ឪពុកក្មេកចាក់សោឃុំខ្លួនឯងនៅក្នុងបន្ទប់រយៈពេល៣ឆ្នាំមិនព្រមឲ្យអ្នកណាចូលទៅសូម្បីតែកូនរបស់ខ្លួនសម្រេចចិត្តទម្លុះទ្វារយំឱបគ្នាពេញបន្ទប់


សារព័ត៌មានបរទេសបានរាយការណ៍ថា មានស្វាមីភរិយាមួយគូ ទាំងពីរនាក់បានស្គាល់គ្នាតាំងពីនៅសម័យរៀនមហាវិទ្យាល័យមកម៉្លេះ។
ក្រោយរៀនចប់ពួកយើងទាំងពីរបានមករស់នៅក្នុងទីក្រុង រកការងារដែលល្អហើយយូរអង្វែង។ស្វាមីជាកូនប្រុសទោល ស្វាមីធ្លាប់និយាយឲ្យស្ដាប់ថា ម្ដាយរបស់គាត់នេះមានសុខភាពរាងកាយមិនសូវរឹងមាំ ធ្លាក់ខ្លួនឈឺជាញឹកញាក់។

ច្រើនឆ្នាំកន្លងមកម្ដាយបង្កើតរបស់ខ្ញុំបានលាចាកលោកទៅ ខ្ញុំបានរៀបការជាមួយស្វាមី ម្ដាយក្មេកក៏ស្លាប់បាត់បង់ជីវិតទៅហើយ ក្រោយមកឪពុកក្មេកគាត់ប្រើជីវិតរស់នៅតែម្នាក់ឯង។
ពេលយើងរៀបការជាមួយគ្នា ខ្ញុំនិងស្វាមីបានប្រឹក្សាគ្នាថានឹងទទួលយកឪពុកក្មេកមករស់នៅជាមួយពួកយើង បណ្ដោយឲ្យគាត់នៅផ្ទះឯជនបទតែម្នាក់ឯងគួរឲ្យអាណិតគាត់ខ្លាំងណាស់។

ក្រោយពីឪពុកក្មេកបានផ្លាស់មករស់នៅជាមួយពួកយើង ស្វាមីរបស់ខ្ញុំគាត់សប្បាយចិត្តខ្លាំងណាស់ ស្រែកលោតឱបខ្ញុំយ៉ាងណែន ហើយប្រាប់ថា ភ្នែកគាត់ល្អណាស់ដែលបានភរិយាល្អបែបនេះ។
ក្នុងពេលដំបូងៗឪពុកក្មេកមកនៅជាមួយពួកយើង គាត់ហាក់បីដូចជាប្លែកកន្លែង អាចព្រោះគាត់ជាមនុស្សចាស់ជរាត្រូវមករស់នៅក្នុងអគារ មិនដូចនៅក្នុងផ្ទះដែលគាត់ធ្លាប់រស់នៅឡើយ។ខ្ញុំបានបោសសំអាតបន្ទប់ឲ្យឪពុកក្មេក បន្ទប់មិនធំប៉ុន្មានទេ ល្មមនឹងដាក់គ្រែ ទូខោអាវ និង តុមួយប៉ុណ្ណោះ។

