មិននឹកស្មានថាសំបកក្រូចឆ្មាមានអត្ថប្រយោជន៍ដល់ថ្នាក់ហ្នឹងផងដឹងហើយសូមកុំបោះចោលជាដាច់ខាត







សូមកុំបោះចោល! ក្រូចឆ្មាដែលយើងច្របាច់យកទឹករួចហើយ សំបកវាមានប្រយោជន៍ច្រើនណាស់ ក្រូចឆ្មាជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរដែលយើងគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ ជាពិសេសក៏មានមនុស្សមួយចំនួនចូលចិត្តរសជាតិផ្លែឈើប្រភេទនេះណាស់និងទិញដាក់ក្នុងផ្ទះសម្រាប់ទទួលទាននិងប្រើសម្រាប់ធ្វើម្ហូបអាហារជាប្រចាំ ប៉ុន្ដែតើលោកអ្នកបានជ្រាបដែរទេថាសំកបក្រូចឆ្មាមានប្រយោជន៍យ៉ាងច្រើន។




ប្រយោជន៍១០យ៉ាងនៃសំបកក្រូចឆ្មា
១.ធ្វើការសម្អាតម៉ាស៊ីនអាំងសាច់

យកទឹកដាក់ក្នុងពែងបន្ទាប់មកហាន់ក្រូចឆ្មាមួយចំហៀងហើយច្របាច់យកទឹកព្រមទាំងយកសំបកក្រូចឆ្មាផងដែរ ហើយយកទៅកំដៅក្នុងម៉ាស៊ីនអាំងសាច់។

២.ដេញស្រមោច

ផ្ទះណាដែលមានស្រមោចឡើងលើផ្ទះ យើងអាចយកសំបកក្រូចឆ្មាទៅដាក់នៅផ្លូវដែលស្រមោចឡើង ធ្វើឲ្យស្រមោចមិនហ៊ានលើឡើងផ្ទះ។




៣.ធ្វើគ្រឿងក្រអូបក្នុងផ្ទះ
យកសំបកក្រូចឆ្មាលាយនិងទឹកអប់ យកដាក់ទៅក្នុងដបហើយបិទគម្របឲ្យជិតទុកមួយស្របក់ បន្ទាប់មកយើងយកទៅដាក់នៅតាមកន្លែងផ្សេងៗនៅក្នុងផ្ទះពេលនោះយើងនឹងទទួលបានក្លិនក្រអូបស្រស់ស្រាយពេញផ្ទះ។

៤.កម្ចាត់ស្នាមប្រឡាក់កែវកាហ្វេ

យកសំបកក្រូចឆ្មាដាក់ចូលទៅក្នុងកែវ ចាក់ទឹកក្ដៅចូលទុកចំនួន២ម៉ោង បន្ទាប់មកលាងកែវតាមធម្មតា។

៥.ការពារមិនឲ្យសត្វឆ្មារចូល

យកសំបកក្រូចឆ្មាទៅដាក់នៅបរិវេណដែលមិនចង់ឲ្យសត្វឆ្មារចូលមករញ៉េរញ៉ៃ។




៦.បន្ថែមក្លិនក្រអូបដូចស៉្បានៅក្នុងផ្ទះបើចង់មានក្លិនក្រអូបដូចនៅកន្លែងស៉្បា សូមយកសំបកក្រូចឆ្មាលាយជាមួយទឹកអប់ បន្ទាប់មកដាក់ឆ្នាំងដាំទឹក យកកែវមួយទៀតដាក់ចូលទៅក្នុងឆ្នាំងចាក់ទឹកចូល បន្ទាប់មកទៀតយកទឹកអប់ដែលយើងបានលាយទុកដាក់ចូល គ្រាន់តែប៉ុណ្ណឹងក៏អាចឲ្យយើងមានក្លិនក្រអូបដូចនៅក្នុងស៉្បា។
៧.កម្ចាស់ស្នឹម

បើសិនរបស់ប្រើប្រាស់ប្រចាំផ្ទះបាយដែលមានស្នឹម សូមយកអំបិលរោយពីលើរបស់ប្រើប្រាស់ បន្ទាប់មកយកសំបកក្រូចឆ្មាដុះខាត់ឲ្យសព្វជាការស្រេច។

៨.កាត់បន្ថយក្លិនស្អុយក្នុងសំរាម

បើធុងសំរាមនៅក្នុងផ្ទះរបស់យើងចាប់ផ្ដើមមានក្លិនស្អុយ សូមយកសំបកក្រូចឆ្មា ដាក់ចូលទៅក្នុងធុងសំរាម វាអាចជួយកាត់បន្ថយក្លិនស្អុយបានច្រើន។








៩.បំបាត់ក្លិនឆួលទឹកខ្មេះ
បើសិនក្លិនទឹកខ្មេះធ្វើឲ្យឆួលដល់ច្រមុះ សូមយកសំបកក្រូចឆ្មាដាក់ចូលទៅដើម្បីកាត់បន្ថយក្លិនឆួលបានយ៉ាងល្អ។

១០.កម្ចាស់ក្លិនលូទឹកស្អុយ

បើសិនមានលូទឹកស្អុយឬបំពង់ទឹកដែលមានធុំក្លិនស្អុយយើងអាចកម្ចាត់ក្លិនដោយប្រើសំបកក្រូចឆ្មាបានផងដែរ។

សរុបសេចក្ដីមកក្រូចឆ្មាមានអត្ថប្រយោជន៏ពិតៗតែម្ដង ព្រោះយើងអាចពិសាបានទាំងសាច់ទាំងទឹក ថែមទាំងសំបកអាចយកមកប្រើការបានយ៉ាងច្រើន បើយើងបានដឹងបែបហ្នឹងហើយកុំភ្លេចយកទៅសាកល្បងទាំងអស់គ្នាណាចា៎។








Comments