អត្ថន័យLogoក្រុមហ៊ុនល្បីៗដែលអ្នកមិនធ្លាប់បានដឹង



មិនថាក្រុមហ៊ុនតូចរឺក៏ធំនោះទេ តែងតែមានLogo(ស្លាកសញ្ញាសំគាល់ក្រុមហ៊ុន) ផ្ទាល់ខ្លួនមួយៗហើយ។ ប៉ុន្តែLogo នោះមិនមែនបង្កើតមកសម្រាប់តែចំណាំនោះទេ វាតែងតែមានអត្ថន័យនៅពីក្រោយខ្នងវាជាក់ជាមិនខាន។

ហេតុដូច្នេះហើយ នៅក្នុងអត្ថបទនេះយើងនឹងលាតត្រដាងពីអត្ថន័យLogoក្រុមហ៊ុនធំនៅលើពិភពលោកមួយចំនួន អោយអ្នកទាំងអស់គ្នាបានដឹង ចឹងតោះទៅអានទាំងអស់គ្នា៖

1. Hope for African Children Initiative




Logoនេះជារបស់អង្គការមួយសម្រាប់ជួយកុមារនៅទ្វីបអាហ្រ្វិច ប្រសិនបើអ្នកមើលអោយយូរបន្តិច អ្នកនឹងឃើញផែនទីទ្វីបអាហ្រ្វិចលាយបញ្ចូលជាមួយនឹងរូបកូនក្មេងដែលត្រូវការជំនួយការមើលថែពីនារីនៅខាងមុខ។
2. Bluetooth




សញ្ញាBluetoothនេះគឺជាការផ្គុំឡើងដោយអក្សរ H និង B ដែលតំណាងអោយការបូកបញ្ចូលគ្នារវាងបច្ចេកវិទ្យា Hagall និង Bjarkan




3. Amazon




យើងសង្កេតឃើញថា មានសញ្ញាព្រួញពី a ទៅកាន់អក្សរ​ z នេះបញ្ជាក់ថា នៅwebsite amazon.com មានលក់ផលិតផលគ្រប់យ៉ាងនៅលើលោក។
20. Sony Vaio




ពាក្យថា VAIO នេះ ហើងឃើញថាកំណាត់ដំបូងមានរាងទឹករលក គឺដំណាងអោយសញ្ញាAnalog ហើយ IO តំណាងអោយលេខ០ និង១ ដែលសំដៅទៅលើ Digital Signal.
4. Unilever




នៅក្នុងLogo Unileverមានរូបភាពច្រើននៅក្នុងវាទៀត គ្រប់យ៉ាងសុទ្ធតែមានអត្ថន័យរបស់វា ដូចជា បេះដូងតំណាងអោយក្តីស្រលាញ់ រូបសត្វស្លាប តំណាងអោយសេរីភាពជាដើម។
5. Formula 1




លេខ ១នៅខាងចុងនេះ គឺតំណាងអោយភាពលឿន
6. សញ្ញាប៊ូតុងបិទបើក




វាជាការផ្គុំចូលគ្នារវាង លេខ ១ និង​០ ១មានន័យថាបើក ០មានន័យថាបិទ
7. Facebook




Logoនេះតំណាងអោយពាក្យFacebookនេះឯង

Comments