កន្លងផុតទៅបាន៣ខែ ឪពុកក្មេករស់នៅបែបស្ងប់ស្ងាត់នៅក្នុងបន្ទប់របស់ខ្លួន មិនសូវចេញមកដើរលេងនៅក្រៅផ្ទះប៉ុន្មានទេ បើសិនជាគាត់ចេញក្រៅ គឺនៅពេលដែលពួកយើងទៅញាំបាយឬទៅទិញឥវ៉ាន់ គាត់ប្រញាប់ដើរចូលបន្ទប់របស់គាត់វិញភ្លាមៗ ជាមធ្មតាគាត់ប្រើវេលានៅតែក្នុងបន្ទប់ច្រើនជាង ពេលគាត់ចូលបន្ទប់ចាក់សោរទ្វារភ្លាមៗមិនចង់ឲ្យពួកយើងឃើញឡើយ។
កន្លងផុតទៅ១ខែទៀត នៅសុខឪពុកក្មេកបានចាក់សោបន្ទប់ទៀតហើយ ធ្វើឲ្យខ្ញុំមានអារម្មណ៍ងឿងឆ្ងល់ជាខ្លាំង ហើយសួរឪពុកក្មេកជាច្រើនដងប៉ុន្ដែគាត់នៅតែមិនប្រាប់។តើមានអ្វីសំខាន់ខ្លាំងណាស់ឬដែលទិញសោរមកចាក់បន្ទប់នោះ! នៅក្នុងយប់នោះខ្ញុំបានទៅប្រាប់ស្វាមី ស្វាមីភ័យពេកទើបទៅសួរឪពុកជាច្រើនដងប៉ុន្ដែគាត់នៅតែមិនព្រមនិយាយអ្វី ត្រឹមតែពាក្យនិយាយថា "កុំមកខ្វល់នឹងរឿងរបស់ពុក" ។តាំងពីថ្ងៃនោះមកខ្ញុំមានភាពស៊ាំនឹងរឿងនេះទៅហើយ ហើយក៏មិននិយាយអ្វីជាមួយគាត់ច្រើនទៀតដែរ។

ពេលវេលាកន្លងផុតទៅ៣ឆ្នាំ មានគ្រាមួយនោះឪពុកក្មេកបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ក្រោកខ្លួនមិនរួច ដំបូងឪពុកក្មេកនៅតែមិនព្រមចេញពីបន្ទប់ ធ្វើឲ្យខ្ញុំភ័យខ្លាំងពេក ក្នុងចិត្តគិតថាសូមកុំឲ្យកើតរឿងមិនល្អលើឪពុកអី។
ក្រោយពីហៅគាត់យ៉ាងយូរ ស្វាមីរបស់ខ្ញុំបានសម្រេចចិត្តទម្លុះទ្វារចូលទៅភ្លាមៗ ពួកយើងបានឃើញពុកសម្រាន្តស្ងៀមនៅលើគ្រែ ដោយក្នុងដៃឱបរូបថតភរិយារបស់គាត់យ៉ាងណែន នៅលើជញ្ជាំងមានបិទរូបថតភរិយារបស់គាត់ពេញទាំងអស់ នៅលើតុមានសំបុត្រជាច្រើនច្បាប់ ពេលនេះទើបពួកយើងយល់ថា សំបុត្រទាំងនោះគឺសំបុត្រដែលឪពុកក្មេកសរសេរឲ្យម្ដាយក្មេកដែលនៅលើឋានសួគ៌នោះឯង។
ក្នុងពេលនោះខ្ញុំនិងស្វាមីស្រក់ទឹកភ្នែក តាមការពិតឪពុកក្មេកមិនចង់ឲ្យពួកយើងចូលទៅ ព្រោះតែខាងក្នុងបន្ទប់របស់គាត់មានតែរឿងរ៉ាវរបស់ភរិយាគាត់ ព្រោះពីមុនពួកយើងមិនសូវយកចិត្តទុកដាក់ចំពោះភាពត្រូវការរបស់គាត់។
នៅពេលនោះពួកយើងទាំងពីរបានត្រឹមតែឱបឪពុកយ៉ាងណែនហើយប្រាប់គាត់ថា ពួកយើងសុំទោសដែលមិនយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់ឪពុក ចាប់ពីពេលនេះតទៅពួកយើងនឹងយកចិត្តទុកដាក់នឹងឪពុកឲ្យបានល្អច្រើនជាងនេះ។
ពេលខ្លះអ្វីដែលយើងគិតថាល្អ ឲ្យដោយក្នុងបំណងល្អ អាចនឹងមិនមែនជាអ្វីដែលគាត់ចងបាន ដូច្នោះហើយងាកមកយកចិត្តទុកដាក់មនុស្សនៅក្នុងគ្រួសារឲ្យបានច្រើន ស្រលាញ់និងយកចិត្តទុកដាក់ជាអ្វីដែលសំខាន់បំផុត!
Comments
Post a Comment