
ការធ្វើតេស្តមួយនេះនឹងអាចប្រាប់យ៉ាងច្បាស់នូវចិត្ត គំនិតរបស់អ្នក ដោយអ្នកប្រើពេលធ្វើវាមិនដល់មួយនាទីផង។ ការធ្វើតេស្តនេះគឺផ្អែកទៅលើជម្រើសដែលអ្នកជ្រើសរើសក្នុងចំណោមជម្រើសជាច្រើន។ ការគិត និងការសម្រេចចិត្តរបស់អ្នកនឹងក្លាយជាចំណុចសំខាន់នៃការសាកល្បងនេះ ហើយលទ្ធផលនឹងប្រាប់អ្នកអំពីប្រភេទមនុស្សដែលអ្នកស្ថិតក្នុង។

១. ប្រសិនបើអ្នកជ្រើសរើសលេខ ឬមនុស្សទី ១

អ្នកគឺជាមនុស្សដែលងាយបោះបង់ មានពេលខ្លះអ្នកបោះបង់ចោល មុនពេលអ្នកចាប់ផ្តើមជំហានដំបូង ហើយអ្នកមិនចង់តតាំងជាមួយបញ្ហាចំពោះមុខទេ។ សម្រាប់មនុស្សដែលស្ងប់ស្ងាត់ ការតតាំងនិងរឿងរ៉ាវមិនចេះចប់គឺជាសុបិនអាក្រក់។ យ៉ាងណាមិញ អ្នកជាមនុស្សសុភាពរាបសានិងស្មោះត្រង់ចំពោះអ្នកគ្រប់គ្នា។
២. ប្រសិនបើអ្នកជ្រើសរើសលេខ ឬមនុស្សទី ២

ជម្រើសនេះមានន័យថា អ្នកធ្វើការសំរេចចិត្តយ៉ាងឆាប់រហ័ស។ អ្នកពិបាកក្នុងការបន្ធូរបន្ថយខ្លួនឯង អ្នកតែងតែគិតអំពីសកម្មភាពដែលជិតមកដល់ជានិច្ច។ ផ្ទុយទៅនឹងលេខជម្រើសទី១ អ្នកគឺជាមនុស្សរឹងរូសណាស់។
៣ ប្រសិនបើអ្នកជ្រើសរើសលេខ ឬមនុស្សទី ៣

អ្នកមានឆន្ទៈខ្ពស់ តតាំងស្ថានភាពគ្រប់បែបយ៉ាង ដើម្បីឈានដល់ចំនុចបញ្ចប់។ ការលះបង់គឺមិនមែនជាជម្រើសសម្រាប់អ្នកនោះទេ។ អ្នកជាមនុស្សពូកែក្នុងការរកស៊ី ព្រោះអ្នកមានការកំណត់យុទ្ធសាស្រ្តផ្សេងៗ និងការដោះស្រាយបញ្ហាចំពោះមុខបានប្រសើរ។
៤ ប្រសិនបើអ្នកជ្រើសរើសលេខ ឬមនុស្សទី៤

ការធ្វើតាមគេតាមឯងមិនមែនជាអ្វីដែលអ្នកចង់ធ្វើទេ ដូច្នេះអ្នកតែងតែធ្វើការតតាំងបះបោរជាបន្តបន្ទាប់ដើម្បីទទួលសិទ្ធិអំណាច។ ប្រសិនបើអ្នកត្រូវការបញ្ជាក់ពីរឿងអ្វីមួយ អ្នកសុខចិត្តធ្វើអ្វីទាំងអស់អោយតែរកឃើញការពិត។
Comments
Post a Comment