
Star Wars គឺជាខ្សែភាពយន្តបែបវិទ្យាសាស្ត្រដែលនិយាយអំពីសង្គ្រាមនៅលើឋានអវកាស ដែលស្ថិតនៅកាឡាក់ស៉ីមួយដ៏សែនឆ្ងាយ ។ វាគឺជាកំពូលខ្សែភាពយន្តមួយដែលទទួលបានការគាំទ្រអស់ជាច្រើនទស្សវត្សមកហើយ ហើយក៏ត្រូវបានផលិតជាភាគថ្មីៗជាច្រើនផងដែរ ដែលភាគទី ៨ ឈ្មោះថា The Last Jedi ទើបតែបញ្ចេញកាលពីឆ្នាំ ២០១៧ កន្លងទៅនេះតែប៉ុនណោះ ។
ដោយសារតែភាពល្បីល្បាញនេះហើយ "
ក្រុមហ៊ុន The Walt Disney Company ដែលគេស្គាល់ច្បាស់ថាជាក្រុមហ៊ុនផ្នែកភាពយន្ត និងសេវាកម្មកម្សាន្តដ៏ល្បីល្បាញមួយដែលបានផលិតនូវខ្សែភាពយន្តគំនូរជីវចលជាច្រើន រួមទាំងបង្កើតឧទ្យាន Disneyland ផងដែរនោះ
" បានធ្វើការវិនិយោគប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់គឺរហូតដល់ទៅ ២ពាន់លានដុល្លារក្នុងការសាងសង់ឧទ្យាន Star Wars ដែលធ្វើទៅតាមលំនាំនៃខ្សែភាពយន្ត Star Wars នេះ នៅក្នុងរដ្ឋ Florida និង California របស់សហរដ្ឋអាមេរិក។
អ្នកប្រហែលជាចង់ដឹងហើយថា តើបច្ចុប្បន្ននេះឧទ្យាន Star Wars សាងសង់រួចប៉ុនណាហើយ ហើយវានឹងមានរូបរាងបែបណាដែរក្រោយសាងសង់រួច? បើចង់ដឹង តោះទស្សនាទាំងអស់គ្នា ៖





នេះជាវីដេអូថតដោយ Drone បង្ហាញពីទិដ្ឋភាពក្នុងពេលសាងសង់បច្ចុប្បន្ននេះ ៖
ហើយនៅពេលដែលវាបើកដំណើរការនៅក្នុងឆ្នាំ ២០១៩ វានឹងមានរូបរាងបែបនេះ ៖






ប្រភព ៖ Broedpanda
Comments
Post a Comment