សូមសរសើរគ្រូអាហ្វ្រិកម្នាក់សុខចិត្តប្រើពេលរាប់ម៉ោងគូរផ្ទាំងMsWordឲ្យសិស្សរៀនព្រោះក្រីក្រ

គ្រូបង្រៀនជនជាតិអាហ្វ្រិកម្នាក់ ពិតជាធ្វើឲ្យអ្នកប្រើបណ្តាញសង្គមរំជួលចិត្តកោតសរសើរមែនទែន ដោយលោកសុខចិត្តចំណាយពេលយ៉ាងយូរគូរ
ផ្ទាំង Ms. Word លើក្តារខៀនដីស ដើម្បីបង្រៀនសិស្សព្រោះតែក្រីក្រគ្មានកុំព្យូទ័រឲ្យសិស្សរៀន។

គ្រូបង្រៀននោះ ឈ្មោះ Owura Kwadwo រស់នៅទីក្រុង Kumasi ប្រទេសហ្គាណា ជាគ្រូបង្រៀនលើមុខវិជ្ជាវិទ្យាសាស្ត្រព័ត៌មានវិទ្យា នៅឯសហគមន៍ជនបទមួយកន្លែង បន្ទាប់ពីបញ្ចប់ការសិក្សាលើជំនាញ Visual Arts (សិល្បៈសិប្បនិម្មិត)។

ព្រោះតែតំបន់ដែលលោកបង្រៀនក្រីក្រពេក ខ្វះធនធានគ្រប់គ្រាន់ គ្មានកំព្យូទ័រ តែគ្រូម្នាក់នេះនៅតស៊ូរកវិធីបង្រៀនរបស់ឲ្យកូនសិស្សយល់និងចង់រៀនទាល់តែបាន ជាក់ស្តែងដូចការគូររូបលើក្តារខៀននេះអ៊ីចឹង៕


Comments
Post a Comment