ទាំងអ្នកសារព័ត៌មាននិងមហាជនភ្ញាក់ផ្អើលនឹកស្មានមិនដល់គ្រប់គ្នាពេលនាងNongNatអតីតតារាស៊ីជថៃបង្ហើបប្រាប់រឿងគូស្នេហ៍ថ្មី



ជាថ្មីម្តងទៀតអតីតតារាសម្តែងភាពយន្តសិចរបស់ថៃគឺនាង Kesarin Chaichalermpol ត្រូវទស្សនិកជនស្គាល់ឈ្មោះក្នុងសិល្បៈរបស់នាងថា Nong Nat នោះ បានចេញមុខបកស្រាយយ៉ាងច្បាស់ៗពីទំនាក់ទំនងស្នេហារបស់នាងជាមួយនឹងអតីតស្វាមី ដែលជាមហារសេដ្ឋី និងអនាគតគូស្នេហថ្មីរបស់នាង។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងក្រុមអ្នកសារព័ត៌មានថៃ នាងបានបញ្ជាក់ថា នាងមិនដែលបានរួមភេទជាមួយអតីតស្វាមីនាងទាល់តែសោះ ចាប់តាំងពីបានរៀបការជាមួយនឹងគាត់មក។




នាងបានបញ្ជាក់ថា បន្ទាប់ពីរៀបការរួច នាង និងអតីស្វាមីត្រូវរស់នៅបែកគ្នាម្នាក់នៅថៃ និងម្នាក់ទៀតនៅអាមេរិក ហើយពួកនាងបានជួបគ្នាម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ នាងបានឲ្យដឹងទៀតថា សម្រាប់នាង បានចាត់ទុកអតីតស្វាមីរបស់នាងដូចជាពូអីចឹង​ ដូចនេះនាងគ្មានអារម្មណ៍ផ្លូវភេទជាមួយពូខ្លួនឯងទាល់តែសោះ ដូចនេះហើយទើបរាល់ពេល ដែលអតីតស្វាមីរបស់នាងចង់រួមភេទម្តងៗ នាងតែងបដិសេដជានិច្ច។ នាងបានបន្ថែមថា បន្ទាប់ពីរៀបការជាច្រើនឆ្នាំ នាងនៅតែមិនអាចទទួលបាន Green Card ដើម្បីទៅរស់នៅអាមេរិក ហើយអតីតប្តីរបស់នាងបានផ្ញើរលុយចាយប្រចាំខែឲ្យនាង តែគាត់មិនបានផ្ញើរលុយច្រើនសម្រាប់ទិញរថយន្ត ឬផ្ទះនោះ ហើយជាក់ស្តែងនាងត្រូវព្យាយាមរកលុយបន្ថែម ដើម្បីផ្គត់ផ្គង់ការចំណាយរបស់នាង ដូចនេះហើយទើបក្រោយការលែងលះនាងគ្មានទទួលបានទ្រព្យសម្បតិ្តអ្វីទាល់តែសោះពីប្តីរបស់នាង។ នាងបានបញ្ជាក់ដែរថា ការលែងលះគ្នានេះក៏ជាគំនិតរបស់ប្តីនាងដែរ ព្រោះតែនាង និងគាត់មិនអាចរស់នៅជុំគ្នាបាន។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺនាង Nong Nat ដែលមានវ័យ៣៣ឆ្នាំ បានបង្ហាញគូស្នេហថ្មីរបស់នាង ដែលជាមនុស្សស្រីដូចគ្នាផងដែរ។ គូស្នេហថ្មីរបស់នាងគឺជាស្ត្រីជនជាតិវៀតណាម ដែលមានអាយុត្រឹមតែ២៤ឆ្នាំប៉ុណ្ណោះ គឺអាយុតិចជាងនាងរហូតដល់ទៅ៩ឆ្នាំ។ នាង  Nong Nat បានសរសេរនៅក្នុងបណ្តាញសង្គមថា ចាប់ពីពេលនេះទៅនាងត្រូវប្រឹងធ្វើការងារ និងសន្សំលុយ ដើម្បីធ្វើដំណើរទៅលេងគូស្នេហថ្មីរបស់នាងដែលកំពុងរស់នៅក្នុងប្រទេសវៀតណាមជារៀងរាល់ខែ៕



























Comments