ខ្សែវីដេអូដែលផ្តិតយករូបភាពនារីម្នាក់ ដោះអាវចេញសន្សឹមនៅតុផឹកស្រាបច្ចុប្បន្នកំពុងប្រែក្លាយជាកម្មវត្ថុជជែកវែកញែកយ៉ាងផុលផុសលើបណ្តាញសង្គមតៃវ៉ាន់ ក្នុងអំឡុងពេលថ្មីៗនេះ។
តាមការពិនិត្យមើលនារីក្នុងខ្សែវីដេអូនេះ មានសក់វែង មុខមាត់ស្អាតបាត និងហាក់ដូចជានារីម្នាក់គត់អង្គុយក្នុងតុស៊ីផឹកមួយនេះ។ ដំបូងកិច្ចសន្ទនាប្រព្រឹត្តទៅយ៉ាងរីករាយ ប៉ុន្តែមួយសន្ទុះក្រោយមក រឿងរ៉ាវហាក់ដូចជាដើររំលងហួសព្រំដែន។
បុរសម្នាក់ដែលគេពុំឃើញមុខមាត់ច្បាស់ បានបណ្តុះបង្អាប់នឹងជំរុញឲ្យនារីនោះបញ្ជាក់ថា ខ្លួននៅបរិសុទ្ធ ពុំនោះសោតត្រូវផឹកអស់ស្រា ៥កែវ។ ចំពោះសំណើរ "ថោកទាបបែបនេះ" នារីនោះប្រហែលប៉ងដើរចេញពីតុស្រា តែក្រោយមកស្រាប់តែនាងមានទង្វើពុំនឹកស្មានដល់។ នាងចាប់ផ្តើមដោះអាវក្រៅ អាវក្នុងរហូតអាវទ្រនាប់ ក្នុងសម្រែកហ៊ោកញ្ជ្រាវទះដៃរបស់ពួកប្រុសៗ។ ប្រការសំខាន់នោះនាងហាក់ដូចជាពុំមានការអៀនខ្មាស រារែកចិត្តអ្វីបន្តិចឡើយ។ នាងធ្វើហាក់ដូចជានៅជុំវិញនោះពុំមានអ្វីទាំងអស់ទោះបីជាអ្នកនៅជុំវិញ បានលើកយោបល់យ៉ាងជ្រួលជ្រើមពីរាងរបស់នាង។ ដំបូងនាងប៉ងងើបឈរដើរចេញ តែនាងបែរជាអង្គុយចុះហើយទទួលយកការ "ញុះញង់" របស់ពួកប្រុសៗ
នាងបានជម្រុះចោលសម្លៀកបំពាក់ធ្វើឲ្យកំណាត់ខាងលើនៅកណ្តាលវាល។
បច្ចុប្បន្នខ្សែវីដេអូនេះ កំពុងត្រូវបានចែករំលែកយ៉ាងលឿន ប៉ុន្តែអត្តសញ្ញាណរបស់នារីនិងបុរសមួយចំនួនក្នុងខ្សែវីដេអូនៅពុំទាន់បានរកឃើញ។
ពិតណាស់ទង្វើបែបនេះ ពុំអាចទទួលបានការអនុគ្រោះពីសំណាក់អ្នកទស្សនាឡើយ៕
Comments
Post a Comment