រឿងអាស្រូវកំពុងតែច្រើនពេលនេះប៊ុតសីហាកំពុងមានទុក្ខធំមួយទៀតជាន់ពីលើ



ភ្នំពេញ៖

មួយរយៈពេលនេះឃើញថារឿងអាស្រូវរបស់តារាចម្រៀង និងជាម្ចាស់ពានរង្វាន់

The Voice Cambodia លោកប៊ុត សីហា

កំពុងជួបផ្ទួនៗ តែរឿងចុងក្រោយនេះគឺជារឿងធំ ដែលល្បីថាតារារូបនេះពាក់ព័ន្ធនឹងគ្រឿងញៀន ដូច្នោះហើយធ្វើឲ្យលោកបាត់បង់ឱកាសទៅបរទេស។

បន្ទាប់ពីមានរឿងនេះកើតឡើង លោកប៊ុត សីហាក៏ចេញមុខថាលោកមិនបានជាប់ពាក់ព័ន្ធរឿងបែបនេះដូចដែលសារព័ត៌មានជាច្រើនបានចុះផ្សាយនោះទេ តាមរយៈរឿងដ៏ធំមួយនេះធ្វើឲ្យតារារូបនេះ មិនបានទទួលឱកាសទៅសម្តែង នៅឯសហរដ្ឋអាមេរិក ដោយខាងស្ថានទូតមិនផ្តល់Visa ឲ្យ ដូច្នោះធ្វើឲ្យលោកមិនសប្បាយចិត្តយ៉ាងខ្លាំង។

យ៉ាងណាមិញ ចាប់តាំងពីលោកបានឈានចូលសិល្បៈ តែងតែមានរឿងជាច្រើនមិនថាការងារសិល្បៈ ក៏ដូចជាគ្រួសារនោះឡើយ តែមួយរយៈពេលនេះកាន់តែច្រើនឡើង និងកាន់តែធំទៅ ធ្វើឲ្យជីវភាពរបស់លោក កាន់តែលំបាក។

តែពេលនេះកាន់តែរន្ធត់ និងធ្វើឲ្យអ្នកគាំទ្រមួយចំនួនពិតជាអាណិតដល់រូបលោក ព្រោះម្តាយក្មេកចូលមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺមហារីកសុដន់ ស្របពេលដែលលោកជាបន្ទុកសម្រាប់គ្រួសារទាំងសងខាងផងនោះ តាមសម្តីរបស់ម្តាយរបស់លោក ជំងឺមួយនេះគាត់បានកើតជិតមួយឆ្នាំទៅហើយ ក៏ប៉ុន្តែហាក់ដូចជាមិនឃើញតារារូបនេះបង្ហើបពីទុក្ខលំបាករបស់ខ្លួន និងគ្រួសារសោះឡើយ ។

លើសពីនេះ ម្តាយក្មេករបស់លោកបានបញ្ចេញអារម្មណ៍ពិត ក្រោយបានលឺកូនប្រុសជួបរឿងបែបនេះ ថែមទាំងនិយាយថា

គាត់ពិបាកចិត្តតែមិនដឹងធ្វើយ៉ាងណា ទោះបីកូនក្លាយជាមនុស្សសាមញ្ញ មិនមែនជាតារាក៏បាន ឲ្យតែមានក្តីសុខក្នុងគ្រួសារ»៕ 







ម្ចាស់ពានរង្វាន់ The Voice Cambodia លោកប៊ុត សីហា






ម្ចាស់ពានរង្វាន់ The Voice Cambodia លោកប៊ុត សីហា






ម្ចាស់ពានរង្វាន់ The Voice Cambodia លោកប៊ុត សីហា






ម្ចាស់ពានរង្វាន់ The Voice Cambodia លោកប៊ុត សីហា






លោកប៊ុត សីហានិងគ្រួសារ






លោកប៊ុត សីហានិងគ្រួសារ

Comments