
កាលពីថ្ងៃរំលឹកខួប ០៤ឆ្នាំ នៃការបាត់ខ្លួនដោយអាថ៌កំបាំងរបស់យន្ដហោះ Boeing 777 ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ នៅឯភាគខាងត្បូងមហាសមុទ្រឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ។
ជើងហោះហើរ MH370 បានបាត់ខ្លួនដោយអាថ៌កំបាំង ហើយវាបានក្លាយជាសោកនាដកម្មដ៏ធំមួយ នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ហើយមកទល់ពេលនេះ ក៏ពុំទាន់មានការបញ្ជាក់ពីមូលហេតុបាត់ខ្លួននេះដែរ បើទោះជាបំណែកយន្ដហោះជាច្រើន ត្រូវបានគេប្រទះឃើញក៏ដោយ។

នាពេលកន្លងមកនេះ មានករណីជាច្រើនដែរត្រូវបានមហាជនទូទាំងពិភពលោកបានលើកឡើងទៅតាមទស្សន:រៀងៗខ្លួនអ្នកខ្លះលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌិមៀ ពូទីន (Vladimir Putin) ដឹងយ៉ាងច្បាស់ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន ៤ឆ្នាំ នៅទីណា។ នេះបើតាមការអះអាងរបស់អ្នកស៊ើបអង្កេតម្នាក់។
លោក Andre Milne អ្នកស៊ើបអង្កេតស្ម័គ្រចិត្តម្នាក់ និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា Unicorn Aerospace បានឲ្យដឹងថា វាមានភស្តុតាងបញ្ជាក់ថា មេដឹកនាំរុស្ស៊ី បានដឹងពីទីតាំងយន្តហោះ ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលវាបានបាត់ខ្លួន។

យ៉ាងណាមិញ ពេលនេះក្រុមអ្នកស្រាវជ្រាវ កំពុងមានតឹកតាងថ្មី ដើម្បីជាការត្រួសត្រាយផ្លូវទៅទម្លាយអាថ៌កំបាំងបាត់ខ្លួនជើងហោះហើរ MH370 ដែលស្ថិតក្នុងការសង្ស័យអស់រយៈពេលជិតមួយឆ្នាំមកហើយ។ តឹកតាងថ្មីនេះ ហាក់ដាក់ការសង្ស័យខ្លាំងទៅលើកត្តាចេតនាមនុស្សជាមូលហេតុចម្បងនៃគ្រោះថ្នាក់ ជាងកត្តាធម្មជាតិ។
ឯកសារថ្មីបានអះអាងថា ជើងហោះហើរ MH370 អាចបញ្ជាចេញពីទិសដៅរត់ដោយចេតនាពីសំណាក់នរណាម្នាក់នៅក្នុងបន្ទប់បើកបរ។ អ្នកជំនាញគ្រោះមហន្តរាយផ្លូវអាកាស បានវិភាគទិន្នន័យផ្កាយរណប រកឃើញថាយន្តហោះបាននៅបន្តហោះហើរជាច្រើនម៉ោងទៀត បន្ទាប់ពីដាច់ការទាក់ទង។

ការត្រួតពិនិត្យដោយប្រុងប្រយ័ត្នទៅលើភស្តុតាង បានលាតត្រដាងថា MH370 បានបត់ក្បាលមកក្រោយបីដង បន្ទាប់ពីការហៅតាមវិទ្យុទាក់ទងលើកចុងក្រោយ។ បត់លើកទីមួយទៅខាងឆ្វេង បន្ទាប់មកបត់ថែមពីរដងទៀត ដោយលើកទីពីរទៅទិសខាងលិច និងលើកទីបីទៅទិសខាងត្បូងឆ្ពោះទៅកាន់ទ្វីបអង់តាកទិច ដែលគ្របដណ្ដប់ទៅដោយមហាសមុទ្រទឹកកក។
ការបត់ក្បាលទាំងបីដងនោះ គឺជាតឹកតាងយ៉ាងច្បាស់ថា មាននរណាម្នាក់នៅក្នុងបន្ទប់បើកបរបញ្ជាយន្តហោះដោយចេតនាចាកចេញពីផ្លូវត្រូវហោះហើរ។ នេះបើតាមការអះអាងរបស់លោក Malcolm Brenner ដែលជាអ្នកជំនាញឈានមុខគេម្នាក់ក្នុងការស៊ើបអង្កេតមូលហេតុនៃគ្រោះមហន្តរាយផ្លូវអាកាស។ លោកបានបញ្ជាក់ផងដែរថា គ្រោះថ្នាក់នេះ បានទាក់ទាញចំណាប់អារម្មណ៍ពិភពលោកខ្លាំងបំផុត ដែលលោកមិនធ្លាប់ឃើញរយៈពេល ៤០ឆ្នាំក្នុងអាជីពទាក់ទងផ្លូវអាកាស។

