ជំនឿផ្លូវងងឹតវាកើតមានឡើងនៅពេលដែលយើងគ្រប់គ្នាមានបញ្ហាអាសន្ន និងអស់ភាពជឿជាក់លើខ្លួនឯង ហេតុដូច្នេះហើយទើបបណ្ដាលអោយយើងឆាប់ជឿខ្លាំងទៅលើរបស់អ្វីមួយ ឬអ្នកណាម្នាក់ដោយគ្មានការពិចារណគ្រប់គា្រន់។ ជំនឿមានគ្រប់រូបភាពដែលស្ថិតនៅជុំវិញខ្លូនរបស់យើង ជំនឿអាចធ្វើអោយមនុស្សបាក់ទឹកចិត្ត និងជំនឿអោយអោយមនុស្សមានឥទ្ធិពលខ្លាំងក្លាជាងមុន។
ដូចរូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះជាដើម មានប្រជាជនថៃជាច្រើននាក់បានទៅយកគ្រូបុរាណបែបប្រពៃណី (គ្រូចូលរូបសន្ថឹត) ដើម្បីសូមអោយលោកគ្រូព្យាបាលជំងឺអោយបានជាសះស្បើយ។
មានមតិជាច្រើនបានរិះគន់ពីវិធីព្យាបាលរបស់លោក ព្រោះរាល់ពេលធ្វើការព្យាបាលម្ដងៗលោកគ្រូបានយកជើងរបស់គាត់ដាក់ ឬជាន់លើក្បាលរបស់អ្នកជំងឺដើម្បីដេញជម្ងឺចង្រៃទាំងអស់អោយចាក
ចេញពីក្នុងខ្លួនអ្នកជំងឺ។
ទោះបីជាគាត់បានប្រើវិធីស្មោកក្រោគយ៉ាងនេះក៏ដោយ ក៏មានអ្នកជម្ងឺជាហូរហែរបានទៅពឹងពាក់លោកគ្រូដើម្បីព្យាបាលជម្ងឺ។ អ្នកធ្លាប់បានសាកក៏បានសរសើរ ប៉ុន្តែអ្នកមិនធ្លាប់បានសាកក៏នាំគ្នាបញ្ចេញមតិរិះគន់ផងដែរ។ ជាចុងក្រោយ៖ ជំនឿកើតឡើងពីការជឿ បើមិនជឿសូមកុំប្រមាថអោយសោះ។
Comments
Post a Comment