
មានមនុស្សច្រើនណាស់ដែលមិនពេញចិត្ត រឺធុញទ្រាន់នឹងការងារបច្ចុប្បន្នរបស់ខ្លួន ហើយក៏មានមនុស្សមួយចំនួនទៀតកំពុងតែធ្វើការងារចំលែកៗ ដែលអ្នកសឹងតែមិនជឿថាការងារនោះមានពិតមែន។
ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងលើកយកការងារប្លែកៗមួយចំនួនដែលយើងគិតថា ភាគច្រើននៃអ្នកទាំងអស់គ្នាប្រាកដជាមិនធ្លាប់បានឃើញ បានដឹងនោះទេ តោះកុំអោយខាតពេលយូរ មកទស្សនាទាំងអស់គ្នា
អ្នករកស៊ី ស៊ីឈ្នួលអោយអោប

ប្រសិនជាអ្នកអត់លិឍ ហើយត្រូវការមានអ្នកអោប ដូច្នេះអ្នកអាចជួលពួកគេបានក្នុង១ម៉ោងតម្លៃចន្លោះពី ៦០$ ទៅ ៨០$។ ប៉ុន្តែត្រូវចាំថា បានតែអោបទេ លើសពីហ្នឹងគឺអត់បាន។
អ្នករើសគ្រាប់កូនហ្គោលក្នុងទឹក

នៅក្នុងទីលានវៃកូនហ្គោលធំៗ តែងតែមានស្រះទឹកធំៗ ដែលអាចអោយអ្នកលេងវៃកូនហ្គោលឆ្លងកាត់វាបាន។ ដូច្នេះក្រុមអស់នេះ មានការងារមួយ គឺហែលទឹកទៅប្រមូលកូនហ្គោលនោះមកវិញ ក្នុងករណីអ្នកវៃកូនហ្គោលវៃមិនដល់គោលដៅ រឺខុសគោលដៅធ្លាក់ចូលទៅក្នុងទឹក។
អ្នកភ្លក់ចំណីឆ្កែ

ការងារប្រភេទនេះ គឺត្រូវភ្លក់ចំណីឆ្កែគ្រប់ប្រភេទដែលទឹមតែផលិតថ្មីៗ ថាតើវាឆ្ងាញ់ និងមានសារជាតិចិញ្ចឹមគ្រប់គ្រាន់រឺក៏អត់?
អ្នកសាកពូក សាកខ្នើយ

ការងារប្រភេទនេះ គឺធ្វើការតេស្តសាកល្បងទៅលើពូកខ្នើយ ថាតើវាទន់គ្រប់គ្រាន់សម្រាប់អាចអោយអ្នកទិញវាទៅប្រើគេងបានស្រួលស្កប់ស្កល់រឺក៏អត់?
អ្នកសាកផលិតផលស្បែកមុខ

ការងារប្រភេទនេះ គឺអាចអោយក្រុមហ៊ុនផលិត ផលិតផលថែរក្សា រឺព្យាបាលស្បែកមុខធ្វើការតេស្តសាកល្បង ថាតើផលិតផលរបស់គេល្អរឺមានផលប៉ះពាល់អ្វីរឺក៏អត់។
អ្នកស៊ីឈ្នួលតំរង់ជួរអោយ

ប្រសិនជាអ្នកគ្មានពេល រឺធុញនឹងការឈរចាំតម្រង់ជួរទិញឥវ៉ាន់ផ្សេងៗនោះ អ្នកអាចជួលពួកគេអោយទៅឈរចាំតម្រង់ជួរអោយអ្នកបាន។
7. អ្នកតេស្តក្តាររអិល

នៅក្នុងកន្លែងលេងកំសាន្តទឹកតែងតែមានឧបករណ៏សម្រាប់អោយអ្នកអាចជិះរអិលលេងបាន ដូច្នេះការងារមួយនេះ គឺធ្វើការតេស្តថាតើ ក្តាររអិលនោះ មានភាពរអិលគ្រប់គ្រាន់ រឺមានអ្វីមុតដែររឺអត់?
អ្នកយកពិសពស់

ពិសពស់អាចត្រូវបានគេយកទៅព្យាបាលជំងឺផ្សេងៗ ដូច្នេះទើបមានតម្រូវការពិសពស់កើនឡើងខ្លាំង។ ហេតុដូច្នេះហើយទើបមានការងារមួយសម្រាប់ច្របាច់មាត់ពស់យកពិសរបស់វាផងដែរ។
អ្នកចាប់ដង្កូវ ឬជន្លេន

គេត្រូវការដង្កូវ និងជន្លេនសម្រាប់ធ្វើការស្ទូចត្រីលេងកំសាន្ត ដូច្នេះមនុស្សទូទៅខ្លាច រឺខ្ពើមក្នុងការចាប់កាន់ជន្លេនខ្លាំងណាស់ ទើបជាមានការងារមួយនេះកើតឡើង។
3. អ្នកញាំសត្វល្អិតសាកល្បង

នៅក្នុងកម្មវិធីធំៗមួយចំនួន ដូចជា Fear Factorដែលតម្រូវអោយបេក្ខជនញាំសត្វល្អិត ដូច្នេះដើម្បីធានាថាសត្វល្អិតទាំងអស់នោះមានសុវត្ថិភាព ទើបមានការងារមួយនេះកើតឡើង។
ស្រាតអោយគេគូររូប

ការងារប្រភេទនេះត្រូវបានជួលដោយក្រុមគ្រូបង្រៀនគូររូប ដែលចង់បង្រៀនកូនសិស្សរបស់ពួកគេអោយចេះគូរគំនូរស្រាត
អ្នកស៊ីឈ្នូល ហិតឃ្លៀក

អ្នកស៊ីឈ្នួលហិតឃ្លៀក ត្រូវបានជួលដោយក្រុមហ៊ុនផលិតរ៉ូអន រឺទឹកអប់មួយចំនួនដើម្បីធានាពីគុណភាពផលិតផលរបស់ខ្លួន
Comments
Post a Comment