
ថៃ៖
ប៉ុន្មានថ្ងៃមកនេះ តារាសម្តែងល្បីឈ្មោះកញ្ញា Pancake Khemanit បានធ្វើដំណើរទៅបំពេញការងាររបស់ខ្លួនជាមួយនឹងម្តាយ ដល់ទឹកដីសមុទ្រខេត្ត Phuket ឯណោះ ដោយបានសម្រាក នៅក្នុងសណ្ឋាគារដ៏ទំនើបនៅទីនោះផងដែរ។
ទន្ទឹមនឹងនេះ ក្រោយពេលសម្រាកពីការងារ តារាសម្តែងស្រី Pancake Khemanit ក៏មិនភ្លេចដើរលេងកម្សាន្តលំហែអារម្មណ៍ កាត់បន្ថយស្រ្តេស របស់ខ្លួនដែរ ដោយកញ្ញាបានចុះហែលទឹកសមុទ្រ លេងយ៉ាងសប្បាយរីករាយ និងបានផ្តិតយករូបភាព ដ៏ស្រស់ស្អាតជាមួយនឹងទេសភាពធម្មជាតិ ពីទីកន្លែងនោះទៀតផង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ តារាសម្តែងស្រីរូបនេះ បានបញ្ចេញនូវភាពស៊ិចស៊ីរបស់ខ្លួនយ៉ាងខ្លាំងមួយអស់ដៃតែម្តង ដោយមិនមានការហាមឃាត់ពីម្តាយ ឬពីលោកប៉ូលិស Saksoonthorn ជាគូសង្សារសំណព្វចិត្តនោះទេ។
ជាពិសេស ជាញឹកញាប់ឱ្យតែពេលបង្ហោះរូប បញ្ចេញភាពស៊ិចស៊ីទាំងនេះនៅលើអ៊ីនស្តារក្រាម ក៏មានអ្នកគាំទ្រចុក Like រូបរបស់កញ្ញា Pancake Khemanit ជាច្រើនពាន់អ្នកផងដែរ និងបង្អាប់លេងថាស៊ិចស៊ីខ្លាំងបែបនេះ ម្តាយ និងសង្សារមិនថាអ្វីទេមែនទេ?
ទស្សនាកម្រងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖















Comments
Post a Comment