មនុស្សស្រីម្នាក់រស់នៅលើកោះជាមួយបុរស៣១នាក់អស់រយៈពេល៧ឆ្នាំដែលនាងជួបរឿងរ៉ាវតក់ស្លុតហួសពីការស្មាន



តើអ្នកធ្លាប់ស្រមៃទេថានឹងមានអ្វីកើតឡើងបើសិនជាពិភពលោកយើងនេះមានតែមនុស្សប្រុសទាំងអស់ ឬ ក៏មនុស្សស្រីទាំងអស់ ? ចុះបើសិនជាពិភពលោកមានតែមនុស្សប្រុសទាំងអស់ ប៉ុន្តែស្រាប់តែលេចវត្តមានរបស់មនុស្សស្រីម្នាក់ តើនឹងមានអ្វីកើតឡើង?








ហើយនេះគឺជារឿងរ៉ាវពិតដែលកើតឡើងលើនារីជនជាតិជប៉ុនម្នាក់ ដែលស្រដៀងនឹងការឧទាហរណ៍ខាងលើ គឺនាងបានជាប់នៅលើកោះជាមួយបុរសចំនួន ៣២ និងរស់នៅលើកោះនោះអស់រយៈពេល ៧ ឆ្នាំ។
តោះអានរឿងរ៉ាវនេះទាំងអស់គ្នា ៖

រឿងរ៉ាវចាប់ផ្ដើមនៅឆ្នាំ ១៩៣៩ ដោយក្មេងស្រីវ័យ ១៦ ឆ្នាំជនជាតិជប៉ុនម្នាក់ដែលមានឈ្មោះថា Kazuko Higa (ឈ្មោះក្នុងរឿង Keiko Kusakabe) បានធ្វើដំណើរតាមបងប្រុសរបស់នាងចាកចេញពីកោះ Okinawa ទៅកាន់កោះមួយនៅសមុទ្រប៉ាស៊ីភិចដែលមានឈ្មោះថា Bacan ។ នៅពេលទៅដល់កោះនោះនាងក៏បានធ្វើការជាអ្នករត់តុនៅក្នុងហាងកាហ្វេមួយកន្លែង ។

នៅពេលនាងមានអាយុ ១៨ ឆ្នាំ នាងក៏បានរៀបការជាមួយនឹងបុរសម្នាក់វ័យក្មេងម្នាក់ដែលមកពីកោះ Okinawa ដូចគ្នា ដែលប្ដីរបស់នាងគឺជាអ្នកគ្រប់គ្រងលើកម្មករកាត់ដើមដូងនៅលើកោះនោះ ។












 
នៅឆ្នាំ ១៩៤៤ ពួកគេត្រូវបានគេបញ្ជាឱ្យផ្លាស់ប្តូរទៅកាន់កោះអាណាតាហាន (Anatahan Island) ដែលនៅលើកោះនេះមានជនជាតិដើមចំនួន ២០ នាក់រស់នៅ ។ អង្គការជប៉ុនបានរៀបចំកោះនេះជាតំបន់ដើមដាំដូង ដោយឲ្យនាងជាមួយប្តីរបស់នាងនិងមនុស្ស ៣ នាក់ផ្សេងទៀតជាអ្នកទទួលខុសត្រូវកិច្ចការនេះ ។ ក្រោយមកកោះនោះក៏ត្រូវបានទ័ពអាមេរិកវាយប្រហារ ប្ដីរបស់នាងក៏បានបាត់ខ្លួន ក្រោយមកនាងក៏បានរៀបការជាមួយនឹងជំនួយការម្នាក់ ។

នៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 1944 ទូកនេសាទត្រីធូណាជប៉ុនត្រូវបានវាយប្រហារដោយកងទ័ពអាកាសអាមេរិច។ អ្នករស់រានមានជីវិតក៏ហែលទៅលើកោះនេះ ។ ក្រោយមកក៏មានទាហានជប៉ុនបានហែលគេខ្លួនទៅកាន់កោះនោះ ធ្វើឲ្យកោះនោះមានមនុស្សសរុបចំនួន ៣៣ នាក់ ប៉ុន្តែមានមនុស្សស្រីតែម្នាក់ប៉ុណ្ណោះគឺ Kazuko Higa ។

បន្ទាប់មកនៅថ្ងៃទី 15 ខែសីហាឆ្នាំ 1945 ប្រទេសជប៉ុនបានប្រកាសថាពីបរាជ័យរបស់ខ្លួន និងបានបញ្ចប់សង្រ្គាម ដោយដំណឹងនេះបានប្រកាសទៅកាន់គ្រប់ដែនកោះទាំងអស់ ។ ប្រជាជនរស់នៅដែនកោះជាច្រើនចាប់ផ្ដើមជំលៀសខ្លួនចេញពីដែនកោះ មានតែមនុស្សទាំង ៣២ នាក់នៅលើដែនកោះអាណាតាហាន ប៉ុណ្ណោះដែលមិនជឿថាសង្គ្រាមបានបញ្ចប់ ដូចនេះគេពួកគេក៏នៅតែបន្តលាក់ខ្លួននៅលើដែនកោះនោះដដែល។
















