើរផ្លូវត្រូវវិញ។ ក៏ប៉ុន្តែមានពន្ធនាគារមួយចំនួនដែលប្រៀបបាននឹងឋាននរកសម្រាប់អ្នកទោសអញ្ជឹង។ មួយចំនួនអាចនឹងបាត់បង់ជីវិត និងត្រូវពិការនៅទីនោះ ហើយអ្នកដែលចេញមកវិញក៏អាចមានចរិតកាន់តែសាហាវឃោរឃៅ។ តោះទៅមើលពន្ធនាគារដ៏សាហាវឃោរឃៅរទាំង ១០ លើលោកដោយរាប់ពីលេខ ១០ ទៅ លេខ ១៖
១០. ពន្ធនាគារ Black Dolphin (រុស្ស៊ី)
អ្នកទោសមិនត្រូវបានគេអនុញ្ញាតិឱ្យអង្គុយឬសម្រាកឡើយនៅពេលក្រោកពីគេងពេញមួយថ្ងៃ។

៩. ពន្ធនាគារ Penal de Ciudad Barrios
វាសាហាវខ្លាំងសូម្បីអ្នកយាមក៏ខ្លាចសឹងមិនហ៊ានចូលទៅមើលការខុសត្រូវដែរពេលខ្លះ។

៨. ពន្ធនាគារ Petak Island (រុស្ស៊ី)
សម្រាប់ផ្ទុកអ្នកទោសសាហាវៗដូចជា ឃាតករ ជនរំលោភ ជាដើម។

៧. ពន្ធនាគារ Bang Kwang (បាងកក ប្រទេសថៃ)
ល្បីខាងធ្វើទារុណកម្មផ្លូវចិត្តនិងផ្លូវកាយ។

៦. ពន្ធនាគារ Kamiti Maximum Security (កេនយ៉ា)
មានបញ្ហាផ្នែកហឹង្សាធ្ងន់ធ្ងរ និងសម្បូរករណីរំលោភគ្នាក្នុងគុកនេះ។

៥. ពន្ធនាគារ Tadmor (ស៊ីរី)
ល្បីរឿងធ្វើទារុណកម្មអ្នកទោសដោយអូសលើដីដូចសត្វធាតុ។

៤. ពន្ធនាគារ La Sabaneta (វេណេហ្ស៊ូអេឡា)
នៅឆ្នាំ ១៩៩៥ អ្នកទោស ២០០នាក់ត្រូវបានសម្លាប់ដោយចំហរ គ្មានប្រើប្រាស់ផ្លូវច្បាប់ឡើយ។

៣. ពន្ធនាគារ Unit 1391 (អ៊ីស្រាអ៊ែល)
គុកអាថ៌កំបាំងដែលរំលោភសិទ្ធិមនុស្សរបស់អ្នកទោស។

២. ពន្ធនាគារ Gitarama Central (រ្វ៉ានដា)
មានលក្ខខណ្ឌរស់នៅ និងបរិយាកាសអាប់អួរខ្លាំង និងមានការធ្វើទុក្ខបុកម្នេញសាហាវៗ។

១. ពន្ធនាគារ ADX Florence (អាមេរិក)
ផ្ទុកដោយអ្នកទោសភេរវជនធំៗដែលអាមេរិកចាប់បាន។

Comments
Post a Comment