ការណ៍ពិត១០យ៉ាងដែលមនុស្សគ្រប់គ្នាកម្របានដឹងអំពីរឿងរ៉ាវពិតនៃកប៉ាល់TITANIC



ការណ៍ពិត ១០យ៉ាង ដែលមនុស្សគ្រប់គ្នាកម្របានដឹងអំពីរឿងរ៉ាវពិតនៃកប៉ាល់ TITANIC….

 

១. ឈ្មោះ Titanic មានអាយុជាង ២៥០០ ឆ្នាំមកហើយ




ការពិតមួយរបស់កប៉ាល់ Titanic មានឫសគល់ក្នុងប្រវត្តិសាស្រ្តច្រើនជាងការគិតរបស់អ្នកទៅទៀត។ ដើមឡើយអ្នកសង់កប៉ាល់ Titanic ឡើងបានកំពុងស្វែងរកឈ្មោះសម្រាប់កប៉ាល់ខ្លួនសាងសង់ ហើយពួកគេចាប់បានឈ្មោះណាដែលស្ដាប់មើលទៅវាធំសម្បើម។ ហើយពួកគេក៏ចង់បានឈ្មោះណាដែលវាខ្ពស់ឱ្យស័ក្តិសមនឹងកប៉ាល់ដែលខ្លួនសាងសង់ឡើង។ អ្នកសង់កប៉ាល់លោក Harland និង លោក Wolff ក៏បានជ្រើសរើសយកឈ្មោះមួយពីទេវកថាក្រិក។ ឈ្មោះ Titanic បានមកពីពាក្យ Titan មាននៅក្នុងទេវកថាក្រិក។ Titan គឺជាព្រះបុរាណក្រិក ដែលធំបំផុត ឬជាយក្ស។
 

២. មនុស្ស ៧ នាក់បានស្លាប់នៅលើកប៉ាល់ Titanic មុនពេលដាក់ដំណើរការលើសមុទ្រ




វាគឺជារឿងពិតមួយដ៏ឃោរឃៅ ដែលមនុស្សបានស្លាប់អំឡុងពេលសាងសង់កប៉ាល់នេះឡើង។ នៅចន្លោះឆ្នាំ ១៩០៨ និង ១៩១១ សុខភាព និងសុវត្ថិភាព នៃអ្នកធ្វើការរបស់កប៉ាល់គឺធម្មតានៅថ្ងៃដែលពួកគេស្លាប់។ អ្នកធ្វើការ ៧ នាក់នោះមិនបានពាក់មួកសុវត្ថិភាពនៅពេលពួកគេសាងសង់នោះទេ។ ហើយនៅពេលមានរលកធំមួយកើតឡើង បណ្ដាលឲ្យមនុស្ស ៦នាក់បានស្លាប់ និងរបួស ២៤៦នាក់។ ហើយក៏មានមនុស្សម្នាក់ទៀតស្លាប់នៅមុនពេលសម្ពោធកប៉ាល់នេះឡើង។
 

៣. ដែកគោលសម្រាប់មិន នៅលើ Titanic មានទម្ងន់រហូតដល់ទៅ  ១.២០០ តោន




ដោយសារតែវាគឺជាកប៉ាល់ធំជាងគេនៅលើពិភពលោក គ្រាន់តែដែកសម្រាប់មិន ទម្ងន់សរុប ១.២០០ តោនឯណោះ។ ចំណែកឯដៃចង្កូតមានភ្ជាប់ជាមួយនឹងម៉ាស៊ីនមានទម្ងន់ ១០០ តោន និងម៉ាស៊ីនមេចំនួន ២ មានទម្ងន់ ៧០០ តោន។
 

៤. កប៉ាល់បានដុតធ្យូងមានជាតិពុលមួយថ្ងៃ ៦០០តោន ដែលជាការបំពុលដ៏ធំបំផុត




ដោយសារតែវាគឺជាកប៉ាល់ធំនិងកម្លាំងស៊ីនធំ ដែលម៉ាស៊ីនមានកម្លាំងរហូតដល់ទៅ ៤ ម៉ឺនសេះ ដូច្នេះវាត្រូវការធ្យូងច្រើន ហើយមួយថ្ងៃប៉ុណ្ណោះកប៉ាល់នេះបានបំពុលបរិស្ថានជាមួយនឹងធ្យូងរហូតដល់ទៅ ៦០០តោន។ មានអ្នកធ្វើការលើផ្នែកដាក់ធ្យូងនេះ ១៧០នាក់ ។
 