បន្ទាប់មកកាំភ្លើងជាច្រើនដើម និងគ្រាប់មួយចំនួនបានរសាត់អណ្ដែតតាមកំទេចនាវា និងបន្ទះក្ដាទៅដល់ដល់ដែនកោះនោះ ហើយមនុស្សនៅទៅនោះក៏បាននាំគ្នាទៅរើសកាំភ្លើងទាំងនោះទុក ។ ចាប់តាំងពីពេលនោះមកកាំភ្លើងបានក្លាយជានិមិត្តរូបអំណាចនៅទីនោះ ។ អ្នកដែលមានកាំភ្លើងទើបមានសិទ្ធិទទួលបាន Kazuko Higa ដោយសារតែហេតុនេះហើយ ការបាញ់សម្លាប់គ្នាដើម្បីដណ្ដើមនាងក៏បានកើតឡើង ដោយមនុស្ស ១២ នាក់ត្រូវបានបាញ់សម្លាប់ ។ ក្រោយមកអ្នកដែលនៅរស់រានមានជីវិតក៏បានឯកភាពគ្នាក្នុងការបោះកាំភ្លើងចោលដើម្បីដោះស្រាយបញ្ហា ។























បើទោះបីជាកាំភ្លើងត្រូវបានបោះចោលក៏ពិតមែន ប៉ុន្តែពួកគេនៅតែបន្តសម្លាប់គ្នាដដែល ដូចនេះពួកគេក៏សម្រេចចិត្តថាមានតែសម្លាប់មនុស្សស្រីតែម្នាក់គត់នេះទេទើបដោះស្រាយបញ្ហាបាន ។ ប៉ុន្តែសំណាងល្អនាងបានដឹងខ្លួនទាន់ និងបានរត់គេចខ្លួនចេញពីដែនកោះនោះដោយសុវត្តិភាព ។
បន្ទាប់ការវិលត្រលប់ដល់ទឹកដីប្រទេសជប៉ុនវិញ នាងក៏បានរៀបរាប់រឿងនេះប្រាប់ទៅអ្នកដទៃ ហើយគេបានសរសេរសំបុត្រផ្ញើទៅកាន់កោះប្រាប់ឲ្យមនុស្សនៅលើកោះឲ្យត្រលប់មកកាន់ប្រទេសជប៉ុនវិញប៉ុន្តែពួកគេមិនជឿនោះទេ ដោយគិតថាជាល្បិចកល់របស់ទាហានជប៉ុន ប៉ុន្តែមួយឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៥១ ពួកគេក៏បានសម្រេចចិត្តត្រលប់មកកាន់ប្រទេសជប៉ុន ។
























 
ក្នុងការត្រលប់មកកាន់ប្រទេសជប៉ុនរបស់ Kazuko Higa បានធ្វើឲ្យនាងដឹងរឿងរ៉ាវជាច្រើន ក្នុងនោះនាងបានដឹងថា អតីតប្ដីរបស់នាងមិនបានស្លាប់នោះទេ គឺបានត្រលប់មកកាន់ប្រទេសជប៉ុនមុននាងទៅទៀត ហើយដោយសារតែគិតថានាងបានស្លាប់គាត់ក៏បានរៀបបង្កើតគ្រួសារថ្មីមួយទៀត ។ ចំណែកឯបុរសដែលនៅសេសសល់លើដែនកោះនោះមួយចំនួនក៏បានរៀបការបង្កើតគ្រួសារផងដែរ ។

បន្ទាប់ពីនោះមករឿងរ៉ាវជាប់នៅលើកោះអស់រយៈពេល ៧ ឆ្នាំដែលមានត្រឹមតែមនុស្សស្រីម្នាក់នេះក៏បានល្បីខ្ទរខ្ទារ Kazuko Higa បានបង្កើតជាការសម្ដែងរៀបរាប់ពីជីវិតនៅដែនកោះរបស់នាងប៉ុន្តែវាមិនទទួលបានជោគជ័យនោះទេ នាងក៏បានប្រែក្លាយខ្លួនជាអ្នករាំវិញម្ដង ។ ហើយនាងក៏បានរៀបការម្ដងទៀតនៅអាយុ ៣៤ ឆ្នាំ ។ បន្ទាប់មកនាងក៏បានបើកហាងទំនិញតូចមួយ រស់នៅដោយជីវភាពធម្មតា ។




































ក្រោយៗមករឿងរ៉ាវរបស់លោកស្រី Kazuko Higa ក៏ត្រូវបានលោក Michiro Maruyama និពន្ធជាសៀវភៅរឿងប្រលោមលោក ដែលសៀវភៅនោះមានល្បីល្បាញយ៉ាងខ្លាំង ហើយក្រោយមកទៀតវាក៏ត្រូវបានគេយកទៅផលិតជាខ្សែភាពយន្តដែលមានចំណងជើងថា The Saga of Anatahan ។
គួរបញ្ជាក់ឲ្យដឹងផងដែរ នៅឆ្នាំ ១៩៧៤ លោកស្រី Kazuko Higa ក៏បានបាត់បង់ជីវិតដោយសារតែជំងឺដុះសាច់ក្នុងខួរក្បាលដែលនៅពេលនោះលោកស្រីមានអាយុត្រឹមតែ ៤៩ ឆ្នាំប៉ុណ្ណោះ ៕




Comments