
រូបគំនូរមិនមែនតែងតែមានន័យថាស្រស់ស្អាត រស់រវើកឬមិនគួរឱ្យជឿនិងគំនូរដ៏អស្ចារ្យមើលដូចមានជីវិត។ ជួនកាលរូបគំនូរខ្លះចង់បានបង្ហាញនិងពណ៌នាអំពីការពិតដ៏អាក្រក់នៃពិភពលោកក្នុងសម័យវិទ្យាសាស្ត្រទំនើបនេះ។ ការពិតជីវិតរស់នៅសម័យវិទ្យាសាស្ត្រទំនើបដូចពួកយើងតែងតែមានគុណសម្បត្តិ នឹងគុណវិបត្តិរបស់វា។ យើងខ្ញុំសូមលើជាឧទារហណ៍មួយ ទូរស័ព្ទងាយស្រួលអាចខលបានគ្រប់ទីកន្លែង មិនចាំបាច់សរសេរសំបុត្រផ្ញើរដូចកាលពីមុន អាចជួបមុខគ្នាតាម online ផ្សេងៗ។ប៉ុន្តែវាក៏មានផលប៉ះពាល់ច្រើនជាដែរដូចជា វិទ្យុសកម្មធ្វើអោយសុខភាពរបស់ពួកយើងចុះខ្សោយនឹងមានជម្ងឺផ្សេងៗកើតមហារីក នឹងជាច្រើនទៀត។
លោក Steve Cuttsis ជាអ្នកគំនូរជីវចលនិងវិចិត្រករពីទីក្រុងឡុងដ៍។ លោកបានរគូគំនូរទាំងនេះយ៉ាងល្អឥតខ្ចោះដើម្បីបង្ហាញអោយមនុស្សពិភពលោកបានដឹងទង្វើរដ៏អាក្រក់ដែលអ្នកទាំងនោះបានបង្កើតវាឡើងនឹងពួកអ្នកមានលុយមួយចំនួនមានផលប៉ះពាល់ជាច្រើននៅក្នុងសង្គមនេះ។
រូបខាងក្រោមនេះគឺជារូបភាពបង្ហាញនៅលើពិភពលោករស់នៅវិទ្យាសាស្ត្រទំនើបដ៏អាក្រក់នៃសង្គមនេះ។
1.ការប្រើប្រាស់នៃបណ្តាញប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គម

2.

3.លុយជាម្ចាស់អាចប្រើប្រាស់យើងទាំងអស់គ្នា

4.ទម្លាប់របស់យើងយកខួរក្បាលមកចំណាយពេលវេលាជាមួយនឹងរបស់ទាំងនោះ

5.អ្វីដែលយើងកំពុងព្យាយាមធ្វើជាមួយជីវិតរបស់យើង

6.ទាំងអស់នេះជាលាមកដែលយើងមើលឃើញនៅលើទូរទស្សន៍

7.ការចាប់ផ្តើមបង្កើតវាឡើងដែលកំពុងបំផ្លាញអ្វីៗទាំងអស់។

8.យើងមិនមែនជាខ្លួនយើងទេ

9.ពិភពនិម្មិតព្យាយាមប្រើប្រាស់យើង

10.មនុស្សសព្វថ្ងៃនេះយកខួរក្បាលរបស់គេទៅកន្លែងផ្សេង

11.អ្វីក៏អាចទៅរួចដែរ ដើម្បីកម្សាន្តយើងនិងបំពេញសេចក្តីត្រូវការលោភលន់របស់យើង

12.អ្នកមានកាន់តែមាន ហើយក៏មិនខ្វល់ពីអ្នកក្រដែលលំបាក់

13.ភាពភ័យខ្លាចនៃការធ្វើការ

14.ការរត់ប្រណាំងកណ្តុរដូចគ្នាដែលមនុស្សគ្រប់គ្នាកំពុងរត់

15.ពួកយើងកំពុងធ្វើអ្វីហ្នឹង?

17.គ្រែដែលមានសម្រាប់យើងទាំងអស់គ្នាឥឡូវនេះ

18.យើងត្រូវបានគេកៀបសន្មត់ថាធ្វើអ្វីៗដែលមនុស្សគ្រប់គ្នាកំពុងធ្វើ

19.Santa ដែលដាក់សម្ពាធដល់ឪពុកម្តាយ។

20.ខ្សែរនៃបច្ចេកវិទ្យា

21.យើងបានធ្វើរឿងខុស

Comments
Post a Comment