៥. បន្ទប់ទទួលសំបុត្រក្នុងកប៉ាល់ Titanic ទទួលសំបុត្រ ៦ ម៉ឺនរៀងរាល់ថ្ងៃ




វាគឺជារឿងគួរឱ្យចាប់អារម្មណ៍មួយរបស់កប៉ាល់ Titanic ។ RMS Titanic (Royal Mail Ship) គឺជាបន្ទប់ទទួលសំបុត្រមានកុងត្រាជាមួយនឹងក្រុមហ៊ុន Royal Mail Service និង United States Post Office។
 

៦. នៅលើកប៉ាល់ Titanic មានទូកសង្រ្គោះសម្រាប់មនុស្សត្រឹមតែ ១.១៧៨ នាក់ប៉ុណ្ណោះ




នៅពេលសោកនាដកម្មកើតឡើង ទូកសង្គ្រោះនៅលើកប៉ាល់ Titanic មានតែ ៦៤ ទូកប៉ុណ្ណោះ ហើយកប៉ាល់នេះអាចផ្ទុកទូកបានត្រឹមតែ ៦៤ ទូកប៉ុណ្ណោះនិងទូកមួយអាចដាក់មនុស្សបាន ៦៥ នាក់។ បើតាមចំនួនផ្ទុកមនុស្សនៅលើទូកសង្គ្រោះ ៦៤ ទូកនិងទូកមួយផ្ទុកមនុស្ស ៦៥ នាក់ សរុបគឺអាចផ្ទុកមនុស្សបាន ៤.១៦០ នាក់។ ប៉ុន្ដែនៅពេលកប៉ាល់លិច មានតែទូក ២០សរុប ហើយមានទូក ១៤ ប៉ុណ្ណោះដែលអាចផ្ទុកមនុស្សបាន ៦៥ នាក់ក្រៅពីនោះផ្ទុកបានតែ ៤៧ នាក់ទេ។ ប៉ុន្ដែទូកដែលផ្ទុកបាន ៤៧ នាក់ ពេលផ្ទុកមែនទែនបានតែ ៤០ នាក់ប៉ុណ្ណោះ ដូច្នេះមានន័យថាទូកសង្គ្រោះអាចផ្ទុកមនុស្សបានតែ ១.១៧៨ នាក់ទេ។
 

៧. មនុស្សច្រើនជាង ១.០៤៥ នាក់ត្រូវបានជួយសង្គ្រោះនៅលើកប៉ាល់




នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩១២ មានមនុស្ស ១.០៤៥ នាក់ប៉ុណ្ណោះ ដែលរស់រានមានជីវិត។
 

៨. គេប្រើពេលជាង ៧០ ឆ្នាំទើបរកឃើញសាកសពកប៉ាល់












កប៉ាល់គេរកមិនឃើញទេ រហូតដល់ឆ្នាំ ១៩៨៥ ទើបរកឃើញ។ ក្រុមស្រាវជ្រាវបារាំង និងអាមេរិកបានរកឃើញវានៅខែ កញ្ញា ឆ្នាំ ១៩៨៥ កប៉ាល់នោះបានដាច់ចេញជាពីរ។ កប៉ាល់ Titanic បានលិចពីកន្លែងកើតហេតុរហូតដល់បាតសមុទ្រមានជម្រៅរហូតដល់ទៅ ២០ គីឡូម៉ែត្រឯណោះ។
 

៩. របស់ដែលមានតម្លៃបំផុតក្នុងកប៉ាល់គឺគំនូរមួយផ្ទាំង ដែលមានតម្លៃរហូតដល់ទៅ ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។




១០. រឿង Titanic បានបំបែកកំណត់ត្រា លក់សំបុត្រច្រើនជាងគេលើពិភពលោក៕







Comments