ទូចស្រីល័ក្ខធ្លាក់ថ្លើមក្តុកអាណិតខ្លោចចិត្តយ៉ាងខ្លាំងពេលលឺយូឌីស្កូពោលពាក្យបែបនេះប្រាប់



កាលពីដើមខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះតារាសម្តែងដ៏ល្បីឈ្មោះលោកយូ ឌីស្កូ បានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយសារតែមានជំងឺដូចជា បញ្ហាក្រលៀនទាំងពីរ ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់ ហើយពេលនោះក៏ត្រូវការលាងឈាមផងដែរ។ ពេលនេះលោកអស់លទ្ធភាពក្នុងការព្យាបាលជាបន្តទៀត ហើយសភាពរូបរាងសព្វថ្ងៃលោកក៏កាន់តែស្គមស្គាំង។ រហូតដល់បាននិយាយថាខ្លួនចង់ជាសះស្បើយ និងចង់មានជីវិតរស់នៅបន្ត ជាហេតុធ្វើឲ្យអ្នកនាង ទូច ស្រីល័ក្ខ ដែលជាដៃគូសម្តែងជាមួយគ្នាមានការតក់ស្លុត អាណិតលោក យូ ឌីស្កូ ជាពន់ពេក។




ក្នុងនោះផងដែលអ្នកនាងក៏បានធ្វើការសំណូមពរដល់សប្បុរសជននៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖"ពាក្យមួយម៉ាត់បងនិយាយមកកាន់ខ្ញុំថាបងចង់រស់ ចង់អេាយជីវិតបងដូចដេីមវិញពេលលឺពាក្យនេះប្អូនខ្លេាចផ្សាណាស់។ ប្អូនមានតែកំលាំងចិត្តនិងថវិការបន្តិចបន្តួចហេីយក្នុងនាមខ្ញុំជាមិត្តរួមអាជីព។ សូមលេីកដៃអំពាវនាវសូមសំណូមពរដល់ ឯកឧត្តម លេាកឧកញ៉ា លេាកជំទាវ លេាកស្រីប្រិយមិត្តព្រមទាំងបងប្អូនទាំងអស់សូមជួយថវិការដល់គាត់ខ្លះផងតិចរឺតួចក្តី ព្រេាះគាត់គ្មានលទ្ធភាពទៀតទេ។ ពាក្យមួយម៉ាត់គាត់និយាយថា ចង់រស់នៅបន្ត បងប្អូនលឺហេីយពិតជាខ្លេាចផ្សារក្នុងចិត្តណាស់បេីបងប្អូនចង់ជួយថវិកាដល់គាត់អាចទាក់ទង់មកលេខខ្ញុំផ្ទាល់បាន 015595545រឺក៏អាចទៅជូនថវិការដល់គាត់ផ្ទាល់ជាមួយខ្ញុំក៏បានដែរ។ សូមអរគុណដេាយក្តីគេារពអំពីខ្ញុំ ទូច ស្រីល័ក្ខ"៕















Comments