បន្ទាប់ពីមានការប្រទ្រុស្ដសារ៉ាយ រវាងប្ដីម្ចាស់អាខោននេះរួចមក ធ្វើឲ្យ Facebook Page ដែលបង្ហោះរូបខាងក្រោម ត្រូវបានបាត់ពីបណ្ដាញសង្គមភ្លាមៗ ព្រោះខ្លាចគេស្រាវជ្រាវឃើញ ដោយរូបនេះ មិនមែនជាម្ចាស់ដើមដែលឆាតញ៉ែជាមួយសង្ឃនៅ វត្តទួលសន្តិវ័ន ហៅ វត្តទួលអស់លោកនោះទេ ហេតុដូចនេះសូមបញ្ជាក់ថា អាខោននេះទំនងត្រូវបានគេ Hack យកបាត់ទៅហើយ និងបញ្ចេញសារដ៏គួរឲ្យខ្មាសអៀនមកនេះ ។
យើងខ្ញុំសូមបង្ហាញតែរូបភាព និងសារដែលពាក់ព័ន្ធទៅនឹងការឆាតប៉ុណ្ណោះ ត្រង់រូបណាដែលមានរូបភាពមិនសមរម្យ យើងខ្ញុំនឹងធ្វើការលុបចោល ឬមិនដាក់បង្ហាញនោះទេ កុំឲ្យប៉ះពាល់ដល់ក្មេងៗដែលមិនដឹងអី!
បើតាមប្រភពពីសារប៉ុន្មានក្នុងរូបភាពនេះ បានបញ្ជាក់ថា សង្ឃកំហូចដែលស្នាក់នៅក្នុង វត្តទួលសន្តិវ័ន ហៅ វត្តទួលអស់លោក បានធ្វើការឆាតសុំស្នេហ៍រហូតដល់មានការព្រមព្រៀងគ្នា រួមរ័ក្សនៅកុដិទាំងយប់ ដោយគ្រាន់តែមើលសារក៏ព្រឺព្រួច និងគួរឲ្យស្រៀវផងដែរ ។
មុនដំបូងសុំស្គាល់គ្នា ដោយមិនទាន់ស្គាល់ច្បាស់ផង ក៏ហៅអូនពេញៗមាត់បាត់ទៅហើយ ប៉ុន្តែមិនជាបញ្ហាទេ ខាងស្រីក៏មិនណយដែរ ហៅចឹងក៏អត់បញ្ហាដែរ សំខាន់លោកសង្ឃអង្គនេះមានលុយ ។
Comments
Post a Comment