វាគឺជាពេលវេលាមួយដ៏ល្អបំផុតសម្រាប់ប្រុសៗទាំងឡាយ ជាពិសេសគឺប្រុសៗដែលពុំទាន់មានគូ ស្ត្រីមេម៉ាយវ័យក្មេងម្នាក់មានភាពក្លាហានក្នុងការប្រកាសរកប្តីនៅលើ Facebook នេះបើតាមការបញ្ជាក់ពីគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់អ្នកនាង ស៊ិន ឧត្តមផល្លា។ ទន្ទឹមនឹងនេះផងដែរ ក៏មាននារីវ័យក្មេងម្នាក់ទៀតបានប្រកាសថាខ្លួូនចង់ក្លាយជាតារាសម្តែង ដោយពឹងអោយអ្នកនាង ស៊ិន ឧត្តមផល្លា ជួយផ្សព្វផ្សាយជូន ហើយក៏ទទួលបានលទ្ធផលភ្លាមៗក្រោយពេលប្រកាសមិនបានប៉ុន្មានផង។ ស្រាប់តែថ្ងៃនេះ មានស្ត្រីមេម៉ាយវ័យក្មេងម្នាក់ ក៏បានពឹងអ្នកនាង ស៊ិន ឧត្តមផល្លា ដដែលដើម្បីជួួយប្រកាសរកប្តីអោយខ្លួន ដោយសង្ឃឹមថាទទួលបានប្ដីឆាប់ៗ។
ដោយយោងតាមគណនីផ្ទាល់Facebook ផ្ទាល់របស់អតីតតារាចម្រៀងរូបនេះបានរៀបរាប់ថា៖ "សេចក្ដីជូនដំណឹង និងសូមប្រកាសជាចំហ ប្អូនស្រីម្នាក់នេះមានឈ្មោះថា សុវណ្ណនី អាយុ 37ឆ្នាំ កំពស់ 1.50m ប្អូនស្រីប្រកាសចង់បានស្វាមី រៀបការត្រឹមត្រូវ សព្វថ្ងៃនេះ ប្អូនស្រីជាស្រ្តីម៉េម៉ាយ មានកូនពីរនាក់ ប្អូនស្រីប្រកបមុខរបរជា អ្នកលក់សំលៀកបំពាក់បុរសគ្រប់ប្រភេទ និងមានលក់ ស្បែកជើង កាបូប ខ្សែក្រវ៉ាត់ ។ ប្អូនស្រីត្រូវការស្វាមីដែលមិនប្រកាន់ថាប្អូនជាស្រ្តីម៉េម៉ាយ អាយុចាប់ពី 35ឆ្នាំឡើង និងមានមុខរបរសមរម្យ ។ សូមជំរាបថា នេះមិនមែនជាការចុះផ្សាយលេងសើចទេ នេះគឺជាការពិត ហើយសូមបងប្អូនទាំងអស់គ្នាកុំសើចយំគាត់ គួរតែសសើរនិងលើកទឹកចិត្តគាត់ ដែលគាត់មានភាពក្លាហាន ។ តាមពិតគាត់ជាប្រេនក្នុងFacebookខ្ញុំយូរហើយ គាត់ជាមនុស្សស្អាតបាត និងមានមុខរបរត្រឹមត្រូវ ប្រសិនបើបងប្អូនបុរសៗណាមានចំណាប់អារម្មណ៍ចង់បានភរិយា អាចទំនាក់ទំនងមកកាន់អាខោនFacebookគាត់ផ្ទាល់ដែលមានឈ្មោះជាអក្សរឡាតាំង Sok Kaka
Comments
Post a Comment