![](https://pbs.twimg.com/media/DYUzN4aVAAA6pAV.jpg)
(ប្រទេសចិន)៖ គ្រូបង្រៀនម្នាក់នៅក្នុងប្រទេសចិន ដែលត្រូវបានគេស្គាលឈ្មោះថា «ស៊ូ» ត្រូវកូនសិស្សលួច ថតវីដេអូបាន ខណៈពេលគាត់កំពុងតែចាប់អោប និងថើបសិស្សស្រីវ័យ ១៦ឆ្នាំម្នាក់។
![](https://pbs.twimg.com/media/DYUzOxEVoAE7cXz.jpg)
គ្រូបង្រៀនម្នាក់នេះ ត្រូវបានបណ្តេញចេញពីការងារ ក្រោយពីវីដេអូឃ្លីបនៃសកម្មភាពគ្រូនេះ បានចាប់អោប និងថើបសិស្សស្រីម្នាក់ នៅក្នុងការិយាល័យរបស់គាត់ក្នុងសាលារៀន ត្រូវបានបែកធ្លាយពេញបណ្តាញអ៊ីនធើណែត។
![](https://pbs.twimg.com/media/DYUzPR8UMAEcWIc.jpg)
![](https://pbs.twimg.com/media/DYUzP5wVQAAez_3.jpg)
ក្រោយមកវីដេអូនេះ មានការចាប់អារម្មណ៍ និងប្រតិកម្មជាខ្លាំងពីមហាជន ក្នុងប្រទេសចិន និងមានការស្នើឱ្យចាត់វិធានការ ចំពោះគ្រូបង្រៀនរូបនោះទៀតផង។
![](https://pbs.twimg.com/media/DYUzQa9U8AA905Y.jpg)
![](https://pbs.twimg.com/media/DYUzQ91VMAAO9OR.jpg)
ក្រោយមក អាជ្ញាធរក្នុងតំបន់ និងមន្ត្រីផ្នែកអប់រំ បានបើកការស៊ើបអង្កេតលើករណីនេះ ក្រោយពីវីដេអូនេះ ល្បីពេញបណ្តាញអ៊ីនធើណែត។ ក្នុងនោះផងដែរ ខាងសាលា ក៏បានរកឃើញដែរថា លោកគ្រូម្នាក់នោះ ពិតជាបានប្រព្រឹត្តសកម្មភាពទាំងនោះប្រាកដមែន ហើយខាងសាលានឹងសម្រេចបញ្ឈប់គាត់ ពីការងារតែម្តង៕
![](https://pbs.twimg.com/media/DYUzRc7U8AAWPP2.jpg)
![](https://pbs.twimg.com/media/DYUzSAxVoAAam2E.jpg)
ចង់ដឹងច្បាស់ថា យ៉ាងណានោះ សូមទស្សនា វីដេអូដូចខាងក្រោម៖
Comments
Post a Comment