ការអះអាងទាំងនេះ ស្របទៅនឹងការចុះផ្សាយពីគេហទំព័រ Mirror ដែលធ្លាប់បញ្ជាក់ថា អ្នកបើកបរយន្តហោះ ឬជំនួយការ អាចជាអ្នកនៅពីក្រោយអាថ៌កំបាំងបាត់ខ្លួនជើងហោះហើរ MH370។ ការបញ្ជាក់បែបនេះ ដោយសំអាងទៅលើរ៉ាដារបស់កងការពារអាកាសម៉ាឡេស៊ី បង្ហាញពីយន្តហោះមួយ ដែលគេជឿថាជាជើងហោះហើរ MH370 ហោះបត់ក្បាលត្រលប់ក្រោយ។
បន្ទាប់មកវាបានហោះក្នុងទិសដៅឆ្ពោះមកភាគខាងលិច លើឧបទ្វីបម៉ាឡេស៊ី មុនងាកក្បាលទៅភាគពាយព្យបន្ត។ ការប្ដូរទិសដៅហោះហើរនេះ គឺជាសកម្មភាពធ្វើឡើងដោយចេតនា របស់នរណាម្នាក់នៅលើយន្តហោះ។ លើសពីនេះ ទំនាក់ទំនងទាំងអស់ជាមួយយន្តហោះ ត្រូវបានកាត់ផ្ដាច់ទាំងស្រុង មុនពេលយន្តហោះជួបគ្រោះថ្នាក់។ ដូចនេះ អាកាសយានិក Zaharie Ahmed Shah និងជំនួយការ Fariq Hamid ក៏មិនអាចស្ថិតនៅក្រៅការសង្ស័យដែរ។

ម្យ៉ាងវិញទៀត នៅក្នុងសារសន្ទនាចុងក្រោយរយៈពេល ៥៤នាទី អ្នកវិភាគបានចាប់អារម្មណ៍ទៅលើពាក្យពីរឃ្លា ដែលមើលទៅខុសប្លែកពីធម្មតា។ សារដែលផ្ញើចេញពីបន្ទប់បញ្ជាការហោះហើរនៅវេលាម៉ោង ១:០៧ រំលងអាធ្រាត្រ បញ្ជាក់ថា យន្តហោះកំពុងស្ថិតនៅកម្ពស់ ៣៥០០០ហ្វីត (១០៦៦៨ម៉ែត្រ)។ នេះគឺជាសារដដែល និងបានផ្ញើម្ដងរួចមកហើយកាលពី ៦នាទីមុន ហើយក៏មិនចាំបាច់ត្រូវផ្ញើម្ដងទៀតដែរ។
គួរបញ្ជាក់ដែរថា នាពេលកន្លងមករដ្ឋាភិបាលម៉ាឡេស៊ី បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនឯកជនអាមេរិកមួយ ជំនាញស្រាវជ្រាវបាតសមុទ្រ ដើម្បីឲ្យក្រុមហ៊ុននេះ ធ្វើការរុករកសាកសពយន្តហោះ MH370 ដែលបានធ្លាក់បាត់ដំណឹង កាលពីជិត៤ឆ្នាំមុន។ក្រុមហ៊ុនឯកជនអាមេរិកមួយ ឈ្មោះ Ocean Infinity បានចុះហត្ថលេខា ជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីធ្វើការរុករកសាកសពយន្តហោះ MH370 ដែលបានធ្លាក់បាត់ស្រមោលសូន្យឈឹង កាលពីថ្ងៃទី ៨មីនា ឆ្នាំ២០១៤។ ក្រុមហ៊ុនឯកជនរបស់អាមេរិក ដែលបំពាក់ដោយឧបករណ៍ និងសម្ភារៈបច្ចេកវិទ្យារុករក ដ៏ទំនើបៗនេះ នឹងចាប់ផ្តើមដំណើរការរុករក នៅពាក់កណ្តាលខែមករានេះ។ បើសិនជាលទ្ធផលរុករកបានល្អ ក្រុមហ៊ុននេះ នឹងទទួលប្រាក់ ប្រមាណជា៧០លានដុល្លារ។
នៅក្នុងពិធីចុះហត្ថលេខា នៅក្រុងកូឡាឡំពួរ ដោយមានវត្តមាន តំណាងក្រុមគ្រួសារជនរងគ្រោះខ្លះ ចូលរួមដែរនោះ លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បានថ្លែងថា តាមរយៈកិច្ចសន្យា ប្រគល់ការរុករក ទៅឲ្យក្រុមហ៊ុនឯកជននេះ រដ្ឋាភិបាលម៉ាឡេស៊ី មានបំណង បញ្ជាក់ប្រាប់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ ឲ្យបានដឹងថា រដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នៅតែចង់ស្វែងរកការពិត នៃការគ្រោះថ្នាក់ធ្លាក់យន្តហោះ MH370 នេះជានិច្ច។
តំណាងក្រុមគ្រួសារជនរងគ្រោះដែលមានវត្តមាន ក្នុងឱកាសនោះ បានសម្តែងការត្រេកអរ ដែលរដ្ឋាភិបាលម៉ាឡេស៊ី សម្រេចចិត្តបន្តការរុករកយន្តហោះ។ សម្រាប់ពួកគេ បងប្អូនក្រុមគ្រួសារជនរងគ្រោះ មិនអស់ចិត្ត មិនអាចអហោសិកម្ម និងមិនអាចកាត់ចិត្តបានទេ បើសិនជាពួកគេ មិនដឹងការពិត ដែលជាមូលហេតុនៃគ្រោះថ្នាក់នេះ។ ក្រុមគ្រួសារជនរងគ្រោះ ធ្លាប់បានបន្ទោសអាជ្ញាធរម៉ាឡេស៊ី និងក្រុមហ៊ុន Malaysia Airlines ថាបានលាក់លៀមការពិត ស្តីពីហេតុការណ៍ពិតប្រាកដដែលបានកើតឡើយ
Comments
Post a Comment