
រកស្នេហ៏ពិតឃើញហើយ !!! បុរសម្នាក់លះបង់ប្រពន្ធកូន រត់ទៅសាងក្តីសុខជាមួយនឹងសត្វគោ


បរទេស៖ បុរសវ័យ 44 ឆ្នាំម្នាក់បានបោះបង់ប្រពន្ធរបស់គាត់ហើយនិងកូនៗពីរនាក់ទៀតទៅរស់នៅជាមួយនឹងហ្វូងសត្វគោ ដែលពិតជារឿងដ៏ចម្លែកខ្លាំងណាស់។លោក Vijay Parsana បានរស់នៅជាមួយនឹងសត្វគោប្រៀបដូចជារស់នៅជាមួយនឹងមនុស្សអញ្ចឹង ដោយគាត់ងូតទឹកជាមួយគ្នា ដេកជាមួយគ្នា តែគ្រាន់តែខុសត្រង់ថាញ៉ាំខុសគ្នាតែប៉ុននោះ។


តាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានអោយដឹងថាបុរសវ័យកណ្តាលខាងលើនេះធ្លាប់ផឹកទឹកនោម ហើយនិងលាមករបស់សត្វគោទាំងនោះទៀតផងព្រោះយល់ថាវានឹងធ្វើអោយគាត់មានសុខភាពល្អ។
លោកបានអោយដឹងថាខ្លួនលោកហើយនិងសត្វគោទាំងនោះបានយល់ចិត្តថ្លើមគ្នាអស់ហើយ ហើយគាត់ក៏មិនចង់ចាកចេញឆ្ងាយចោលពួកវាដែរ។


តាមពិតទៅក្រៅពីការចិញ្ចឹមថែរក្សាសត្វគោដូចជាកូននេះគាត់ក៏បានចិញ្ចឹមសត្វឆ្កែចំនួន 6 ក្បាលហើយនិងមានសត្វប្រភេទផ្សេងៗទៀតដែលមានច្រើនជាង 2000 ក្បាលឯណោះដែលក្នុងនោះរួមបញ្ចូលទាំង សត្វទន្សាយ សត្វក្ងោក សត្វបក្សីហើយនិងសូម្បីតែសត្វពស់ក៏មានដែរ៕


Comments
Post a Comment